Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការធ្វើចលនាខុសៗគ្នានៃមរលកP រលកS រលកL៖

  • រលកទី១( រលកP )

រលកP ( Primary Waves ) ជារលករញ្ជូយដីលឿនបំផុតដែលធ្វើចលនាឆ្លងកាត់រូបធាតុរឹង រា​វ និងឧស្ម័ន ។ ដោយសារតែល្បឿនលឿននេះ ហើយទើបវាអាចធ្វើចលនាឆ្លងកាត់គ្រប់ផ្នែកទាំងអស់ផែនដីបាន ។ រលកP តែងតែធ្វើចលនាទៅដល់មុខរលកផ្សេងទៀត ។ គេអាចហៅរលកP ថាជារលកទី១ ព្រោះវាជារលកដំបូងដែលកត់ត្រាដោយឧបករណ៍វាស់រញ្ជួយដី ។

  • រលកទី២ ( រលកS )

រលកS​ ( secondary Waves ) គឺជារញ្ជួយដីលឿនបន្ទាប់ពីរលP ។ រលកS កើតឡើងនៅពេលសិលារួញចូលរលាស់ត្រលប់មកទីតាំងដើមវិញ បន្ទាប់ពីខូចទ្រង់ទ្រាយ ។ រលកS កាត់សិលាឲ្យទៅមុខថយក្រោយនិងធ្វើឲ្យសិលាអាចខូចទ្រង់ទ្រាយដោយសារកម្លាំងបំផ្លាញ ។ រលកS មិនដូចរលកP ទេវា​មិនអាចធ្វើចលនាឆ្លងកាត់ផ្នែកនៃផែនដីដែលជារូបធាតុរាវទាំងស្រុងបានឡើយ ។

  • រលកទី៣ ( រលកL )

រលកផ្ទៃលើ គឺជារលកដែលធ្វើឲ្យដីផ្លាស់ទីឡើងចុះជារ​ង្វង់នៅពេលវាធ្វើចលនាតាមផ្ទៃលើ ។ មនុស្សជាច្រើនបានដឹងពីអារម្មណ៍របស់ពួកគេថា ពួកគេហាក់ដូចជាស្ថិតនៅលើរថភ្លើងជិះលេងរ​អិលឡើងនៅលើផ្លូវដែក ក្នុងសួនកំសាន្ត ( Rolle Coaster ) នៅពេលមានរញ្ចួយដីម្តងៗ ។ វាធ្វើចលនាយឺតជាងរលកក្នុងប៉ុន្តែវាមានការបំផ្លាញខ្លំាង ។ ការបំផ្លាញខ្លាំងបំផុតនៅពេលមានរញ្ជួយដីកើតឡើង ដោយសាររលកផ្ទៃលើអង្រួនដីតាមទិសបញ្ឈរ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login