ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
និយាយពីទម្រង់របស់ផែនដី៖
មធ្យោបាយមួយទៀតក្នុងការសិក្សាអំពីផែនេដីគឺតាមរយៈលក្ខណៈរូបនៃស្រទាប់របស់វា ។ ផែនដីមាន៥ស្រទាប់សំខាន់ៗរួមមាន មណ្ឌលថ្ម មណ្ឌលខាប់ មណ្ឌលកណ្តាល ស្នូលក្រៅ និងស្នូលក្នុង ហើយស្រទាប់នីមួយៗមានលក្ខណៈរូបផ្សេងៗគ្នា ។
ស្រទាប់រឹងស្ថិតនៅក្រោមគេបំផុត គឺជាមណ្ឌលថ្ម ។ មណ្ឌលនេះកើតឡើង ពីបន្សំនៃសំបកផែនដីនិងផ្នែករឹងខាងលើរបស់ម៉ង់តូ ។ មណ្ឌលថ្មបែកជាបំណែកៗហៅថា ផ្លាកតិចតូនិចនិចមានម្រាស់ពី 15m ទៅ 300km ។
មណ្ឌលខាប់គឺជា ស្រទាប់ទន់របស់ម៉ង់តូដែលមានបំណែកនៃមណ្ឌលថ្មធ្វើចលនាពីលើ ។ វាកើតឡើងពីសិលារឹងដែលហូរចូលយ៉ាងយឺតៗមានល្បឿន ប្រហែលនឹងការដុះលូតលាស់នៃក្រចកដៃនឹងមានកម្រាស់ប្រហែល 250km ។
មណ្ឌលកណ្តាលគឺជា រឹងស្ថិតនៅក្រោមមណ្ឌលខាប់និងជាផ្នែកក្នុងរបស់ម៉ង់តូ ។ មណ្ឌលនេះលាតសន្ធឹងពីផ្នែកខាងក្រោមមណ្ឌលខាប់រហូតដល់ស្នូលផេនដីនិងមានកម្រាស់ប្រហែល 2550km ។
ស្នូលក្រៅ គឺជាស្រទាប់រាវស្ថិតនៅក្រោមម៉ង់តូ ហើយព័ទ្ធជុំវិញស្នូលក្នុងនិងមានកម្រាស់ប្រហែល 2200km ។
ស្នូលក្នុងរឹង ហើយធ្ងន់ស្ថិតនៅចំកណ្តាលភព ។ លាតសន្ធឹងពីផ្នែកខាងក្រោមនៃស្នូលក្រៅ ទៅដល់ផ្ចិតផែនដីនិងមានកម្រាស់ 1228km ។