Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើសន្និសីទកំពូលអាស៊ានអ្វី ?

២. តើអគ្គលេខាធិការអាស៊ានធ្វើការតែតាំងដូចម្តេច ?​មានអាណត្តិប៉ុន្មានឆ្នាំ ?

៣. តើអគ្គលេខាធិការអាស៊ានមានតួនាទី ឬភាររកិច្ចដូចម្តេចខ្លះ ?

៤. តើគណៈកម្មការអចិន្ត្រៃយ៍អាស៊ានមានតួនាទីដូចម្តេចខ្លះ ?

៥. តើរដ្ឋជាសមាជិកអាចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញអាស៊ានបានយ៉ាងដូចម្តេចខ្លះ ?

ចម្លើយ

១. សន្និសីទកំពូលអាស៊ាន ជាកិច្ចប្រជុំធំបំផុតរបស់អាស៊ានដែលមានការចូលរួមដោយប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលនៃប្រទេសដែលជាសមាជិកអាស៊ានទាំងអស់ ។ តាមការសម្រេចនៃសន្និសីទកំពូលអាស៊ានកាលពីឆ្នាំ ១៩៩២ នៅសឹង្ហបូរីគឺប្រមុខរដ្ឋននិងប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ានត្រូវជួបគ្នាជាសាមញ្ញនោរាល់៣ឆ្នាំម្តង និងជាវិសាមញ្ញតាមសកម្មភាពចាំបាច់ជាំបន្ទាន់របស់អាស៊ាន ។ អាជ្ញាធរថ្នាក់ខ្ពស់បំផុត​របស់អាស៊ានគឺកិច្ចប្រជុំប្រមុខរដ្ឋាភិបាល អាស៊ានឬសនិសីទកំពូលអាស៊ាន ។

២. អគ្គលេខាធិការអាស៊ានមានអាណត្តិ៥ឆ្នាំ ហើយអាណត្តិនេះមិនបាបន្តទៀតទេត្រូវជ្រើសរើសចេញពីកក្នុងចំណោមជនជាតិនៃរដ្ឋ៊សមាជិកអាស៊ានផ្អែកទៅលើការប្តូរវេនគ្នាតាមលំដាប់អក្សរក្រមនៃឈ្មោះរដ្ឋជាសមាជិកដោយពិចារណាល្អិតល្អន់លើសច្ចធម៌ សមតត្ថភាពបទពិសោធន៍វិជ្ជាជីវៈនិងសមាសភាពយ៉េនឌ័រ ។

៣. អគ្គលេខាធិការអាស៊ានមានតួនាទី ឬភារកិច្ច៖

  •  អនុវត្តភារកិច្ចនិង ការទទួលខុសត្រូវនៃការិយាល័យជាន់ខ្ពស់នេះដោយយោងតាមបទបញ្ញត្តិនៃធម្មនុញ្ញអាស៊ាននេះលិខិតតូបករណ៍ពិធីសារ និងកិច្ចប្រតិបត្តិពាក់ព័ន្ធអាស៊ាន
  • សម្របសម្រួលពិនិត្យមើលការរីកចម្រើននៃការអនុវត្តកិច្ចព្រមព្រៀងននិងសេចក្តីសម្រេចរបស់អាស៊ាននិងដាក់របាយការណ៍ជាប្រចាំឆ្នាំស្តីពីរការងារអាស៊ានលជូនកិច្ចប្រជុំកំពូលអាស៊ាន
  • ចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសហគមន៍អាស៊ានកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានកិច្ចប្រជុំរបស់អង្គភាព ថ្នាក់រដ្ឋមន្រ្តីជំនាញតាមផ្នែករបស់អាស៊ាន កិច្ចប្រជុំពាក់ព័ន្ធដទៃទៀតរបស់អាស៊ាន ។
  • បង្ហាញពីទស្សនៈរបស់អាស៊ាន និងចូលរួមក្នុងកិច្ចមប្រជុំជាមួយភាគីក្រៅតំបន់ដោយអនុលោមទៅតាមគោលមាគ៌ា នយោបាយដែលបានឯកភាពនិងអាណត្តិដែលបានប្រគល់ជូនអគ្គលេខាធិការ
  • ស្នើសុំការអនុម័តពីក្រុមប្រឹក្សាសម្របសម្រួលអាស៊ានតែងតាំងនិងបញ្ចប់អាណាត្តិរបស់អគគលេខាធិការរង
  • អគ្គលេខាធិការ ក៏ទទួលតួនាទីជាប្រធាន​រដ្ឋបាលរបស់អាស៊ានផងដែរ ។

៤. គណៈកម្មាការអចិន្ត្រៃយ៍អាស៊ានមានតួនាទី៖

  • ទ្រទ្រង់ការងារក្រុមប្រឹក្សា សហគមន៍អាស៊ាននិងអង្គភាពថ្នាក់រដ្ឋមន្រ្តីជំនាញអាស៊ានតាមផ្នែក
  • សម្របសម្រួលជាមួយលេខាធិការដ្ឋាន អាស៊ាននិងអង្គភាពថ្នាក់រដ្ឋមន្រ្តីជំនាញអាស៊ានតាមផ្នែកដទៃទៀតរបស់អាស៊ាន
  • ធ្វើការយ៉ាងជិតស្និទ្ធជាមួយ អគ្គលេខាធិការអាស៊ាននិងអគ្គលេខធិការរដ្ឋានអាស៊ានលើគ្រប់វិស័យពាក់ព័ន្ធទាំងឡាយដល់ការងាររបស់ខ្លួន
  • សម្របសម្រួលសហប្រតិបត្តិការរបស់អាស៊ានជាមួយដៃគូក្រៅតំបន់
  • បំពេញការងារដទៃទៀត ដែលអាចកំណត់ឡើងដោយក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ។

៥. រដ្ឋជាសមាជិកអាចធ្វើវិសោធន៍កម្មធម្មនុញ្ញអាស៊ានដូចជា៖​

  • រដ្ឋសមាជិកអាស៊ាននីមួយៗ មានសិទ្ធិស្នើសុំធ្វើវិសោធនកម្មធម្មនុញ្ញនេះបាន
  • ការស្នើសុំធ្វើវិសោធនកម្មធម្មនុញ្ញនេះ ត្រូវដាក់ជូនក្រុមប្រឹក្សាសម្របសម្រួលអាស៊ានសម្រេចដោយកុងសង់ស៊ីស ដើម្បីដាក់ជូនកិច្ចប្រជុំកំពូលអាស៊ានធ្វើសេចក្តីសម្រេច
  • ការធ្វើវិសោធនកម្មធម្មនុញ្ញ ដែលឯកភាពដោយកុងសង់ស៊ីសដោយកិច្ចប្រជុំកំពូលអាស៊ានចាំបាច់ត្រូវផ្តល់សច្ចាប័នពីររដ្ឋសមាជិកទាំងអស់ដោយអនុលោមតាមមាត្រា ៤៧នៃរដ្ឋធម្មនុញ្ញ

      វិសោធន៍កម្មចូលជាធរមានរយៈពេលរយៈពេល ៣០ថ្ងៃ បន្ទាប់ពីថ្ងៃតម្កល់ទុកលិខិតតូបករណ៍​សច្ចាប័ន ចុងក្រោយ ជាមួយអគ្គលេខាធិការអាស៊ាន ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login