Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើអង្គការសហប្រជាជាតិបង្កើតនៅឆ្នាំណា ? ហើយបច្ចុប្បន្នអគ្គលេខាធិកាមានឈ្មោះអ្វី ?​

២. តើអគតិមានប៉ុន្មាន ? អ្វីខ្លះ ?

៣. ដូចម្តេចដែលហៅថា សមភាពយេនឌ័រ ?

៤. ដូចម្តេចដែលហៅថា សមធម៌យេនឌ័រ ?

៥. ដើម្បីធ្វើខ្លួនឱ្យក្លាយជាយុវជនល្អ ពលរដ្ឋល្អដែលជាទីសង្ឃឹមរបស់ប្រទេសជាតិ យើងត្រូវធ្វើដូចម្តេច ?

ចម្លើយ

១. អង្គការសហប្រជាជាតិបង្កើតនៅឆ្នាំ១៩៤៥ ។ បច្ចុប្បន្នអគ្គលេខាធិកាមានឈ្មោះ បានគីមូន ជនជាតិកូរ៉េខាងត្បូង ។

២. អគតិមានបីយ៉ាងគឺ ៖

  • ឆន្ទាគតិ ៖ សេចក្តីលម្អៀងព្រោះស្រលាញ់
  • ទោសាគតិ ៖ សេចក្តីលម្អៀងព្រោះស្អប់
  • មោហាគតិ ៖ សេចក្តីលម្អៀងព្រោះខ្លាចអំណាច ឬខ្លាចចិត្តគេ ។

៣. សមភាពយេនឌ័រ គឺជាភាពគ្មានការរើសអើងដោយយកភេទរបស់បុគ្គលមកធ្វើជាមូលដ្ឋាននៅក្នុងការបែងចែកធនធាន ឬផលប្រយោជន៍ឬមួយនៅក្នុងការទទួលបានសេវានានា ។

៤. សមធម៌យេនឌ័រ គឺមានសារៈសំខាន់ណាស់នៅក្នុងសង្គមកម្ពុជា ដោយហេតុនេះហើយទើបរាជរដ្ឋាភិបាលបានលើកទឹកចិត្តដល់ស្រ្តីឱ្យចូលមកបម្រើការងារនៅក្នុងគ្រប់វិស័យជំនាញ ទាំងផ្នែកសាធារណនិងឯកជន ។

៥. ដើម្បីធ្វើខ្លួនឱ្យក្លាយជាយុវជនល្អ ពលរដ្ឋល្អដែលជាទីសង្ឃឹមរបស់ប្រទេសជាតិ យើងត្រូវ ៖

  • ពង្រឹង ពង្រីក បង្កើតចំនេះដឹងឱ្យបានទូលំទូលាយ
  • មានចំនេះដឹងប្រកបដោយលក្ខណៈវិទ្យាសាស្រ្តបច្ចេកទេសជឿនលឿន
  • មានសីលធម៌ ចរិយាធម៌ និងគុណធម៌
  • មានស្មារតីស្រលាញ់ ថែរក្សាការពារសិទ្ធិលទ្ធិប្រជាធិបតេយ្យ និងបរិស្ថាន
  • មានមនសិការការងារ សាមគ្គីភាព គ្មានទស្សនៈចង្អៀតចង្អល់
  • មានទេពកោសល្យ និងវិធីសាស្រ្តផ្តល់ចំនេះដឹង អប់រំយុវជនជំនាន់ក្រោយ
  • ខិតខំស្រាវជ្រាវចំនេះដឹងដែលមាន និងទើបតែបង្កើតថ្មីៗ ទុកជាមេរៀន និងបទពិសោធន៍ឱ្យអ្នកបន្តវេន
  • ចេះស្វ័យអភិវឌ្ឍខ្លួនឯង ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login