សំនួរ
១. តើរបៀបវីរៈក្រុងភ្នំពេញឆ្នាំ ២០១២នៃកិច្ចប្រជុំកំពូលអាស៊ានមានចំណុចអ្វីខ្លះសម្រាប់កសាងសហគមន៍អាស៊ាន ?
២. តើបច្ចុប្បន្ននមាបញ្ហាចម្បងអ្វីខ្លះ ដែលប្រជាជាតិ អាស៊ានកំពុងប្រឈម ? តើបញ្ហាអ្វីខ្លះដែលសំខាន់បំផុតសម្រាប់ប្រទេសកម្ពុជា ?
៣. តើអ្វីខ្លះ ជាគោលដៅចម្បងសម្រាប់អាស៊ានឆ្នាំ២០១២ ?
៤. តើកម្ពុជាមានឱកាសអ្វីខ្លះក្នុងពេលខ្លួនធ្វើជាប្រធានអាស៊ាន ?
៥. តើទំនាស់បញ្ហានៅក្នុងអាស៊ានមានអ្វីខ្លះ ?
ចម្លើយ
១.របៀបវារៈក្រុងភ្នំពេញឆ្នាំ ២០១២មានចំណុច៖
- នៅក្នុងបរិការណ៍ដែលភាព មិនប្រាកដប្រជានៃវិបត្តិសេដ្ឋកិច្ច និងហិរញ្ញវត្ថុកំពុងតែបន្តគ្រប់ដណ្តប់លើសកលលោកយើងនៅឡើយ អាស៊ានត្រូវតែពង្រឹងយន្តការសម្រាប់ធានាស្ថេរភាពហិរញ្ញវត្ថុក្នុងតំបន់និងសម្រាប់ទប់ទល់និងដំណោះស្រាយពេលមានវិបត្តិហិរញ្ញវត្ថុ ឬវិបត្តិសេដ្ឋកិច្ចកើតឡើងនៅក្នុងពិផពលោក ឬក្នុងតំបន់ពេលខាងមុខទៀត ។ ក្នុងក្របខណ្ឌនេះយន្តការពហុភាគីនិយាកម្មគំនិតផ្តួចផ្តើមឈៀងម៉ៃគឺជាឧបករណ៍គន្លឹះដ៏មានសារៈសំខាន់បំផុត ។ ដូច្នេះយើងគួរជំរុញឲ្យរដ្ឋមន្រ្តីហិរញ្ញវត្ថុរបស់យើងខិតខំធ្វើការជាមួយគ្នានិងជាមួយដៃគូដែលមានការពាក់ព័ន្ធ ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀង ឬការប្តេជ្ញាចិត្តជាក់លាក់របស់ប្រទេសជាសមាជិកទាំងអស់ក្នុងការពង្រឹង និងពង្រីកយន្តការនេះពីទំហំ១២០ពាន់លានដុល្លារនៅក្នុងពេលបច្ចុប្បន្នឲ្យឡើងទ្វេដងទៅជា ២៤០ពាន់ព័ន្ធដុល្លារឲ្យបានឆាប់រហ័
- យើងត្រូវជំរុញអនុវត្តន៍ ឲ្យទាន់ពេលវេលានូវផែនទីចង្អុលសម្រាប់កសាងសហគមន៍អាស៊ាន ( ២០០៩.២០១៥ ) ជាពិសេសផែនការសកម្មភាពនៅតាមសសរស្តម្ភទាំង៣តាមរយៈការជំរុញការអនុម័តនិងការផ្តល់សច្ចាប័នលកិច្ចព្រមព្រៀង និងពិធីសារនានាដែលនូវសេសសល់ឲ្យបានឆាប់រហ័ស ។ លើសពីនេះទៀត យើងត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ចំពោះកាត់បន្ថយគម្លាតអភិវឌ្ឍន៍ក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ានតាមរយៈការត្រួតពិនិត្យឡើងវិញនូវការអនុវត្តន៍ ផែនការការងារទី២នៃគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន ២០០៩. ២០១៥ ដើម្បីកំណត់បញ្ហាប្រឈមនិងការដាក់ចេញនូវវិធានការបន្ថែមដើម្បីពន្លឿនការអនុវត្តន៍ការងារ ។ យើងគួរកំណត់ជ្រើសរើសយកគម្រោងមួយចំនួនពាក់ព័ន្ធទៅនឹងប្រទេសជាសមាជិកថ្មីរបស់អាស៊ានពីក្នុងក្របខណ្ឌនៃផែនការការងារនេះដាក់ជាគម្រោងអាទិភាពខ្ពស់របស់អាស៊ាន សម្រាប់ជំរុញអនុវត្តន៍មុនគេឲ្យបានចេញជាលទ្ធផលជាក់ស្តែងយ៉ាងឆាប់រហ័ស
- យើងគួរផ្តោតការយកចិត្តទុកដាក់ជាពិសេសទៅលើការកសាងសហគមន៍សេដ្ឋកិច្ចអាស៊ានឲ្យបានសម្រេចនៅឆ្នាំ ២០១៥សំដៅប្រែក្លាយអាស៊ានឲ្យទៅជាទីផ្សារមួយដែលមានលក្ខណៈជាមូលដ្ឋានផលិតកម្មតែមួយ ហើយមានលំហូរដោយសេរីនៃទំនិញសេវា ការវិនិយោគ និងពលករជំនាញ ។ ដូច្នេះយើងត្រូវដាក់ចេញនូវសកម្មភាពអាទិភាព និងវិធានការជាក់ស្តែងជាគន្លឹះនានាដើម្បីដោះស្រាយបញ្ហាប្រឈមនិងបំពេញភាពខ្វះចន្លោះទាំងឡាយ ដែលជាឧបសគ្គនៃការឈានទៅបង្កើតសហគមន៍សេដ្ឋកិច្ចអាស៊ានតាមការគ្រោងទុក។ ដើម្បីគោលដៅនេះយើងគួរលើកទឹកចិត្តឲ្យរដ្ឋមន្រ្តីអាស៊ានសហការជិតសិទ្ធជាមួយនឹងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាននិងអាស៊ីបូព៌ាសិក្សាស្រាវជ្រាវឲ្យគ្រប់ជ្រុងជ្រោយដើម្បីបង្កើតជាធាតុចូល សម្រាប់ការដាក់ចេញនូវវិធានការចាំចាច់នានាដើម្បីបំពេញភាពខ្វះចន្លោះក្នុងការើអនុវត្តន៍រួមទាំងការពង្រឹងសមត្ថភាព និងការសម្របសម្រួលស្ថាប័នដែលអាចជាឧបសគ្គក្នងការបង្កកើតសហគមន៍សេដ្ឋកិច្ចនៅត្រឹមឆ្នាំ ២០១៥ ខាងមុខនេះ ។
- ការតភ្ជាប់អាស៊ានទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនិងផ្នែកស្ថាប័នគឹជាកត្តាគន្លឹះ ដើម្បីកាត់បន្ថយគម្លាតអភិវឌ្ឍន៍និងធានាដោយជោគជ័យនៃការធ្វើសមាហរណកម្មអាស៊ាន ។ ដើម្បីគោលដៅនេះ យើងបានដាក់ចេញនូវ « ផែនការមេស្តីពីការតភ្ជាប់អាស៊ាន « ដូច្នេះយើងត្រូវជំរុញការអនុវត្តន៍ផែនការមេនោះឲ្យបានឆាប់រហ័ស ។ ក្នុងន័យនេះអាទិភាពគួរត្រូវបានផ្តោតលើយន្តការ ផ្តល់ហិរញ្ញប្បទានដែលក្នុងនោះរួមមាន៖
- ការទាក់ទាញដៃគូរយធំៗនានារបស់អាស៊ានឲ្យសម្របសម្រួលគ្នាបង្កើតជាយន្តការផ្លូវការសម្រាប់គោលដៅនេះ
- ការជំរុញពង្រីកមូលនិធិហេដ្ឋារចនាសម្ព័ន្ធអាស៊ានដែលទើបត្រូវបានបង្កើតឡើងដោយមានជំនួយឧបត្ថម្ភពី ADB តាមរយៈការទាក់ទាញឲ្យមានការចូលរួមពីដៃគូរធំៗរបស់អាស៊ាន ពិសេសដៃគូបូកបីលើសពីនេះទៀតយើងត្រូវ តែរកមធ្យោបាយប្រកបដោយប្រសិទ្ធភាពដើម្បីលើកទឹកចិត្តដល់ការចូលរួមពីវិស័យឯកជននៅក្នុងការអនុវត្តន៍ផែនការមេនេះផងដែរ ។
- លំហូរដោយសេរីនៃ ពលករជំនាញគឺជាលក្ខណៈសម្បត្តិចម្បងមួយនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន ។ ទោះបីជាគោលដៅនេះនូវមិនទាន់សម្រេបានទាំងស្រុងនៅឡើយក្តីក៏ជាក់ស្តែងការផ្លាស់ប្តូរពេលកម្មទៅវិញទៅមកក្នុងចំណោមប្រទេសអាស៊ានបាននឹងកំពុងតែប្រព្រឹត្តទៅយ៉ាងសកម្មរួចទៅហើយប្រការនេះបានគូសរំលេចអំពីភាពចំបាច់ក្នុងការពង្រឹងកិច្ចសហការ ក្នុងចំណោមប្រទេសអាស៊ានដើម្បីការពារសិទ្ធិរបស់ពលករទេសន្តប្រវេសន៍ ។ អាស៊ានបានចាប់ផ្តើមធ្វើការងារនេះខ្លះហើយក៏ប៉ុន្តែនូវមិនទាន់សម្រេចបាននូវកិច្ចព្រមព្រៀងជាក់លាក់ណាមួយសម្រាប់អនុវត្តន៍ឡើយ ។ ដូច្នេះរបៀបវារៈជាអាទិភាពរបស់យើង ដើម្បីជំរុញឲ្យសម្រេចបាននូវលិខិតូបករណ៍ជាក់ស្តែងមួយចំនួននៅក្នុងឆ្នាំ ២០១២នេះសម្រាប់ដាក់ចាក់ផ្តើមអនុវត្តន៍ ។
- ការគ្រប់គ្រងមហន្តរាយបានក្លាយជាបញ្ហាបច្ចុប្បន្នភាពដ៏មានសារៈសំខាន់ទាំងនូវក្នុងតំបន់និងពិភពលោក ។ ចំណុចនេះត្រូវបានគូសរំលេចដោយឧបករណ៍ជាក់ស្តែងគ្រោះទឹកជំនន់នៅក្នុងប្រទេសអាស៊ានមួយចំនួនកាលពីចុងឆ្នាំកន្លងទៅ ។ ក្នុងគោលដៅពង្រឹងការគ្រប់គ្រងគ្រោះមហន្តរាយអាស៊ានបានដាក់ចេញនូវយន្តការស្ថាប័នចាំបាច់មួយចំនួន រួមទាំងការបង្កើតមជ្ឈមណ្ឌលសម្របសម្រួលមនុស្សធម៌ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយកាលពីឆ្នាំដែលបានកន្លងទៅផងដែរ ។ ក៏ប៉ុន្តែយន្តការនេះនៅមិនទាន់ដំណើរការបានពេញលេញនូវឡើយទេ ដូច្នេះយើងគួរចាត់ទុកកិច្ចការនេះជាអាទិភាពបន្ទាប់មួយចំពោះមុខ ដើម្បីជំរុញយន្តការនៃការគ្រប់គ្រងគ្រោះមហន្តរាយនៅក្នុងតំបន់អាចចាប់ផ្តើមដំណើរការបានប្រកបដោយប្រសិទ្ធភាព ។
- ការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិដែលកើតមានឡើងកាន់តែញឹកញាប់បានធ្វើឲ្យសម្រាប់អាស៊ាន និងពិភពលោកដោយយោងលើសក្តានុពលមានលទ្ធភាពគ្រប់គ្រាន់ក្នុងការធានាបាននូវសន្តិសុខស្បៀងសម្រាប់តំបន់ខ្លួនឯងប៉ុណ្ណោះទេតែថែមទាំងអាចចូលរួមវិភាគទានដល់ការធានាសន្តិសុខស្បៀងសម្រាប់ពិភពលោកថែមទៀតផង ។ ដើម្បីសម្រេចបាននូវសក្តានុពលនេះ យើងពិតជាមានសេចក្តីត្រូវការលើកស្ទួយថែមទៀតនូវកិច្ចសហប្រតិបត្តិការលវិស័យកសិកម្ម ។ តាមរយៈការដោះស្រាយជាកញ្ចប់នូវបញ្ហាហេដ្ឋារចនាសម្ព័ន្ធ បច្ចេកទេស ឥណទាន ទីផ្សារ និងការកែច្នៃផលិតផលសម្រាប់ការផ្គត់ផ្គង់ក្នុងតំបន់និងការនាំចេញផលិតផល ។ ដោយឡែកនៅក្នុងអាស៊ានមានប្រទេសមួយចំនួនជាប្រទេសនាំអង្ករចេញនិងមានប្រទេសមួយចំនួនទៀតជាប្រទេសនាំចូលអង្ករប្រការនេះអាចបើកឡើងនូវកាលានុវត្តភាពមួយដ៏សំខាន់ពាក់ព័ន្ធ នឹងកិច្ចសហប្រតិបត្តិក្នុងវិស័យពាណិជ្ជកម្មអង្ករដើម្បីធានាសន្តិសុខស្បៀងនៅក្នុងតំបន់តាមរយៈការរៀបចំបង្កើតឡើងនូវកិច្ចព្រមព្រៀងរួមនៅក្នុងតំបន់របស់យើង ។
២. ចំពោះអាស៊ានទាំងមូលបញ្ហាអទិភាពចម្បងរបស់យើងឥឡូវនេះគឺកសាងសហគមន៍ម អាស៊ាន នៅត្រឹមឆ្នាំ២០១៥ដូច្នេះយើងត្រូវធ្វើការពន្លឿនសមាហរណកម្ម ។ ជាការពិតយើងក៏ត្រូវផ្តោត និងការធានាការកសាងសហគមន៍អាស៊ានផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន ដូច្នេះយើងត្រូវផ្តោតការយកចិត្តទុកដាក់លើការអនុវត្តកិច្ចព្រមព្រៀងទិដ្ធាការអាស៊ានដើម្បីឲ្យប្រជាជនអាចដំណើរដើម្បីឲ្យពួកគេអាចចល័តបាន ។ យើងក៏ត្រូវពិនិត្យមើលសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ានផងដែរដែលបានយើងឥឡូវកំពុងធ្វើការ ។ រដ្ឋមន្រ្តីការបរទេសរបស់អាស៊ានផ្តល់ភារកិច្ចឲ្យគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្សឲ្យព្រៀងសេចក្តីព្រៀមសេចក្តីប្រកាសនេះ ។ យើងនឹងមើលឃើញថាវានឹងទៅដល់ចំណុចណាប៉ុន្តែយើងសង្ឃឹមថានឹងបញ្ចប់វានូវឆ្នាំ ២០១២ក្នុងកំឡុងពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ។ យើងក៏មានផែនការធ្វើការលើអនុសញ្ញាឬកិច្ចព្រមព្រៀង ក្នុងតំបន់អាស៊ានស្តីពីការប្រយុទ្ធប្រឆាំង និងការជួញដូរមនុស្សផងដែរ ។
យើងកំពុងពិនិត្យ លើបញ្ហាដូចជារក្សាសន្តិភាពសន្តិសុខ និងស្ថេរភាពតាមតំបន់ផងដែរ ។ នេះជាមូលហេតុដែលយើងឥឡូវនេះកំពុងធ្វើការលើពិធីការពិសេស នៃសន្ធិសញ្ញាតតំបន់គ្មានអាវុធនុយក្លេអ៊ែអាស៊ាន ។ គោលបំណងគឺត្រូវតែពន្លឿនការចុះហត្ថលេខា លើពិធីសារនេះដោយរដ្ឋអាវុធនុយក្លេអ៊ែរទាំង ៥ដែលជាសមាជិកអចិន្រ្តៃទាំង៥នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ។ ដូច្នេះយើងកំពុងធ្វើការលើពិធីសារនេះ ព្រើយើងបានកំពុងើចចារជាមួយនឹងពួកគេរួចមកហើយ ។
៣. គោលដៅចម្បងសម្រាប់អាស៊ានឆ្នាំ ២០១២៖
ចំពោះអាស៊ាន កំពុងធ្វើការលើបញ្ញាអាទិភាពមួយចំនួន ។ អាទិភាពសំខាន់បំផុតរបស់យើងគឺ សម្រេចឲ្យបាននូវសហគមន៍អាស៊ាននៅឆ្នាំ ២០១៥ ។ យើងពុំមានពេលមានច្រើនទេរហូតដល់ឆ្នាំ ២០១៥ដូច្នេះវាមានន័យថាយើងត្រូវពន្លឿនដំណើរការសមាហរណកម្ម ។ ទន្ទឹមនឹងនេះ យើងបានធ្វើការលើការតភ្ជាប់អាស៊ាន ដែលរួមមានការតភ្ជាប់ស្ថាប័នការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់ប្រជាជននិងប្រជាជន ។ អាស៊ានចងធានាថាប្រជាជន អាស៊ានអាចទទួលបានអត្ថប្រយោជន៍ពីកិច្ចសហប្រតិបត្តិការដែលមានក្នុងអាស៊ាន ។ កិច្ចព្រមព្រៀងទិដ្ឋការមានន័យថា ជនជាតិអាស៊ានអាចធ្វើដំណើរក្នុងតំបន់អាស៊ានដោយគ្មានទិដ្ឋាការ ឬគេអាចទទួលបានសទិដ្ឋការពេលមកដល់ ។ គំនិតនេះ មានគោលបំណងលើកកម្ពស់ឲ្យប្រជាជនអាចចល័តបាន ។ ការតភ្ជាប់ស្ថាប័នសំដៅលើសេចក្តីត្រូវការធ្វើ ឲ្យច្បាប់របស់យើងមានសុខុដុមនីយកម្ម ។ អាស៊ានត្រូវពិនិត្យមើលនយោបាយ និងធានាថាគោលនយោបាយទាំងនោះស៊ីសង្វាក់គ្នា ។ យើងក៏បានធ្វើការឆ្ពោះទៅរកការទទួលស្គាល់សញ្ញាបត្រទូទាំងប្រទេស អាស៊ានដែលនឹងជម្រុញចលនារបស់អ្នកជំនាញវិជ្ជាជីវៈ ។ ទាំងនេះគ្រាន់តែជាឧបលរហណ៍ៈ ពីរបីប៉ុណ្ណោះហើយអាស៊ាន កំពុងព្យាយាមសម្រេចឲ្យបានកាន់តែច្រើនតាមដែលអាចធ្វើទៅបាននៅមុនឆ្នាំ ២០១៥ ។
៤. ជាការរួមចំណែកររបស់កម្ពុជា ចំពោះអាស៊ានកម្ពុជាកំពុងខិតខំប្រឹងប្រែងអនុវត្តអ្វី ដែលឥណ្ឌូនេស៊ីមិនទាន់បានបញ្ចប់ ក្នុងពេលឥណ្ឌូនេស៊ីធ្វើជាប្រធានអាស៊ានដោយកម្ពុជាមានគំនិតផ្តួចផ្តើមផ្ទាល់ខ្លួន ។ ជាការពិតកម្ពុជាអាចបញ្ចប់បញ្ហាមួយចំនួនក្នុងពេលយើងធ្វើជាប្រធានអាស៊ាន ឯកិច្ចការដទៃទៀតនឹងមិនបញ្ចប់បានទេហើយវានឹងបន្តទៅដល់ដៃប្រធានអាស៊ានបន្ទាប់ ដូច្នេះវាជាតួនាទីប្តូរវេនគ្នា ។ ចំពោះកម្ពុជានិយាយឲ្យខ្លីកម្ពុជាចង់រក្សាតំបន់ផឲ្យមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពនិងសុវត្តិភាពតំបន់ដែលគ្មានអាវុធនុយក្លេអ៊ែ និងគ្មានថ្នាំញៀន ។ កម្ពុជាក៏សង្ឃឹមថានិង យកចិត្តទុកដាក់ច្រើនឡើងលើសិទ្ធិមនុស្សហើយនិងផ ចង់ផ្តោតលើប្រជាជននិងការ តភ្ជាប់ការក៏សាងងហគមន៍អាស៊ាន ។ កម្ពុជា នឹងបន្តធ្វើការជាមួយកកនឹងដៃគូរសន្ទនារបស់កម្ពុជា និងទំនាក់ទំនងខាងក្រៅ ។ ចំពោះការធ្វើជាប្រធានអាស៊ានកម្ពុជានឹង ចូលរួមកិច្ចប្រជុំ G20 ដែលជាឱកាសដ៏សំខាន់ដើម្បីបង្ហាញពីសំលេងរបស់សហគមន៍អាស៊ានលើបញ្ហាហិរញ្ញវត្ថុពិភពលោកទាំងនេះ ។
៥. ទំនាស់បញ្ហា អាស៊ានមានដូចជា៖
- វិស័យនយោបាយ
- បញ្ហាសន្តិសុខ
- បញ្ហាសេដ្ឋកិច្ច
- បញ្ហាមនស្សធម៌ ។