Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើកម្ពុជាចូ​លជាសមាជិកអាស៊ានមានគុណសម្បត្តិ និងគុណវិបត្តិអ្វីខ្លះ ?

២. តើកម្ពុជាមានគុណ​សម្បត្តិអ្វីខ្លះ ជាមួយនឹងការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ាន ?

៣. តើកម្ពុជាទទួលគុណវបត្តិអ្វីខ្លះ ជាមួយនឹងការបង្កើតតំបន់ពាណិជ្ជសេរីអាស៊ាន ?
៤.តើឱកាសដែលកម្ពុជា ធ្វើជាប្រធានដឹកនាំកិច្ចប្រជុំ អាស៊ានលើកទីមួយនៅថ្ងៃ ខែឆ្នាំណា ? ជាកិច្ចប្រជុំកំពូលលើកទីប៉ុន្មាន ? បានដាក់ចេញនូវរបៀបវីរៈដែលមានប្រធានបទសំខាន់ៗដូចម្តេច ?

៥.. កិច្ចប្រជុំកំពូលអាស៊ានលើកទី២០ ប្រព្រឹត្តទៅនៅថ្ងៃ ខែ ឆ្នាំ ណា ? នៅឯណា ? ប្រទេសណាជាប្រធានអាស៊ាន​?

ចម្លើយ

១. គុណសម្បត្តិមាន៖

ក. ផ្នែកនយោបាយៈ

ក្រោយ​ពេលកម្ពុជាចូលជាសមាជិកអាស៊ានកម្ពុជាទទួលបាន៖

  •  កម្ពុជាលែងព្រួយបារ​ម្ភចំពោះរឿងគំរាមកំហែងផ្នែកសន្តិសុខនិងលែងនៅឯកោទៀត
  • កម្ពុជាមានសន្តិភាពសេរីភាព ក្នុង​តំបន់ព្រមទាំងអាចដោះស្រាយបញ្ហារួមជាមានអាស៊ាន បញ្ហាព្រំដែននិងបញ្ហានយយោបាយប្រចាំតំបន់ដោយសន្តិវិធី
  • មានការផ្លាស់ប្តូរគ្នាផ្នែកចំណេះដឹងវប្បធម៌ព្រមទាំងប្រពៃណីទំនៀមទម្លាប់ រវាងសមាជិកអាស៊ានទាំង១០
  • ការផ្លាស់ប្តូរគ្នាផ្នែកធនធានមនុស្សវិទ្យាសាស្រ្ត និងបច្ចេកទេសថ្មីថែមទៀត
  • ផ្លាស់ប្តូរគ្នាទៅវិញទៅមករវាងប្រព័ន្ធសិក្សាធិការ
  • កម្ពុជានឹងទទួលបាននូវការខ្ចីប្រាក់ថែមទៀតពី ធនាគារអភិវឌ្ឍន៍អាស៊ីនិងបណ្តាប្រទេសជាមិត្តទាំង៩ក្នុងអត្រាការប្រាក់ទាបនិងរយៈពេលយូរ
  • កម្ពុជាលេចមុខមាត់ក្នុងឆាកអន្តរជាតិ នឹងប្រទេសក្នុងសមាគមអាស៊ាន និងមានសិទ្ធិនធ្វើសហប្រតិបត្តិការដោយសមភាព
  • កម្ពុជា នឹងទទួលបានផលប្រយោជន៍យ៉ាងច្រើនខាងផ្នែកកិច្ចការនយោបាយ ការបរទេស និងកិច្ចការសេដ្ឋកិច្ច
  • កម្ពុជាទទួលបានការអភិវឌ្ឍន៍លើវិស័យផ្សេងៗទៀតដូចជាកសិកម្ម កសិឧស្សាហកម្ម ទេសចរណ៍ ។ល។
  • ក្រោយពេលលចូលជាសមាជិកអាស៊ាន កម្ពុជាទទួលបាននូវបទពិសោធន៍ពីខ្លឹមសារសំខាន់នៃតំបន់និយមនិងសាកលលោកនិយម ព្រមទាំងយល់ដឹងពីទំនាក់ទំនងការទូត
  • អាស៊ានបានឲ្យ​កម្ពុជាដើរតួនាទីយ៉ាងសំខាន់ខាងនយោបាយក្នុងតំបន់និងលើឆាកអន្តរជាតិ ។

ខ. ផ្នែកសេដ្ឋកិច្ចៈ

  • អត្ថប្រយោជន៍ខាងផ្នែកសេដ្ឋកិច្ចរួមមាន៖

កម្ពុជាបានបញ្ចូលចរន្ត និងលំនាំនៃការលូតលាស់ខាងផ្នែកសេដ្ឋកិច្ចនៅក្នុងប្រទេសរបស់ខ្លួន ទៅក្នុងលំនាំការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងតំបន់ពិសេសកម្ពុជាបានទទួលបច្ចេកទេសវិទ្យា និងបទពោសោធថ្មីពីប្រទេសសមាជិកចាស់ទាំងឡាយតាមរយៈកា​រផ្លាស់ប្តូរបទពិសោធន៍ និងចំនេះដឹង

  • កម្ពុជាអាចវាស់បាននូវកម្រិតល្បឿនសេដ្ឋកិច្ច និងការធ្វើកំណែទម្រង់ផ្សេងៗ ដើម្បីឈានទៅរកផ្សារក្នុងតំបន់ និងលើឆាកអន្តរជាតិនាសតវត្សទី២១នេះ
  • សមាហរណកម្មកម្ពុជានៅក្នុង អាស៊ានបាននាំមក​នូវកា​រយ៉ាងសកម្មក្នុងទំនាក់ទំនងប្រទេសជាសមាជិកដូចជាការចរាចរទំនិញ សេវាកម្មដើមទុននិង​ពលកម្មដែលកើតចេញពីការទំនាស់ទំនងយ៉ាងជិតស្និទ្ធនៃនយោបាយហិរញ្ញវត្ថុនិងសេដ្ឋកិច្ចក្នុងចំណោមប្រទេសជាសមាជិក
  • អាស៊ាន១០ជាទីផ្សារលដ៏ធំមួយនៅក្នុងតំបន់ដែលមានប្រជាជនជាង ៥០លាននាក់សំបូរដោយវត្ថុធាតុដើម ធនធានធម្មជាតិ និងផ្ទៃដីដ៏ធំទូលាយព្រមទាំងជាតំបន់មួយកំពុងទាក់ទាញខាងទេសចរណ៍ និងផ្តល់ឱកាសយ៉ាងច្រើនខាងផ្នែកសេដ្ឋកិច្ចជាតិ
  • កម្ពុជាទទួលបាននូវអត្ថប្រយោជន៍ពីវិស័យអភិវឌ្ឍន៍ធនធានមនុស្សអប់រំ និងកាត់បន្ថយក្រីក្រពិសេសមន្រ្តីរាជការពីក្រសួងជំនាញនានានិស្សិត ជាច្រើនបានទទួលអាហាររូបករណ៍ទៅបណ្តុះបណ្តាលនៅ០បណ្តាប្រទេសអាស៊ាន និងដៃគូរចរចាលើផ្នែកភាសាបច្ចេកទេសជំនាញនិងទ្រឹស្តីជាដើម ។

   គុណវិបត្តិសម្រាប់ប្រទេសកម្ពុជាគឺ៖

ទន្ទឹមនឹងគុណសម្បត្តិដែលកម្ពុជាទទួលបានខាងលើកម្ពុជាមានបញ្ហាប្រឈមជាច្រើនដែលត្រូវ​ដោះស្រាយជាបន្ទាន់ចំណុចអវិជ្ជមាន ទាំងនោះរួមមាន៖

  • ធនធានមនុស្ស និងសម្ភារបច្ចេកទេសនៅមានកម្រិតទាប
  • ការនាំទំនិញចេញទាបជាងការនាំចូល
  • កម្ពុជាជាទីផ្សាររបស់គេ
  • កម្ពុជាមិនអាចជាគូរប្រកួតប្រជែង សេដ្ឋកិច្ចជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន
  • កម្ពុជាត្រូវការជំនួយពីបរទេស
  • កម្ពុជាត្រូវជំរុញឲ្យមានការប្រណាំងប្រជែងដោយសេរី និងយុត្តិធម៌ក្នុងទីផ្សារដើម្បីពង្រឹងគុណភាពទំនិញក្នុងស្រុក​ជាបឋមសិនបើអាចប្រកួតប្រជែងជាមួយទំនិញប្រទេសអាស៊ានដទៃទៀតបាន
  • កម្ពុជាគួរកទាក់ទាញអ្នកវិនិយោគបរទេសដោយផ្ទាល់ដែលជាបុព្វហេតុផ្តល់ការងារឲ្យប្រជាពលរដ្ឋធ្វើ ។ កម្ពុជាបាត់ចំណូលពន្ធគយ យ៉ាងខ្លាំងដោយសារការអនុវត្ត AFTA នាពេលខាងមុខនេះដែលធ្វើឲ្យរាជរដ្ឋាភិបាលខិតខំប្រមែប្រមូលចំណូលផ្សេងៗទៀត ដូចជាពន្ធលើផលិតផលក្នុងស្រុក ពន្ធលើប្រាក់ចំណូលពន្ធលើរោងចក្រសហគ្រាសពន្ធលើដីធ្លី ពន្ធលើការធ្វើអាជីវកម្មផ្សេងៗ ... ។

២. ជាមួយនឹងការបង្កើតតំបន់ពាណិជ្ជកម្មសេរីអាស៊ានកម្ពុជាមានគុណសម្បត្តិដូចជា៖

  • ការចូលរួមក្នុងសកម្មភាព ពាណិជ្ជកម្មសេរីនៅក្នុងតំបន់អាចអនុញ្ញតឲ្យប្រទេសកម្ពុជាប្រើប្រាស់បាននូវឧត្តមភាព នៃទំហំសេដ្ឋកិច្ចតាមរយៈការឈានចូលទៅក្នុងទីផ្សារ​ ក្នុងតំបន់និងទីផ្សារអន្តរជាតិ
  • ប្រទេសកម្ពុជាជាទីតាំងភូមិសាស្រ្តើស្ថិតនៅចំកណ្តាលតំបន់អាស៊ីអាគ្នេយ៍
  • ទីផ្សារនៃតំបន់ ដែលមានប្រជាជនសរុបចូលគ្នាមានទំហំរហូតដល់ទៅ ៦០០លាននាក់
  • ទាក់ទាញឲ្យមានការវិនិយោគផ្ទាល់ ពីបរទេសគឺចំណេញទិ១បង្កើតការងារដល់ប្រជាពលរដ្ឋមកម្ពុជានិងទី២អាចធ្វើឲ្យៀកម្ពុជាដណ្តើមបានការបំណេញខាងកផ្នែកបច្ចេកវិទ្យា មានគំនិតច្នៃប្រឌិតនិងមានចំណេះដឹងល្អ ហើយបានទទួលបទពិសោធន៍ផ្សេងៗដែលផ្សារភ្ជាប់ពីការវិនិយោគផ្ទាល់ពីបរទេស
  • ទីបំផុតយើងនឹងកែប្រែសម្រួលច្បាប់ និងនីតិវិធីទាំងឡាយឲ្យស្របទៅនឹងអាស៊ាន​និង AFTA ដែលនិងធ្វើឲ្យយើងកាន់តែរឹងមាំខាងផ្នែកនិតិកម្មនិងមានតម្លាភាពខាងផ្នែកគ្រប់គ្រងសេដ្ឋកិច្ច និងធ្វើឲ្យប្រទេសយើងក្លាយនីតិរដ្ឋ
  • ជាមួយនឹងការវិនិយោគផ្ទាល់ពីបរទេសជាជំហានទី១ ​ប្រទេសកម្ពុជាអាចនឹងសម្រេចបាននូវភាពវិជ្ជមាននៅក្នុងប្រទេសពោលគឺបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា​។ ជំហានទី២ ប្រទេសកម្ពុជាអាចដណ្តើមបានចំណេញខាងផ្នែកបច្ចេកវិទ្យា ដោយស្រូបបាននិងផ្សារភ្ជាប់ជាមួយការវិនិយោគ ផ្ទាល់ពីបរទេសនឹងពាណិជ្ជកម្មអន្តរជាតិ
  • ការផ្លាស់ប្តូរទំនិញនិងសេវាកម្មអាចអនុញ្ញតឲ្យប្រទេសកម្ពុជាចូលរួមយ៉ាងទូលំទូលាយនៅក្នុងដំណើរការបែងចែកពលកម្មអន្តរជាតិ ។​បានន័យថាប្រទេសកម្ពុជាអាចនឹងមានលទ្ធភាពប្រមូលផ្តុំនូវថាមពលគ្រប់ផ្នែករបស់ខ្លួនទាំងកាយទាំងប្រាជ្ញានៅលើវិស័យផលិតកម្ម និងសេវាកម្មណាដែលខ្លួនមានឧត្តមភាពរួច ហើយទើបយកផលិតផលរបស់ខ្លួនទៅបណ្តូរពាណិជ្ជកម្មអន្តរជាតិដូច្នេះ ការចូលរួមក្នុងការបែងចែកកម្លាំងពលកម្មអន្តរជាតិអាចអនុញ្ញាតឲ្យប្រទេសកម្ពុជារកឃើញ និងប្រើប្រាស់បានអស់លលទ្ធភាពនិងបានប្រៀបធៀបផលប្រយោជន៍ដែលខ្លួនមានជាមួយបរទេសហើយអាចបែងចែកនិងប្រើប្រាស់បានយ៉ាងសមស្របនូវធនធានក្នុងប្រទេស និងក្រៅប្រទេសដែលខ្លួនមាននិងអាចទាក់ទាញបាន
  • ប្រទេសកម្ពុជាអាចប្រើប្រាស់កាលានុវត្តភាពប្រណាំងប្រជែងជាមួយអន្តរជាតិសម្រាប់បង្កើតនូវផលិតភាព និងកែលំអគុណភាពទំនិញនិងសេវាកម្មនៅក្នុងប្រទេសទៅសម្រេចភាពជាម្ចាស់ការប្រណាំងប្រជែងនៅលើឆាកអន្តរជាតិ ។

៣. ជាមួយនឹងការបង្កើតតំបន់ពាណិជ្ជសេរីអាស៊ាន​​កម្ពុជាមានគុណវិបត្តិ៖

  • ប៉ះពាល់ដល់ថវិការជាតិ ពេលកាត់បន្ថយពន្ធគយ
  • មានឥទ្ធិពលទៅលើជញ្ជីងពាណិជ្ជកម្ម
  • មិនអាចប្រជែងយកឈ្នះជាមួយ ប្រទេសក្នុងតំបន់
  • ប្រឈមមុខនឹងការរៀបចំស្ថាប័ន និងកែប្រែប្រព័ន្ធច្បាប់
  • គ្មានទំនិញនាំចេញគ្រប់គ្រាន់

៤. កម្ពុជាធ្វើជា ប្រធានដឹកនាំកិច្ចប្រជុំអាស៊ានលើកទីមួយនៅថ្ងៃទី០៤ ០៥ ខែ​ វិច្ឆិកា ២០០២ ។ ជាកិច្ចប្រជុំកំពូលលើកទី៨ នាទីក្រុងភ្នំពេញ ។ បានដាក់ចេ​ញនូវរបៀបវីរៈ នៃទីក្រុងភ្នំពេញដែលមាននូវប្រធានបទសំខាន់ៗ៤គឺ៖​

  • លើកកម្ពស់កិច្ចសហប្រតិបត្តិការនៅក្នុងមហាអនុតំបន់ទន្លេមេគង្គ បំពេញបន្ថែមលើការអនុវត្តន៍គំនិតផ្តួចផ្តើមនៃសមាហរហកម្មអាស៊ាន
  • កិច្ចប្រឹងប្រែងរួមដើម្បីជំរុញ វិស័យទេសចរណ៍សម្រាប់ទេសចរណ៍អាស៊ានទាំងអស់
  • លើកកម្ពស់សាមគ្គីភាព រវាង​ប្រជាជាតិអាស៊ានដើម្បីថែរក្សាសន្តិភាពសុខទៅវិញទៅមកដោយយកចិត្តទុកដាក់ជាពិសេស​លើការប្រឆាំងអំពើភេរវកម្ម
  • កិច្ចសហប្រតិបត្តិការក្នុងចំណោម ប្រទេសសមាជិកអាស៊ានក្នុងការជំរុញគ្រប់គ្រងធនធានធម្មជាតិប្រកបដោយចរិភាពរួមមានការផ្តល់សច្ចា​ប័នលើ ពិធីសារក្រុងតូក្យូ  ។

៥. កិច្ចប្រជុំកំពូលអាស៊ានលើកទី២០ ប្រព្រឹត្តទៅនៅថ្ងៃទី ០៣ ០៤ មេសា ឆ្នាំ ២០១២ ។ នៅទីក្រុងភ្នំពេញនៃព្រះរាជាណាចក្រកម្ពុជា ។ដែលប្រទេសកម្ពុជាធ្វើជាម្ចា​ស់ផ្ទះនៃប្រជុំកំពូលអាស៊ាននេះ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login