សំនួរ
១. តើអង្គការសង្គមស៊ីវិលអាស៊ានមានអ្វីខ្លះ ?
២. តើប្រទេសប្រធានអាស៊ានមានតួនាទីដូចម្តេចខ្លះ ?
៣. តើអាស៊ានបូក ១មានន័យដូចម្តេច ?
៤. តើអាស៊ានបូក ២មានន័យដូចម្តេច ?
៥. តើអាស៊ានបូក ៣មានន័យដូចម្តេច ?
ចម្លើយ
១. អង្គការសង្គមស៊ីវិលអាស៊ានមាន៖
- អង្គការបណ្ឌិតសភា វិទ្យាសាស្រ្ត វិស្វកម្ម និងបច្ចេកទេសវិទ្យាអាស៊ាន
- បណ្ឌិតសភាវិស្វកម្ម និងបច្ចេកទេសវិទ្យាអាស៊ាន
- សមាគមអាស៊ានសម្រាប់វិទ្យាសាស្រ្តមន្ទីរពិសោធន៍
- សមាគមសម្រាប់ផែនការ និងលំនៅដ្ឋាន
- សមាគមន៍អាស៊ានសម្រាប់វិទ្យុសាស្រ្ត
- សហព័ន្ធល្បែងអុកអាស៊ាន
- សហព័ន្ធនិយោជិកអាស៊ាន
- សហព័ន្ធអង្គការស្រ្តីអាស៊ាន
- សមាព័ន្ធអ្នកសាងសង់អាស៊ាន
- សមាគមគ្រឿងសំអាងកាយអាស៊ាន
- ក្រុមប្រឹក្សាអាស៊ាន សម្រាប់អតីតនិស្សិតបញ្ចប់ការសិក្សាពីរប្រទេសជប៉ុន
- ក្រុមប្រឹក្សាគ្រូបង្រៀនអាស៊ាន
- សហព័ន្ធអាស៊ានផ្នែកសុខភាពផ្លូវចិត្ត និងចិត្តសាស្រ្ត
- សហព័ន្ធគណនេយ្យករអាស៊ាន
- សហព័ន្ធអាស៊ាននៃក្រុមអ្នកហោះហើរ
- សហព័ន្ធអាស៊ាននៃសមាគមន៍អ្នកជញ្ជូនទំនិញ
- សហព័ន្ធអាស៊ានសម្រាប់មូលនិធិបេះដូង
- សហព័ន្ធអាស៊ានផ្នែកសហគមរ៉ែ
- សហព័ន្ធនេសាទអាស៊ាន
- សហព័ន្ធកីឡាបាល់ទាត់អាស៊ាន
- ក្រុមឧស្សាហកម្មផលិតផលព្រៃឈើអាស៊ាន
- សហគមនិស្សិតរុក្ខាអាស៊ាន
- សមាគមអភិវឌ្ឍន៍និងផ្សព្វផ្សាយសិប្បកម្មអាស៊ាន
- ក្រុមប្រឹក្សាខ្លែងអាស៊ាន
- សមាគមច្បាប់អាស៊ាន
- សមាគមនិស្សិតលច្បាប់អាស៊ាន
- សមាគមឧស្សាហកម្មតន្រ្តីអាស៊ាន
- អង្គការក្រៅរដ្ឋាភិបាលចម្រុះ សម្រាប់មនុស្សចាស់អាស៊ាន
- អង្គការក្រៅរដ្ឋាភិបាលអាស៊ាន ដើម្បីទប់ស្កាត់ថ្នាំញឿននិងសារធាតុពុល
- ក្រុមអ្នកផលិតប្រេងគីមីអាស៊ាន
- សមាគមអាស៊ាន កែប្រែសារពាង្គកាយមនុស្ស
- សហព័ន្ធអាស៊ានសម្រាប់ជំងឺកុមារ
- សហព័ន្ធកីឡាជនពិការអាស៊ាន
- សហមាគមកំពង់ផែអាស៊ាន
- សមាគមជំងឺមហារីកឈាមអាស៊ាន
- ក្រុមប្រេងបន្លែអាស៊ាន ដែគូអាស៊ី់សម្រាប់កាអភិវឌ្ឍន៍ធនធានមនុស្សនៅជនបទអាស៊ី
- គណៈកម្មការសម្រាប់កិច្ចការប្រតិបត្តិយុវជនអាស៊ាន
- សហព័ន្ធវិស្វករពិគ្រោះយោបល់អាស៊ាន
- សមាគមថ្នាំពេទ្យនៃគណៈកម្មការប្រជាជាតិអាស៊ីអាគ្នេយ៍
- សមាគមអាស៊ានសម្រាប់រោគសន្លាក់ឆ្អឹង
- វិទ្យាស្ថានតំបន់អាស៊ីអាគ្នេយ៍សម្រាប់សហគមនិង អប់រំ
- គ្រឹះស្ថានកម្មវិធីផ្លាស់ប្តូរការសិក្សាតំបន់អាស៊ីអាគ្នេយ៍ ។
២. តាមមាត្រា៣២ រដ្ឋជាសមាជិកដែលទទួលជាប្រធានអាស៊ានត្រូវ៖
ក. លើកស្ទួយយ៉ាងសកម្ម និងធ្វើឲ្យប្រសើរឡើងនូវផលប្រយោជន៍ និងសុខុមាលភាពរបស់អាស៊ានរួមទាំងការខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ានមតាមរយៈការផ្តួចផ្តើមគោលនយោបាយការសម្របសម្រួលកុងសង់ស៊ីស និងសហប្រតិបត្តិការ ។
ខ. ធានាភាពជាស្នូលរបស់អាស៊ាន
គ.ធានាការឆ្លើយតបប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលាចំពោះបញ្ហាបន្ទាន់ ឬសកម្មភាពការដែលមានវិវត្តន៍ប៉ះពាល់ដល់អាស៊ានរួមទាំងការផ្តល់ការជួយសម្រុះសម្រួល និងការសរៀបចំផ្សេងៗទៀតដើម្បីដោះស្រាយបន្ទាន់នូវបញ្ហានេះ
ឃ. តំណាងឲ្យអាស៊ានក្នុងការពង្រឹង និងជំរុញទំនាក់ទំនងជិតស្និទ្ធជាមួយ ដៃគូក្រៅតំបន់
ង. អនុវត្តកិច្ចការនិងភារកិច្ចដទៃទៀតតាមអាណត្តិដែលទទួលបាន ។
៣. មានន័យោថាប្រទេសសមាជិកអាស៊ានទាំង១០បូកជាមួយនឹងប្រទេសឥណ្ឌា ។
៤. មានន័យថាប្រទេសអាស៊ានទាំង១០បូករួមបញ្ចូលជាមួយនឹងប្រទេសញូហ្សេឡិននិងប្រទេសអូស្រា្តលី ។
៥. មានន័យថាប្រទេសអាស៊ានទាំង១០រួមជាមួយប្រទេសអាស៊ីបូព៌ាចំនួនបីគឺប្រទេសចិន ប្រទេសជប៉ុនប្រទេសកូរ៉េខាងត្បូង ។