Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១ . តើលេខាធិការដ្ឋានអាស៊ានទទួលការឧបត្ថម្ភមកពីណា ?

២. តើភាសាអ្វីដែលអាស៊ានប្រើជាផ្លូវការ ?

៣. តើប្រទេសណាខ្លះ ជាដៃគូសន្ទនាជាមួយនឹងអាស៊ាន ?

៤. តើទង់ជាតិអាស៊ានតំណាងឲ្យអ្វី ? មានប៉ុន្មានពណ៌ ?

៥. តើអង្គការធុរកិច្ចអាស៊ានមានអ្វីខ្លះ ?

ចម៊្លើយ

១. សម្រាប់ឆ្នាំ ២០១០ ២០១១ ទឹកប្រាក់ដែលប្រើសម្រាប់កប្រតិបត្តិការរបស់ លេខាធិការដ្ឋានមានចំនួនប្រហែល ១៤,៣៣លានដុល្លារ អាមេរិចក្នុងមួយឆ្នាំ ។ រដ្ឋជាសមាជិកអាស៊ានទាំងអស់បានផ្តល់​ជាទៀងទាត់នូវចំនួនទឹកប្រាក់ស្មើៗគ្នាទៅក្នុងថវិកាប្រចាំឆ្នាំរបស់លេខាធិការដ្ឋានអាស៊ាន ។ ហើយចំនួនទឹកប្រាក់ស្មើគ្នានេះក៏ត្រូវបានបង់ទៅក្នុងមូលនិធិអភិវឌ្ឍន៍អាស៊ាន មូលនិធិវិទ្យាសាស្រ្តនិងមជ្ឈមណ្ឌលអាស៊ានសម្រាប់ថាមពល ( ASEAN centre for Energy ) ទោះយ៉ាងណាក៏ដោយមានសមាជិកអាស៊ានខ្លះបានបង់វិភាគទានច្រើនជាងសមាជិកផ្សេងទៀត អាស្រ័យទៅតាមលទ្ធភាព និងចំណងចំណូលរបស់ពួកគេ ។

២. អាស៊ានប្រើភាសាអង់គ្លេសក្នុងការប្រជុំកា​រថ្លែងព័ត៌មានការធ្វើកំណត់ហេតុផ្សេងៗ ។ អាស៊ានជាសមាគមន៍មួយដែលគ្មានសេវាកម្មបកប្រែដោយសរសេរឬដោយនិយាយទេ ។

៣. បច្ចុប្បន្នដៃគូសន្ទនារបស់អាស៊ានមាន អូស្រា្តលីកាណាដា ចិន រុស្ស៊ី សហគមន៍អឺរ៉ុប ឥណ្ឌា ជប៉ុន សាធារណរដ្ឋកូរ៉េ ញូហ្សឺឡែន និងសហរដ្ឋអាមេរិច ។ កម្មវិធីអភិវឌ្ឍន៍របស់អង្គការសហប្រជាជាតិគឺជាដៃគុសន្ទនាផងដែរ និងយូរៗម្តងបានចូលរួមជាផ្នែកមួយក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៃសន្នោសីទថ្នាក់រដ្ឋមន្រ្តីក្រោយជំនួប ។

៤. និមិត្តសញ្ញារបស់អាស៊ានឋិតនោចំកណ្តាលនៃទង់ជាតិរបស់អាស៊ាន ។ ធម្មនុញ្ញរបស់អាស៊ានបានរៀបរាប់ពីទង់ជាតិរបស់អាស៊ានដូចតទៅ៖

ទង់ជាតិរបស់អាស៊ាន តំណាងឲ្យស្ថេរភាព សន្តិភាព សាមគ្គីភាព និងភាពអង់អាច ។ ទង់ជាតិអាស៊ានមានពណ៌ ខៀវផ្ទៃមេឃ ក្រហម ស និងលឿង តំណាងឲ្យពណ៌ដ៏សំខាន់នៃទង់ជាតិរបស់បណ្តាលប្រទេសអាស៊ាន ។ ពណ៌ខៀវ ផ្ទៃមេឃតំណាងឲ្យស្ថិរភាពនិងសន្តិភាពពណ៌ក្រហមតំណាងឥ្យសេចក្តី​​ក្លាហាន និងភាពអង់អាច ។ ពណ៌សបង្ហាញពីភាពបរិសុទ្ធ និងពណ៌លឿងតំណាងឲ្យវិបុលភាព ។ សញ្ញាដើមស្រូវទាំង១០ ( នៅក្នុងនិមិត្តសញ្ញា ) តំណាងឲ្យក្តីសុបិននៃបិតាដែលបានកសាងអាស៊ាន និងមានគោលបំណងចង់ឲ្យប្រទេសទាំង១០ក្នុងអាស៊ីអាគ្នេយ៍ចូលជាសមាជិកអាស៊ានរួបរួមក្នុងមិត្តភាព និងសាមគ្គីភាព ។ រង្វង់មូលតំណាងឲ្យការរួបរួមនៃអាស៊ាន ។

៥. អង្គការធុរកិច្ចអាស៊ានរួមមាន៖

  • កិច្ចប្រជុំក្រុមហ៊ុន អាកាសចរណ៍អាស៊ាន
  • សម្ព័ន្ធអង្គការអាស៊ាននៃសមាគមន៍ឧបត្ថម្ភសុខភាព
  • សហព័ន្ធយានយន្តអាស៊ាន
  • ក្រុមប្រឹក្សាពិគ្រោះយោបល់ផ្នែកធុរកិច្ចអាស៊ាន
  • វេទិកាធុរកិច្ចអាស៊ាន
  • សភាពាណិជ្ជកម្ម និងឧស្សាហកម្មអាស៊ាន
  • ក្រុមប្រឹក្សាឧ្សាហកម្មគីមីអាស៊ាន
  • សហព័ន្ធឧស្សាហកម្មវាយនភ័ណ្ឌអាស៊ាន
  • ក្រុមប្រឹក្សាឧស្សាហកម្មគ្រឿងសង្ហារឹមអាស៊ាន
  • ក្រុមប្រឹក្សាធានារ៉ាប់រងអាស៊ាន
  • សមាគមកម្មសិទ្ធិបញ្ញាអាស៊ាន
  • សមាជិកអាកាសយានដ្ឋានអន្តរជាតិអាស៊ាន
  • សហព័ន្ធឧស្សាហកម្មដែកថែក និងដែកអាស៊ាន
  • ក្រុមឧសថការីអាស៊ាន
  • សមាគមទេសចរណ៍អាស៊ាន
  • សហព័ន្ធសមាគមសេដ្ឋកិច្ចអាស៊ាន
  • សហព័ន្ធក្រុមប្រឹក្សាអ្នកជញ្ជូនទំនិញអាស៊ា​ន
  • ក្រុមប្រឹក្សាធុរកិច្ចអាមេរិក អាស៊ាន ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login