Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើអាស៊ានធ្វើយ៉ាងណា ដើម្បីជំរុញវិស័យទេសចរណ៍នៅក្នុងតំបន់ ?

២. តើអាស៊ានបានធ្វើដូចម្តេច ដើម្បីថែរក្សាបរិស្ថានតំបន់ ?

៣. តើអាស៊ានបានធ្វើដូចម្តេចដើម្បីប្រឆាំងនឹងភេវរកម្មអន្តរជាតិ ឧក្រិដ្ឋកម្មឆ្លងដែននិងគ្រឿងញៀន ?

៤. តើអាស៊ានមានជំហរបែបណាចំពោះបញ្ហាស្រ្តី ?

៥. តើលេខាធិការអាស៊ាន មានបុគ្គលិកប៉ុន្មាននាក់ ? ហើយត្រូវជ្រើសរើស និងតែងតាំងដោយវិធីណា ?

ចម្លើយ

១.​ វេទិកាទេសចរណ៍ប្រចាំឆ្នាំ របស់អាស៊ានដែលប្រព្រឹត្តទឿតរៀងរាល់ខែមករា ក្នុងបណ្តាប្រទេសអាស៊ានតាមការប្តូរវេនគ្នា គឺជាព្រឹត្តការណ៍ទេសចរណ៍ដ៏ធំមួយ និងជាជោគជ័យក្រៃលែងនៅលើពិភពលោក ។ ក្នុងវេទិកានេះមានអង្គការទេសចរណ៍ជាតិ អាស៊ាន សណ្ឋាគារ រមណីយដ្ឋា្នន ក្រុមហ៊ុនទេសចរណ៍ និងអ្នកប្រតិបត្តិការទេសចរណ៍នានាជួបជុំគ្នាជា​មួយអ្នកនិពន្ធអត្ថបទពីទេសចរណ៍ជួប​អ្នកជាសេវាកម្មទេសចរណ៍រាប់ពាន់នាក់ ដើម្បីទទួលព័ត៌មាននិងធ្វើការទាក់ទងគ្នាទៅវិញទៅមក រកស៊ីទទួលទានក្នុងវិស័យនេះ ។ ប្រទេសអាស៊ានញទាំងអស់ក៏បានសហការគ្នាក្នុងកាជំរុញលើកកម្ពស់វិស័យទេសចរណ៍ដែរ ។ ជួនកាលអាស៊ានបានចាក់ផ្សាយឈុតពាណិជ្ជកម្មខ្លីៗពីទេសចរណ៍តាមបណ្តាញទូរទស្សន៍អន្តរជាតិផងដែរ ។ ក្នុងឆ្នាំ ២០០២អាស៊ាន​បានសម្រេចកិច្ចសន្យាទេសចរណ៍យ៉ាងពេញលេញមួយដែលតម្រូវឲ្យអាស៊ានធ្វើសេរីភាវូបនីកម្ម វិស័យទេសចរណ៍ជំរុញទេសចរណ៍រួមគ្នាក្នុងតំបន់និងធ្វើសហប្រតិបត្តិការក្នុងកា​រធានាសុវត្ថិភាពអ្នកដំណើរ និងអ្នករស់់នៅក្នុងអាស៊ានដែលរងផលប៉ះពាល់ដោយសារតែវិស័យនេះ ។

២. បញ្ហាបរិស្ថានបន្ទាប់បំផុតគឺផ្សេងអ័ព្ទដែលបណ្តាលពីភ្លើងឆេះព្រៃ និងឆេះដី ។ មុននឹងហេតុការផ្សែងអ័ព្ទធ្ងន់ធ្ងរ ១៩៩៧ ១៩៩៨ អាស៊ានបានប្រកាន់យកនូវការងារសហប្រតិបត្តិការ ដើម្បីការពារផ្សែងអ័ព្ទនិងកាត់បន្ថយផលប៉ះពាល់របស់វា ដែលមាន​​ចែងក្នុងផែនការណ៍កិច្ចសហប្រតិបត្តិការ អាស៊ានឆ្នាំ ១៩៩៥ លើកករណីការសាយភាយផ្សែងឆ្លងដែន ។ វិធានការណ៍ខាងលើរាប់បញ្ចូលទាំងការពង្រឹ​ងមជ្ឈមណ្ឌលឯកទេសឧត្តុនិយមអាស៊ាននោសឹង្ហបុរីលើកម្ពស់គុណភាពខ្យល់អាកាសនិងប្រព័ន្ធកមម្រិតគុណភាពគ្រោះថ្នាក់ដោយសារភ្លើង ឆ្លើយតបទៅនឹ​ងហេតុការណ៍បន្ទាន់ ឆ្នាំ១៩៩៧ ១៩៩៨អាស៊ានបានអនុម័តផែនការសកម្មភាពផ្សែ​ងអ័ព្ទតំបន់ដោយដាក់វិធានការការពារទប់ស្កាត់ ភ្លើងឆេះ ដី និងព្រៃរាប់បញ្ចូលទាំងការរៀបចំក្រុមពន្លត់អគ្គីភ័យតំបន់ការអប់រំ និងការចូលរួមពិសហគមន៍មូលដ្ឋាន ។ ឆ្នាំ២០០២ អាស៊ានបានបញ្ចប់នូវកិច្ចព្រមព្រៀងស្តីពីការសាយភាយផ្សែងអ័ព្ទឆ្លងដែនជាកត្តាឆ្លុះបញ្ជាក់អំពីការប្តេជ្ញារបស់ពួកគេ  ។ កិច្ចព្រមព្រៀងបានចូលជាធរមាននៅខែ វិច្ឆិកា ឆ្នាំ ២០០៣ ។ ចំពោះបញ្ហាបរិស្ថានដទៃទៀត អាស៊ានបានជ្រើសរើសតំបន់ការពារចំនួន២៨  ជារមណីោយដ្ឋានបេតកភ័ណ្ឌអាស៊ានហើយដាក់ចេញកម្មវិធីគ្រប់គ្រងប្រភពធនធានទឹកបង្កើតនូវមជ្ឈមណ្ឌលអាស៊ានសម្រាប់ជីវចំរុះបង្កើតគម្រោងបណ្តុះព្រៃឈើឡើងវិញ និងចំពោះប្រព័ន្ធបរិស្ថានដែលទ្រុឌទ្រោមយល់ព្រមធ្វើលក្ខណៈវិនិច្ឆ័យគុណភាពទឹកសមុទ្រ និងអនុម័តលើកម្មវិធីសិក្សាពីបរិស្ថាន និងការយល់ដឹងជាសាធារណៈ ។

៣. អាស៊ានរួមគ្នាជាមួយនឹងបណ្តាប្រទេសផ្សេងៗទៀត ដើម្បីថ្កោលទោសចំពោះអំពើភេរវកម្ម ។ បណ្តាប្រទេសអាស៊ីអាគ្នេយ៍ ក្រោមក្របខណ្ឌអាស៊ានបានធ្វើសហប្រតិបត្តិការរវាងបណ្តាប្រទេសជាសមាជិកអាស៊ានផង និងជាមួយបណ្តាប្រទេសផ្សសេងៗទៀតផង​ក្នុងការប្រយុទ្ធប្រឆាំងនឹងភេរវកម្មអន្តរជាតិរយមទាំងប្រឆាំងការផ្តល់មូលនិធិដល់ភេរវករ ។

 នៅក្នុងជំនួបកំពូលរបស់ខ្លួននាខែមករា ឆ្នាំ ២០០២ ថ្នាក់ដឹកនាំអាស៊ានបានចុះហត្ថលេខា លើអនុសញ្ញាប្រឆាំងភេរកម្មដែលអនុសញ្ញានេះបានផ្តល់លនិយមន័យនៃពាក្យភេរវកម្ម ចែងពីវិធានការក្នុងកិច្ចសហប្រតិបត្តិការប្រឆាំងភេវរកម្ម ព្រមទាំងបញ្ជាក់ពីសិទ្ធិរបស់ប្រជាជនដែលជាប់សង្ស័យថាជាភេរវករ ។

សមាគមន៍អាស៊ានបានបញ្ចាប់សន្ធិសញ្ញាពហុភាគីស្តីពីជំនួយផ្នែកច្បាប់ទៅវិញទៅមក ដើម្បីសម្រួលដល់កិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម និ្ងឧក្រិដ្ឋកម្មឆ្លងដែន ។ វេទិកាអាស៊ានស្តីពីឧក្រិដ្ឋកម្មឆ្លងដែនបនាអនុម័តកម្មវិធីការងារដែលប្រទេសជាសមាជិកកំពុងអនុវត្ត ។

  • គណៈកម្មាធិការជាន់ខ្ពស់អាស៊ានប្រឆាំងនឹងគ្រឿងញៀនជាវេតិកាពិភាក្សាមួយ ដេលបានបងើ្កតឡើងនៅឆ្នាំ ១៩៨៤ គឺជាយន្តការសំខាន់សម្រាប់ដោះស្រាយរួមគ្នាជាមួយបញ្ហាគ្រឿងញៀនខុសច្បាប់ ។ ទាក់ទងនឹងបញ្ហាគ្រឿងញៀនអាស៊ានមានមជ្ឈមណ្ឌលបណ្តុះបណ្តាលចំនួនផ៤ដែលស្ថិតនៅទីក្រុងផ្សេងៗគ្នាក្នុងតំបន់ ។ មជ្ឈមណ្ឌលទាំងនោះបានដំណើរការបណ្តុះបណ្តាលនិងបង្កើតការយល់ដឹងក្នុងការអនុវត្តន៍ច្បាប់ការអប់រំស្តីពីការបង្ការគ្រឿងញៀន ការព្យាបាលនិងការស្តារនីតិសម្បទា និងការស្វែងរកគ្រឿងញៀនដែលលាក់នៅក្នុងវត្ថុរាវ ។ អាស៊ានក៏បានធ្វើសហប្រតិបត្តិការជាមួយចិននិងការរិយាល័យអង្គការកសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្មលើវិស័យនេះផងដែរ ។

៤. ជាទូទៅស្រ្តីនៅអាស៊ីភាគអាគ្នេយ៍​ មានឋានៈផ្លូវការស្មើនឹងបុរស ។ ក៏ប៉ុន្តែស្រ្តីជាច្រើនមនោះតែងតែរងគ្រោះនៃអំពើហឹង្សាការរំលោភបំពាន ឬការជួញដូរ ។​ក្នុងឆ្នាំ ២០០៤ រដ្ឋមន្រ្តីការបរទេសអាស៊ានបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍អាស៊ាន ហើយធ្វើការបញ្ជាក់យ៉ាងច្បាស់ពីជំហររបស់រដ្ឋាភិបាលអាស៊ានប្រឆាំងអំពើហឹង្សាទៅលើស្រ្តី ។ នៅខែ មេសា ឆ្នាំ២០១០គណៈកម្មការអាស៊ានស្តីពីការលើកកម្ពស់និងការពារសិទ្ធិរបស់ស្រ្តី និងកុមារ ត្រូវបានបង្កើត ។ រដ្ឋអាស៊ានទាំងអស់បានផ្តល់សច្ចាប័នលើអនុសញ្ញារបស់អង្គការសហប្រជាជាតិស្តីពីការលុបបំបាត់រាល់ការរើសអើងចំពោះស្រ្តី និងអនុសញ្ញាស្តីពីសិទ្ធិកុមារអាស៊ានបានធ្វើកិច្ចសហប្រតិបត្តិការផងដែរក្នុងការបណ្តុះ បណ្តាលចំពោះស្រ្តីនូវជំនាញវិជ្ជាជីវៈសំខាន់ៗ ។

៥. លេខធិការដ្ឋានអាស៊ាន មានបុគ្គលិកអន្តរជាតិចំនួន៨២ នាក់ដែលត្រូវបានជ្រើសរើសដោយចំហនិងបុគ្គលិកក្នុងស្រុកចំនួន២០៦នាក់ ស្ថិតក្រោមការគ្រប់គ្រងរបស់អគ្គលេខាធិការម្នាក់ និងអគ្គលេខាធិការរង៤នាក់ ។ អគ្គលេខាធិការតត្រូវបានជ្រើសរើសតាំងដោយប្រមុខរដ្ឋាភិបាលរបស់អាស៊ាន សម្រាប់អាណត្តិ៥ឆ្នាំដោយមិនអនុសញ្ញាតបន្តអាណត្តិផ្អែកលើមូលដ្ឋាននៃការប្តូរវេនតាមលំដាប់នៃអក្ខរក្រម ។ អគ្គលេខាធិការរងត្រូវបានតែងតាំងដោយ​អនុម័តរបស់រដ្ឋមន្រ្តីការបរទេសអាស៊ាន ។ អគ្គលេខាធិការរងពីរូបត្រូវបានតែងតាំងដោយរដ្ឋាភិបាលនៃប្រទេសសាមីអនុលោមតាមរូបមន្តប្តូរវេនសម្រាប់អាណត្តិបីឆ្នាំដែលមិនអនុញ្ញតឲ្យបន្តអាណត្តិ ។ អគ្គលេខាធិការរងពីរូបទៀតត្រូវបានជ្រើសើរើសដោយចំហផ្អែកលើលក្ខណៈសម្បត្តិសម្រាប់អាណត្តិបីឆ្នាំហើយដែលអាចបន្តកាន់តំណែងបីឆ្នាំទៀត ។ ជាធម្មតាតំណែងដែលទំនេរសម្រាប់បុគ្គលិកអន្តរជាតិ គឺត្រូវបានប្រកាសផ្សាយនៅក្នុងប្រទេសអាស៊ានតាមការបោះពុម្ភផ្សាយជាសាធារណៈនិងក្នុងគេហទំព័រអាស៊ាន ។ បេក្ខជនត្រូវតែមានសញ្ជាតិក្នុងអាស៊ាន ទើបត្រូវបានជ្រើសរើសឲ្យធ្វើសម្ភាស ។ ចំពោះតំនែងដែលទំនេរសម្រាប់អ្នកធ្វើការក្នុងស្រុក ត្រូវបានផ្សព្វផ្សាយដូចគ្នានិងបើកចំហចំពោះជនទាំងឡាយណា ដែលមានសញ្ជាតិក្នុងរដ្ឋអាស៊ាន​ហើយមានទីលំនៅក្នុងប្រទេសឥណ្ឌូណេស៊ី។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login