Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ដូចម្តេចដែលហៅថាអគតិធម៌ ?

២. ចូរនិយាយពីររចនាបថទាំង ១៣ របស់ខ្មែរយើង ?

៣. តើទសពិធរាជធម៌មានន័យដូចម្តេច ? មានប៉ុន្មានចូររៀបរាប់ ។

៤. ដូចម្តេចដែលហៅថា ពុទ្ធសករាជគ្រិស្តសករាជ ? សករាជ ? ចុល្លសករាជ ? មហាសករាជ ? អធិកមាស ?

៥. តើអត្ថន័យកូនប្រុសដើមទ្រូងប្រាំហត្តមានន័យដូចម្តេច ?

ចម្លើយ

១. អគតិធម៌មានន័យថា សេចក្តីលំអៀង ។ វាមានបួនធំៗ ដូចជា ៖

  • ឆន្ទាគតិ លំអៀងព្រោះស្រលាញ់
  • ទោសាគតិ លំអៀងព្រោះការស្អប់
  • មោហាគតិ លំអៀងព្រោះសេចក្តីល្ងង់
  • ភយាគតិ លំអៀងព្រោះសេចក្តីភ័យខ្លាច ។

២. រចនាបថទាំង១៣ របស់ខ្មែរយើងមានដូចជា ៖

  • រចនាបថភ្នំដា (ស.វទី ១.៦)
  • រចនាបថសំបូរ (ពាក់កណ្តាលទី១ នៃស.វទី៧)
  • រចនាបថព្រៃក្មេង (ពាក់កណ្តាលទី២ ស.វទី៧)
  • រចនាបថកំពង់ព្រះ (ស.វទី៨)
  • រចនាបថគូលែន (ពាក់កណ្តាលស.វទី១ នៃស.វទី៩)
  • រចនាបថព្រះគោ (ចុង ១/៤ ចុងក្រោយនៃស.វទី៩)
  • រចនាបថបាខែង (ចុង ស.វទី៩ និងដើមស.វទី១០ )រចនាបថកោះកែ (១/៤ទី២ នៃស.វទី១០)
  • រចនាបថបន្ទាយស្រី (ពាក់កណ្តាលទី២ នៃស.វទី១០)
  • រចនាបថឃ្លាំង (ចុងស.វទី ១០ និងពាក់កណ្តាលទី១នៃស.វទី១១)
  • រចបនាបថបាពួន (ពាក់កណ្តាលទី២ នៃស.វទី១១)
  • រចនាបថអង្គរ (ពាក់កណ្តាលទី១ នៃស.វទី១២)
  • រចនាបថបាយ័ន (ពាក់កណ្តាលទី២នៃស.វទី១២ និងដើមស.វទី១៣)

៣. ទសពិធរាជធម៌ គឺជាធម៌ទាំង១០ ប្រការសម្រាប់ព្រះរាជាទ្រង់ប្រព្រឹត្តមានដូចជា ៖

  • ទាន ការធ្វើអំនោយ
  • សីល ការរក្សាសីលប្រាំជានិច្ចឬរក្សាសីលដប់មួយដងមួយកាល
  • បរិច្ចាក លះបង់សេចក្តីកំណាញ់
  • អជ្ជវៈ មានសេចក្តីទៀងត្រង់
  • មន្ទវ មានសេចក្តីទន់ភ្លន់ ស្លូតបូត សុភាពរាបសា
  • តបះ ការកាន់ឧបោសថសីលតាមតំណ
  • អរក្រាធនៈ មិនធ្វើឱ្យអ្នកដទៃក្តៅក្រហាយ
  • អវិហឹសា មិនសងសឹក មិនបៀតបៀនអ្នកដទៃ
  • ខន្តី មានសេចក្តីអត់ធន់
  • អវិរោធនៈ មិនបំពានលើធម៌លើច្បាប់ ។

៤. ពុទ្ធសករាជ ជាចំនួនថ្ងៃខែឬឆ្នាំសម្រាប់សម្គាល់ការរាប់ក្រោយពេលព្រះពុទ្ធអង្គចូលបរិនិញ្វន ។ ថ្ងៃ១៥កើតខែពិសាខ ឆ្នាំម្សាញ់ ។ គ្រិស្តសករាជ ជាសករាជមួយដែលគេរាប់ឆ្នាំទី១ សំដៅយកឆ្នាំដែលព្រះយេស៊ូគ្រិស្តចាប់កំណើត ។ គេយកមកប្រើនៅសម័យអាណានិគមបារាំងចំពោះប្រទេសកម្ពុជា ។​សករាជ ជាការកំណត់ការរាប់ថ្ងៃខែឬឆ្នាំដែលបានតាំងទុកដោយពីរយូរមកហើយដោយបុគ្គលអស្ចារ្យណាមួយមកកំណត់គិតពីរមួយរៀងមក ។ ចុល្លសករាជ គឺសករាជតូចតាមព្រះរាជពង្សាវតាសម្តេចបទុមស្រីសុរិយវង្សបានតាំងចុល្លសករាជទី១ ក្នុងពុទ្ធសករាជ ១១៨៣ គឺត្រូវនិងថ្ងៃចន្ទ ១២កើតខែចែត្រឆ្នាំកុរ ឯកស័ក ។ មហាសករាជ សករាជធំមហាសករាជគឺកើតឡើងអំពីឬជនមួយពួកដែលហៅថាតរ៌ត រស់នៅតំបន់មួយនៃទិសពាយ័ព្យនៃប្រទេសឥណ្ឌាប៉ែកខាងលិចហើយតាំងស្តេចរបស់ខ្លួនឈ្មោះសកឱ្យសោយរាជនៅទីនោះ ។ អធិកមាស សំដៅដល់ខែលើកគឺអាសាឍទី២ដែលគេបន្ថែមឡើងដើម្បីបង្គ្រប់៣៦៥ថ្ងៃតាមចន្ទគតិ ។

៥. ន័យត្រង់ សំដៅយកសម្ភារៈមួយរបស់ព្រះសង្ឃដែលយើងថាវត្តព័ន្ធដែលមានប្រវែងប្រាំហត្ត ។ ន័យធៀបក្នុងសង្គមខ្មែរកូនប្រុសដែលបានបួសរៀនតែងជាមនុស្សដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទាំងផ្នែកចំណេះដឹងទាំងសីលធម៌និងវិជ្ជាជីវៈ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login