Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើសហគមន៍សន្តិសុខនិង នយោបាយអាស៊ានមានអ្វីខ្លះ ?

២. តើសហគមន៍សេដ្ឋកិច្ចអាស៊ានមានអ្វីខ្លះ ?

៣. តើសហគមន៍សង្គម និងវប្បធម៌អាស៊ាន​​មានអ្វីខ្លះ ?

៤. តើអាស៊ានមានកិច្ចប្រជុំសំខាន់ៗអ្វីខ្លះ ?

៥. តើអាស៊ានឆ្លងកាត​នូវព្រឹត្តិការសំខាន់ៗប៉ុន្មានដំណា​ក់កាល ?

ចម្លើយ

១. សហគមន៍សន្តិសុខ និងនយោបាយអាស៊ានមាន៖

  • កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន
  • គណៈកម្មាការស្តីពីតំបន់អាស៊ិគ្នេយ៍ គ្មានអាវុធនុយក្លែអ៊ែរ
  • កិច្ចប្រជុំរដ្ឋមន្រ្តីការពារប្រទេសអាស៊ាន
  • កិច្ចប្រជុំរដ្ឋមន្រ្តីច្បាប់អាស៊ាន
  • កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានស្តីពីឧក្រិដ្ឋកម្ម​​ឆ្លងដែន
  • វេទិកាតំបន់អាស៊ាន

២. សហគមន៍សេដ្ឋកិច្ចអាស៊ានមាន៖

  • កិច្ចប្រជុំរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន
  •  ក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន
  • ក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ាន
  • កិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុអាស៊ាន
  • កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានស្តីពីកសិកម្មនិងរុក្ខសប្រមាញ់
  • កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ានស្តីពីថាមពល
  • កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ានស្តីពីធនធានរ៉ែ
  • កិច្ចប្រជុំថ្នាក់មន្រ្តីអាស៊ាន ស្តីពីវិទ្យាសាស្រ្តនិងបច្ចេកទេស
  • កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន ស្តីពីវិទ្យាសាស្រ្តព័ត៌មាននិងទូរគមនាគមន៍
  • កិច្ចប្រជុំរដ្ឋមន្រ្តីជញ្ជូនអាស៊ាន
  • កិច្ចសហប្រតិបត្តិការអាស៊ាន ដើម្បីអភិវឌ្ឍន៍អាងទន្លែមេគង្គ
  • មជ្ឈមណ្ឌលថាមពលអាស៊ាន
  • មជ្ឈមណ្ឌលថាមពលអាស៊ាន ជប៉ុន នៅក្រុងតូក្យូ ។

៣. សហគមន៍សង្គម និងវប្បធម៌អាស៊ានមាន៖

  • កិច្ចប្រជុំឧត្តមមន្រ្តីអាស៊ានទទួលបន្ទុកព័ត៌មាន
  • កិច្ចប្រជុំឧត្តមមន្រ្តីអាស៊ានទទួលបន្ទុកវប្បធម៌ និងសិល្បៈ
  • កិច្ចប្រជុំរដ្ឋមន្រ្តីកអប់រំអាស៊ាន
  • កិច្ចប្រជុំរដ្ឋមន្រ្តីអប់រំអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ
  • កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីបរិស្ថានអាស៊ាន
  • សន្និសីទភាគីកិច្ចព្រមព្រៀងអាស៊ាន ស្តីពីការពុលដោយផ្សែងអ័ព្ទឆ្លង​ដែន
  • កិច្ចប្រជុំរដ្ឋមន្រ្តីសុខា​ភិបាលអាស៊ាន
  • កិច្ចប្រជុំរដ្ឋមន្រ្តីការងារអាស៊ាន
  • កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន ស្តីពីការកាត់បន្ថយភាពក្រីក្រ​ និងអភិវឌ្ឍន៍​ជនបទ
  • កិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន ស្តីពីសុខុមាលភាពសង្គមនិងអភិវឌ្ឍន៍
  • កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីយុវជនអាស៊ាន
  • សន្និសីទអាស៊ានស្តីពីសេវាកម្មស៊ីវិល
  • មជ្ឈមណ្ឌលអាស៊ានសម្របសម្រួលសម្រាបជំនួយមនុស្សធម៌ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ
  • មជ្ឈមណ្ឌលអាស៊ានស្តីការរញ្ជួយ​ដី
  • មជ្ឈមណ្ឌលឧត្តុនិយមឯកទេសអាស៊ាន ​
  • បណ្តាញសាកលវិទ្យាល័យអាស៊ាន ។

៤. អាស៊ានមានកិច្ចប្រជុំសំខាន់ៗ៖

  • សន្និសីទកំពូលអាស៊ាន
  • កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន
  • កិច្ចប្រជុំរដ្ឋមន្រ្តសេដ្ឋកិច្ចអាស៊ាន
  • កិច្ចប្រជុំរដ្ឋមន្រ្តីតាមផ្នែក
  • កិច្ចប្រជុំរដ្ឋមន្រ្តីផ្សេងទៀតរបស់អាស៊ាន
  • កិច្ចប្រជុំរួមថ្នាក់រដ្ឋមន្រ្តី
  • កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍
  • កិច្ចប្រជុំថ្នាក់មន្រ្តីជាន់ខ្ពស់ឬ មានបទពិសោធន៍
  • កិច្ចប្រជុំសេដ្ឋកិច្ចជាន់ខ្ពស់
  • កិច្ចប្រជុំពិគ្រោះយោបល់រួម
  • កិច្ចប្រជុំលេខាធិការដ្ឋានជាតិអាស៊ាន
  • កិច្ចប្រជុំគណៈកម្មាធិការអាស៊ានក្នុងបណ្តាប្រទេសទី៣
  • កិច្ចប្រជុំលេខាធិការដ្ឋានអាស៊ាន  ។

៥. អាស៊ានឆ្លងកាត់នូវព្រឹត្តការសំខាន់ៗបីគឺ៖

  • ការរំដោះខ្លួនឲ្យរួចផុតពីមហាអំណាច សហរដ្ឋអាមេរិចនិងសហភាពសូវៀត
  • គ្រោះថ្នាក់បណ្តាលមកពី ទំនាស់មហាអំណាចកុំម្មុយនីសពីសូវៀត និងចិនជាមានិត
  • ទំនាស់រវាង អាស៊ាននិងឥណ្ឌូចិន ( វិបត្តិកម្ពុជា ) ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login