Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើវប្បធម៌សន្ទនាមានផលប្រយោជន៍អ្វីខ្លះចំពោះបក្សទាំងពីរ ?

២. ចូរនិយាយអំពីប្រវត្តិរូបសង្ខេបរបស់ក្រមង៉ុយ ?

៣. តើការកាត់ក្តីខ្មែរក្រហមនឹងត្រូវប្រព្រឹត្តិទៅនៅកន្លែងណា ?

៤. តើគោលបំណងសំខាន់ៗនៃការបង្កើតសាលាក្តីខ្មែរក្រហមមានដូចម្តេចខ្លះ ?

៥. តើបទឧក្រិដ្ឋខ្មែរក្រហមត្រូវនៅក្រោមច្បាប់កម្ពុជាមានអ្វីខ្លះ ? នៅក្រោមអន្តរជាតិមានអ្វីខ្លះ ?

ចម្លើយ

១. វិជ្ជមាន ៖

  • បង្កើនភាពសុខសាន្តរបស់ប្រជាពលរដ្ឋ
  • មានសន្តិភាពផ្លូវចិត្ត
  • បង្កើនការវិនិយគទុនក្នុងស្រុកនិងក្រៅស្រុក
  • លើកកិត្តិយសប្រទេសនៅលើឆាកអន្តរជាតិ
  • បង្ហាញភាពចាស់ទុំផ្នែកនយោបាយ
  • ជាគំរូល្អរបស់យុវជនជំនាន់ក្រោយ
  • ធ្វើអោយប្រទេសមានភាពជឿនលឿន
  • បង្ហាញថាខ្មែរចេះរួបរួមសាមគ្គីភាពគ្នាទៅវិញទៅមក

អវិជ្ជមាន ៖

  • ខ្លាចមិនអាចធ្វើបាន
  • ពួកគេចង់បានតែអំណាច
  • គេធ្វើគ្រាន់តែឆាកល្ខោនប្រោកប្រាស់ប្រជាពលរដ្ឋនិងបរទេស
  • ពួកគេនៅតែមានល្បិចលាក់លៀមគ្នាទៅវិញទៅមក ។

២. ​ប្រវត្តិរូបសង្ខេបរបស់ក្រមង៉ុយ

  • ប្រសូតនៅឆ្នាំ ១៨៦៥ត្រូវនឹងពុទ្ធសករាជឆ្នាំ ២៤០៨នៅភូមិព្រៃអណ្តូងស្វាយឃុំកំពូលស្រុកអង្គស្នូលខេត្តកណ្តាល
  • បិតារបស់លោកគឺលោកចៅពញាធម្មធារាមេឃុំកំបូលនាមអ៊ុក
  • មាតាឈ្មោះអៀង
  • ឈ្មោះទីកំណើតគឺអ៊ុកអ៊ូហៅង៉ុយ
  • ក្រុមង៉ុយ គឺគោរម្យងាមួយដែលហ្លូងស៊ីសុវត្ថិភាពប្រទានឱ្យកវីអ៊ុកអ៊ូហៅង៉ុយ
  • គាត់បានចូលអនិច្ចកម្មនៅថ្ងៃសុក្រទី០៦កើតខែមិគសិរ ព.ស ២៤៧៩ គស ១៩៣៦ក្នុងជន្មាយុ ៧១ ឆ្នាំដោយជម្ងឺទល់លាមក ។ គាត់បាននិពន្ធដូចជា ៖
  • ច្បាប់លើកថ្មីជាបទកាកគតិ ១៩២២
  • ច្បាប់កេរកាលថ្មីជាបទព្រហ្មគតិ១៩២២
  • សេចក្តីរំលឹកដាស់តឿនជាបទពាក្យប្រាំពីរ ១៩៣១
  • ពាក្យកាព្យប្រដៅជនប្រុសស្រីជាបទពាក្យប្រាំពីរ ១៩៩៣៥ ។

៣. ការកាត់ក្តីនេះនឹងប្រព្រឹត្តិទៅនៅសាលតុលាការដ៏ធំមួយដែលស្ថិតនៅជាយក្រុងតាមបណ្តោយផ្លូវជាតិលេខ៤ភូមិអង្គ ឃុំកន្ទោក ស្រុកអង្គស្នូល ខេត្តកណ្តាល ។

៤. គោលបំណងសំខាន់ៗនៃការបង្កើតសាលាក្តីខ្មែរក្រហមមានបីចំណុចសំខាន់ៗគឹ ៖

  • ផ្តល់ភាពយុត្តិធម៌ដល់ជនរងគ្រោះ និងការពារកុំឱ្យរបបនេះកើតឡើងសារជាថ្មី
  • ថែរក្សាការពារសន្តិសុខស្ថេរភាពនយោបាយនិងឯកភាពជាតិ
  • ធ្វើឡើងដើម្បីគោរពអធិបតេយ្យភាពជាតិ ព្រោះតុលាការនេះជាតុលាការដោះស្រាយដោយយកច្បាប់តុលាការអន្តរជាតិ និងច្បាប់ជាតិមកដោះស្រាយ ។

៥. នៅក្រោមច្បាប់កម្ពុជាមានដូចជា ៖

  • អំពើមនុស្សឃាត
  • ការធ្វើទារុណកម្ម
  • ការធ្វើទុក្ខបុកម្នេញខាងសាសនា ។

នៅក្រោមច្បាប់អន្តរជាតិមានដូចជា​ ៖

  • អំពើប្រល័យពូជាសាសន៍
  • ឧក្រិដ្ឋប្រឆាំងនិងមនុស្សជាតិ (ការសម្លាប់ឱ្យផុតពូជ ការនិរទេស ការធ្វើទារុណកម្ម ការរំលោភផ្លូវភេទ អំពើផ្លូវភេទ)
  • ឧក្រិដ្ឋកម្មសង្រ្គាម
  • ការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិវប្បធម៌
  • ឧក្រិដ្ឋប្រឆាំងនិងមនុស្ស (សម្លាប់មន្ត្រីទូតជាដើម) ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login