Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើអកុសលមានប៉ុន្មានយ៉ាង ?

២. តើមង្គលល្អប្រពៃមានប៉ុន្មានប្រការតាមទ្រឹស្តីព្រះពុទ្ធអ្វីខ្លះ ?

៣. តើព្រះពុទ្ធជាមនុស្សឬទេ ? គឺព្រោះអ្វី ?

៤. តើការរក្សាសីលក្នុងព្រះពុទ្ធសាសនាមានប៉ុន្មាន ?

៥. តើពាក្យត្រៃលក្ខណ៍ក្នុងព្រះពុទ្ធសាសនាមានន័យដូចម្តេច ?

ចម្លើយ

១. អកុសលមានដូចជា ៖

  • លោភៈ សេចក្តីលោភលន់ចង់បានអ្វីៗគ្រប់យ៉ាង
  • ទោសៈ សេចក្តីឆេវឆាវ ខឹងគំនុំ គំគួន
  • មោហៈ សេចក្តីងងឹត ងងល់ យល់សថាខ្មៅ យល់ខ្មៅថាស ។

២. មង្គលល្អប្រពៃមាន៧ប្រការតាមទ្រឹស្តីព្រះពុទ្ធ

  • អាយុវឌ្ឍនាការ អាយុវែងរស់នៅប្រកបដោយសុវត្ថិភាព
  • ធនវឌ្ឍនាការ មានទ្រព្យសម្បត្តិស្តុកស្តម
  • សិរីវឌ្ឍនាការ មានសេរីមង្គលស្រស់ស្រាយ
  • យសវឌ្ឍនាការ​ មានកិត្តិយសល្អ
  • ពលវឌ្ឍនាការ មានកម្លាំងមាំមួន សុខភាពល្អ
  • វណ្ណៈវឌ្ឍនាការ មានពណ៌សម្បុរល្អ
  • សុយវឌ្ឍនាការ រស់នៅប្រកបដោយសេចក្តីសុខុមាភាព ។

៣. ព្រះពុទ្ធជាមនុស្សពីព្រោះ ៖

  • បិតាជាមនុស្សឈ្មោះព្រះសុទ្ធោទនះ
  • មាតាឈ្មោះ សិរីមហាមាយា
  • មានទីកន្លែងកំណើតច្បាស់លាស់ប្រទេសនេប៉ាល់សព្វថ្ងៃ
  • មានថ្ងៃខែឆ្នាំទ្រង់ប្រសូតត្រាស់ដឹង ហើយចូលបរិនិញ្វន
  • ព្រះពុទ្ធឈ្មោះ ព្រះសិទ្ធត្ថ ភរិយាឈ្មោះ ពិម្ពាសោធរា មានបុត្រឈ្មោះ រាហ៊ុលកុមារ ។ ទ្រង់ឆាន់សឹង សង្ឃដីកា ប្រសូត អាពាធ ដូចមនុស្សធម្មតាដែរ ។

៤. ការរក្សាសីលធម៌ក្នុងព្រះពុទ្ធសាសនាមានបួនប្រការគឺ ៖

  • និច្ចសីលធម៌ (សីលប្រាំ)
  • ឧបោសថសីល (សីលប្រាំបី)
  • ទសសីល (សីលដប់)
  • ចតុប្បាវិសុទ្ធិសីល ។

៥. ពាក្យត្រៃលក្ខណ៍បានន័យថាលក្ខណៈបីយ៉ាងគឺ គុណធម៌ដែលជាច្បាប់ទៀងទាត់រួមមាន ៖

  • អនិច្ចៈ ប្រែប្រួលមិនទៀងទាត់
  • ទុក្ខៈ អ្វីៗដែលផ្ទុយពីសុខ
  • អនត្តា សូន្យឥតន័យ ឥតខ្លឹមសារ មិនមែនជារបស់ខ្លួន ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login