2018-12-26 17:10
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១. តើអាស៊ាន ៥មានន័យដូចម្តេច ?
២. តើអាស៊ាន ៦មានន័យដូចម្តេច ?
៣. តើអាស៊ាន៧ មានន័យដូចម្តេច ?
៤. តើអាស៊ាន៩មានន័យដូចម្តេច ?
៥. តើអាស៊ាន១០ មានន័យដូចម្តេច ?
ចម្លើយ
១. ជាឈ្មោះគេសំដៅលើប្រទេសស្ថាបនិក អាស៊ានទាំងប្រំាប្រទេសគឹប្រទេសឥណ្ឌូនេស៊ី ប្រទេសថៃ ប្រទេសម៉ាឡេស៊ី ប្រទេសហ្វីលីពីន និងប្រទេសសឹង្ហបុរី ។ ប្រទេសទាំងប្រាំនេះជាអ្នកបង្កើតអាស៊ាននាថ្ងៃ ៨ សីហា ១៩៦៧ ។
២. មានន័យថាប្រទេសអាស៊ាន៥ ប្រទេសប្រ៊ុយណេដែលចូលជាសមាជិកអាស៊ានថ្ងៃ ៧ មករា ១៩៨៤ដូច្នេះកាលណាគេនិយាយ ឬសរសេរថា អាស៊ាន៦គឺសំដៅទៅសមាជិកប្រទេសទាំង៦នោះកតែប៉ុណ្ណោះ ។
៣. មានន័យថាអាស៊ាន ៦បូកប្រទេសវៀតណាម ។
៤. មានន័យថាអាស៊ាន ៧បូកប្រទេសភូមា និងប្រទេសឡាវ ។ យើងមិនមានអាស៊ាន ៨ទេព្រោះប្រទេសឡាវ និងមីយ៉ាន់ម៉ាចូលជាសមាជិកក្នុងពេលជាមួយគ្នា ។
៥. មានន័យថាអាស៊ាន ៩បូកជាមួយប្រទេសកម្ពុជា ។