2018-12-26 17:08
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
វិញ្ញសាទី១
សំនួរ
១. តើអាស៊ានដោះស្រាយដូចម្តេចក្នុងជម្លោះសមុទ្រ ចិនភាគខាងត្បូង ?
២. តើអាស៊ានជាសម្ព័ន្ធយោធាមែនឬទេ ?
៣. តើវេទិកាតំបន់អាស៊ានជាអ្វី ?
៤. តើអាស៊ានកំពុងធ្វើអ្វី ដើម្បីកាត់បន្ថយគម្លាតនៃការអភិវឌ្ឍន៍រវាងសមាជិកចាស់ និងសមាជិកថ្មី ?
៥. តើអាស៊ានបានធ្វើដូចម្តេច ដើម្បីកាត់បន្ថយភាពក្រីក្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ?
ចម្លើយ
១. ចំពោះបញ្ហាសមុទ្រចិនភាគខាងត្បូង ជំហររបស់អាស៊ានគាំទ្រការដោះស្រាយដោយសន្តិវិធីនៅឆ្នាំ ១៩៩២អាស៊ានបានចេញសេចក្តីថ្លែងការណ៍មួយឲ្យដោះស្រាយជំលោះដោយសន្តិវិធី ។ ឆ្នាំ២០០២អាស៊ានបានចុះកិច្ចព្រមព្រៀងជាមួយចិន លើសេចក្តីថ្លែងការណ៍ស្តីពីគោលការដោះស្រាយជំលោះសមុទ្រចិនភាគខាងត្បូង ។ ប្រទេសពាក់ព័ន្ធនៅក្នុងបញ្ហានេះបានអះអាងជាថ្មីពីការប្តេជ្ញាចិត្តដោះស្រាយជំលោះដោយសន្តិវិធីរក្សាបានការធ្វើនាវាចរ ឬការហោះហើរដោយសេរីនិងប្រកបដោយការអត់ធ្មត់មិនប្រើកម្លាំងបាយ ។ ភាគីជំលោះព្យាយាមទប់ស្កាត់ការចូលកាន់កាប់ផ្នែកណាមួយនៃសមុទ្រចិនខាង ត្បូងដែលគ្មានមនុស្សរស់នៅពីមុនមក ។ស្របពេលជាមួយគ្នានោះភាគីជំលោះ បានសហការគ្នាកសាងទំនុកចិត្តគ្នាសហប្រតិបត្តិក្នុងតំបន់ ។
២. អាស៊ានមិនមែនជា សម្ព័ន្ធភាពយោធនោះទេមិនមែនជាកត្តិការសញ្ញាណាមួយឡើយ ។ ប៉ុន្តែប្រទេសជាសមាជិកនីមួយៗ មានសិទ្ធិធ្វើសហប្រលតិបត្តិការណ៍យោធាជាមួយប្រទេសដទៃផ្សេងៗទៀតបានតែកុំធ្វើឲ្យមានការគំរាមកំហែងសន្តិសុខដល់ប្រទេសជិតខាង ។ ជាច្រើនឆ្នាំកន្លងមកនេះ
រដ្ឋមន្រ្តីក្រសួងការពារជាតិមេបញ្ជាការកម្លាំងប្រដាប់អាវុធ និងអគ្គសេនាធិការផ្នែកយោធានិងទីភ្នាក់ងារស៊ើបអង្កេតមានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ។ មន្រ្តីសន្តិសុខនិងមន្រ្តីការពារជាតិបានចូលរួមក្នុងវេទិការតំបន់អាស៊ាន ។
៣. វេទិកាតំបន់អាស៊ានជាវេទិកានៃការសន្ទនា និងពិគ្រោះយោបល់របស់អាស៊ាន ។ ជាកន្លែងតែមួយគត់ សម្រាប់ពិភាក្សាពីបញ្ហាសន្តិសុខ សេដ្ឋកិច្ច នយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិច និងជាមួយដៃគូសន្ទនាផ្សេងៗទៀត ជំនួបរដ្ឋមន្រ្តីក្នុងវេទិកាតំបន់អាស៊ានបានប្រព្រឹត្តទៅ នៅខែមិថុនា ឆ្នាំ ១៩៩៤ ហើយជំនួបនេះជាផ្នែកដ៏សំខាន់នៃវេទិកាតំបន់អាស៊ាន ។ ជំនួបនេះប្រព្រឹត្តរាល់កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានប្រចាំឆ្នាំនិងប្រព្រឹត្តទៅក្រោមអធិបតីភាព របស់ប្រធាននៃកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន ។ គោលបំណងនៃវេទិកាតំបន់អាស៊ាន គឺជាការបង្កើតជំនឿទុកចិត្តលើគ្នាទៅវិញទៅមក និងបង្ហាញឲ្យបានច្បាស់អំពីជំហរលើបញ្ហាសន្តិសុខតាមរយៈការពិគ្រោះយោបល់ជាមួយគ្នានៅក្នុងកម្រិតថ្នាក់រដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់ ។តាមរយៈកិច្ចពិភាក្សា សិក្ខាសាលាវគ្គហ្វឹកលហ្វឺននិងការហ្វឹកហាត់រួមគ្នាលើវិស័យផ្សេងៗគ្នា មន្រ្តីចូលរួមវេទិកាតំបន់អាស៊ានបានបង្កើតសមត្ថភាពធ្វើការរួមគ្នាយ៉ាងជាក់ស្តែង ក្រៅពីកិច្ចការលើកកម្ពស់ជំនឿទុកចិត្ត និងទំនាក់ទំនងគ្នាទៅវិញទៅមក ។ កិច្ចសហប្រតតិបត្តិការទាំងនោះរួមមានការរក្សាសន្តិភាព ការរុករកនិងការសង្គ្រោះមហន្តរាយ ការប្រឆាំងភេវរកម្មឧក្រិតកម្មឆ្លងដែន សន្តិសុខតាមផ្លូវសមុទ្រ ។ វិធានការកសាងទំនុកនាយកសាលាហ្វឹកហ្វឺនយោធាល ការចែករំលែកឯកសារគោលនយោបាយគ្នាទៅវិញទៅមក និងប្រជុំសិក្ខាសាលាលើគោលនយោបាយគ្នាទៅវិញទៅមក និងប្រជុំសិក្ខាសាលាលើគោលការច្បាប់ទាzក់ទងនឹងជំលោះដែលកើតដោយសារអាវុធ ការផ្លាស់ប្តូរឧស្សាហកម្មទំនងស៊ីវិលយោធា ។ ក្រៅពីសមាជិកអាស៊ាន១០មានប្រទេស១៦ទៀត និងសហគមន៍អឺរ៉ុបបានចូលក្នុងវេទិកាតំបន់អាស៊ាននេះដែរ ។ ប្រទេសទាំងនោះរួមមានអូស្រា្តលី បង់ក្លាដែស កាណាដា ចិន ជប៉ុន ឥណ្ឌា កូរ៉េខាងជើង កូរ៉េខាងត្បូង ម៉ុងងហ្គោលី ញូហ្ស៊ីឡែន ប៉ាគីស្ថាន ប៉ាពូញូហ្គីនេ រូស្ស៊ី សិរីលង្កា ទីម័រខាងកើត និងសហរដ្ឋអាមេរិច ។
៤. គំនិតផ្តួចផ្តើមឲ្យសមាហរណកម្មអាស៊ានគឺជាកម្មវិធីមួយផ្តួចផ្តើមឲ្យសមាជិកចាស់របស់អាស៊ាន និងសហគមន៍អន្តរជាតិជួយឧបត្ថម្ភដល់សមាជិកថ្មីដែលមាន សេដ្ឋកិច្ចទាបជួយយ៉ាណាឲ្យប្រទេសទាំងនោះទទួលការអភិវឌ្ឍន៍លឿនជាងមុន ។ កម្មវិធីនេះចាប់អនុវត្តន៍ដំបូងតាមរយៈការបណ្តុះបណ្តាលនិងពង្រឹងគ្រឹះស្ថានសាធារណៈជួយផ្តល់អនុសាសន៍និងបុរេសិក្សាលើគោលការណ៍សំខាន់ៗរបស់រដ្ឋ ។ ចាប់ផ្តើមអនុវត្តន៍តាំងពីឆ្នាំ២០០២ កម្មវិធីនេះគឺជាយន្តការមួយកាត់បន្ថយគម្លាតអភិវឌ្ឍន៍រវាងសមាជិកចាស់ និងប្រទេសសមាជិកថ្មីរបស់អាស៊ានហើយក្នុងពេលបច្ចុប្បន្ននេះកំពុងផ្តោតលើវិស័យដឹកជញ្ចូន និងថាមពល ។ ការអភិវឌ្ឍន៍ប្រភពធនធានមនុស្សព័ត៌មាននិងបច្ចេកវិទ្យាគមនាគមន៍ការកសាងសមត្ថភាព សម្រាប់សមាហរណកម្ម សេដ្ឋកិច្ចតំបន់ទេសចរណ៍លើកកម្ពស់គុណភាពនៃជីវីត និងអភិវឌ្ឍន៍ជាទូទៅ ។
៥. ដើម្បីកាត់បន្ថយភាព ក្រីក្រនៅក្នុងតំបន់អាស៊ីអាគ្នេយ៍អាស៊ានបានលើកទឹកចិត្តឲ្យមានកំណើនសេដ្ឋកិច្ចបង្កើនការងារ និងកាត់បន្ថយភាពក្រីក្រគឺជាការទទួលខុសត្រូវរបស់ប្រទេសរៀងខ្លួនៗ ។ អាស៊ានចូលរួមសហការក្នុងការខិតខំប្រលឹងប្រែងឲ្យសម្រេចបាននូវគោលបំណងដ៏ប្រពៃតាមរបៀបជាច្រើន ។វិភាគទានមួយគឺការចូលរួមដ៏សំខាន់ ដើម្បីសន្តិភាពស្ថេរភាពតំបន់ដែលមិនអាចខ្វះបាន បើមិនដូច្នោះទេផ្នែកវិននិយោគនឹងត្រូវអន់ថយ ខាងការអភិវឌ្ឍន៍សេដ្ឋកិច្ចនឹងត្រូវយឺតយ៉ាវធ្វើឲ្យប៉ះពាល់ដល់សុខុមាលភាពជីវីតរបស់ប្រជាជនអាស៊ាន បានដាក់ចេញនូវមូលដ្ឋានគ្រឺះសម្រាប់សមាហរណកម្មសេដ្ឋកិច្ចតំបន់ដែលជាកត្តាលើកទឹកចិត្តទាក់ទាញអ្នកវិនិយោគទុនរំពឹងលើតំបន់ទីផ្សារដ៏ធំមួយ ។ ប្រទេសអាស៊ានក៏បានសិក្សាពីគ្នាទៅវិញទៅមកដូចជាវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈសម្រាប់យុវជនដែលពួកគេត្រូវការយកមកប្រើប្រាស់ សម្រាប់សេដ្ឋកិច្ចទំនើប ។