Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ហេតុអ្វីបានបុព្វបុរសខ្មែរយើងជ្រើសរើសយកតំបន់អង្គរធ្វើជារាជធានី ?

២. តើហេតុអ្វីបានជាមានឈ្មោះថា ខេត្តសៀមរាប ?

៣. តើស្ថាបត្យកម្មខ្មែរយើងចែកជាប៉ុន្មានសម័យកាល ? មានសម័យកាលណាខ្លះ ?

៤. តើរចនាសម្ព័ន្ធប្រាសាទមានអ្វីខ្លះ ?

៥. តើប្រាសាទបុរាណខ្មែរចែកចេញជាប៉ុន្មានប្រភេទ ? អ្វីខ្លះ ?

ចម្លើយ

១. ការដែលខ្មែរយើងជ្រើសរើសយកតំបន់អង្គរធ្វើជារាជធានី មិនមែនជាភាពចៃដន្យទេ គឺជាចំណុចកណ្តាលនៃព្រះរាជាណាចក្រកម្ពុជាយើងម៉្យាងទៀតតំបន់នោះជាទីប្រជុំនៃផ្លូវជំនួញទាំងគោក ទាំងទឹកដែលសម្បូរទៅដោយធនធានធម្មជាតិ ដូចជា ត្រីនៅក្នុងបឹងទន្លេសាបម្រឹគ ឈើល្អៗ និងថ្មភក់សម្រាប់សង់ប្រាសាទនៅភ្នំគូលែន ។ ឯវាលទំនាបនៅជុំវិញ ប្រកបដោយដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ។ ស្ថានភាពភូមិសាស្រ្តល្អគឺដីមានជីជាតិ គួបផ្សំជាមួយមធ្យោបាយបច្ចេកទេសដ៏ចំណាននិងធនធានមនុស្សយ៉ាងអង់អាចក្លាយហានបាននាំឱ្យសេដ្ឋកិច្ចខ្មែររីកចម្រើនជាអតិបរមា ។

២. នៅសម័យព្រះបាទធម្មរាជា ប្រទេសខ្មែរស្ថិតក្នុងចំណុះប្រទេសសៀម ។ ស្តេចសៀមបានចាត់បញ្ជូនទូតមកបង្ខំឱ្យព្រះបាទចន្ទរាជាលើកសួយសារអាករមកថ្វាយតាមទម្លាប់ពីមុនរៀងមក ។ ប៉ុន្តែព្រះបាទចន្ទរាជាប្រកែកមិនព្រមនៅក្រោមអំណាចសៀម ។ សៀមខឹងក៏លើកទ័ពមកវាយខ្មែរនៅក្បែរក្រុងអង្គរ ព្រះបាទចន្ទរាជា បានកេណ្ឌទ័ពទៅទល់នឹងទ័ពសៀមនៅស្ទឹងអង្គរ និងវាយបកសៀមឱ្យបាក់ទ័ព ចាប់ជាឈ្លើយសិបរាប់ពាន់នាក់ ។ ត្រង់កន្លែងនោះហៅថា ភូមិសៀមរាប ឃុំសៀមរាប និងស្រុកសៀមរាប ក្លាយទៅជា ខេត្តសៀមរាប រហូតដល់សព្វថ្ងៃ (សៀមចាញ់ខ្មែររាប) ។

៣. សំណង់សិល្បៈស្ថាបត្យកម្មមានច្រើនណាស់ដូចនេះដើម្បីងាយស្រួលក្នុងការសិក្សាស្រាវជ្រាវគេចែកសំណង់ប្រាសាទទាំងនេះជាពីរសម័យកាលគឹសតវត្សទី១ដល់៨ជាស្ថាបត្យកម្មមុនសម័យអង្គរ និងសតវត្សទី ៩ ដល់ទី ១៣ ជាស្ថាបត្យកម្មសម័យអង្គរ ។

ក. ស្ថាបត្យកម្មមុនសម័យអង្គរ (ស.វ ទី១ ដល់ទី៨)

  • រចនាបថភ្នំដា (ស.វទី១ ដល់ទី៦)
  • រចនាបថ​សំបូរ (ពាក់កណ្តាលទី១ ស.វទី៧)
  • រចនាបថ ព្រៃក្មេង (ពាក់កណ្តាលទី២ ស.វទី៧)
  • រចនាបថ កំពង់ព្រះ (ស.វទី៨)

ខ. ស្ថាបត្យកម្មសម័យអង្គរ (ស.វទី៩ ដល់ទី១៣)

  • រចនាបថ គូលែន (ពាក់កណ្តាលទី១ ស.វទី៩)
  • រចនាបថ ព្រះគោ (១/៤ ចុងក្រោយ ស.វទី៩)
  • រចនាបថ បាខែង (ចុង ស.វ ទី៩ និងដើម ស.វទី ១០ )
  • រចនាបថ កោះកែ (១/៤ ទី២ នៃស.វ ទី១០ )
  • រចនាបថ បន្ទាយស្រី (ពាក់កណ្តាលទី២ នៃស.វទី១០)
  • រចនាបថ ឃ្លាំង (ចុងស.វទី១០ និងពាក់កណ្តាលទី១ នៃស.វទី១១)
  • រចនាបថ អង្គរវត្ត (ពាក់កណ្តាលទី១ នៃស.វ ទី១២ )
  • រចនាបថ បាពួន (ពាក់កណ្តាលទី២ នៃស.វទី១១)
  • រចនាបថ បាយ័ន (ពាក់កណ្តាលទី២ នៃស.វ ទី១២ និងដើមស.វទី១៣ ) ។

៤. រចនាបថសម្ព័ន្ធប្រាសាទបុរាណខ្មែររួមមាន ជញ្ជាំង វូតទ្វារ បង្អូច ផ្តែរ ដែលប្រកបដោយក្បាច់រចនាទាំងអស់ ។

  • ជញ្ជាំង គេសង់ជញ្ជាំងដោយថ្មភក់ ឬថ្មបាយក្រៀម ។ គេរៀបដុំថ្មដែលគេបានត្រដុសរំលីងដោយបន្តុបពីលើគ្នា (តាមបណ្តោយដុំថ្មហើយឆ្លាស់គ្នានៅក្នុងមួយជួរៗ )
  • វូត (ដំបូលប្រាសាទ) គេសង់វូតដោយយកថ្មឥដ្ឋ ឬយកថ្មនៅប្រទេសកម្ពុជា គេធ្វើវូតដោយរៀបផ្ទាំងថ្ម ឬឥដ្ឋដោយ លៀនចេញពីគ្នាបន្តិចម្តងៗ រហូតជួបគ្នាដល់ដំបូលលើបង្អស់ ។ ជូនកាលគេសង់ពិដានលើ ដើម្បីបាំងមិនឱ្យ មើលឃើញវូត ។
  • ទ្វារ ឬ បង្អូច គេធ្វើទ្វាររាងចតុកោណកែង ឯបង្អូចជូនកាលមានរាងការេ ជូនកាលមានរាងចតុកោណកែង ។ ក្រៀម ជូនកាលគេធ្វើជាចម្រឹងអំពីថ្មភក់ដាក់បញ្ឈរតាមបង្អួច ។ នៅតាមជញ្ជាំងប្រសាទខ្លះ គេបានឆាក់ធ្វើទ្វារឬបង្អូចបញ្ឆោត ។
  • ផ្តែរ ផ្តែរភាគច្រើនមានទំហំធំ និងទម្ងន់ធ្ងន់ ដែលត្រូវទ្រដោយសរសេពេជ្រពីរ ជាធម្មតាគេធ្វើផ្តែរពីរ ជាន់គឺផ្តែរ ទី១ ជាផ្ទាំងថ្មធម្មតា (ផ្តែរសម្រាប់ទ្រ) ឯផ្តែរទី២ (ផ្តែរសម្រាប់លម្អ) ជាផ្ទាំងដែលរចនា ដោយក្បាច់ ឬរូបផ្សេងៗ ហើយដាក់បិទមុខផ្តែរទី១ ។

៥. តាមការសង្កេត គេឃើញប្រាសាទបុរាណខ្មែរមានច្រើនប្រភេទ ក្នុងនោះមានប្រភេទប្រាសាទមានប្រាង្គ ១ ប្រាសាទមានប្រាង្គច្រើន និងប្រភេទប្រាសាទភ្នំ ។

  • ប្រាសាទខ្លះមានប្រាង្តតែមួយ ហើយសង់នៅដាច់តែឯងដូចជា ប្រាសាទភ្នំបាយ៉ង់កោ ប្រាសាទភ្នំប្រសិទ្ធិ ប្រាសាទភូមិប្រាសាទ ។
  • ប្រាសាទមានប្រាង្គច្រើន ហើយសង់នៅលើខឿនតែមួយជាន់ដូចជា ប្រាសាទព្រះគោ ប្រាសាទ លលៃ ។
  • ប្រាសាទខ្លះសង់នៅលើដីរាបស្មើពុំមានខឿនទេ គឺសង់ផ្ទាល់ដីរាបស្មើដូចជា ប្រាសាទភូមិប្រាសាទព្រះខាន់ ។
  • ប្រាសាទភ្នំសង់ខ្ពស់ដូចភ្នំមានទំហំធំហើយមានខឿនច្រើនជាន់ ។ សំណង់ប្រាសាទភ្នំនេះមានពីរ ប្រភេទគឺ​ប្រាសាទភ្នំដែលសង់នៅលើភ្នំធម្មជាតិដូចជា ប្រាសាទបាខែង និងប្រាសាទបាគង ប្រាសាទបក្សីចាំក្រុង ប្រាសាទបាយ័ន ប្រាសាទអង្គរវត្ត ។ គេសង់ប្រាសាទភ្នំដើម្បីតំណាងភ្នំ ព្រោះតាមទស្សនៈឥណ្ឌាគេនិយមគោរពភ្នំព្រះសុមេរុដែលជាទីឋាននៃព្រះអាទិទេព ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login