Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ចូរឱ្យនិយមន័យសុខភាព ?

២. ចូររៀបរាប់អ្នកបង្កើតទ្រឹស្តីថែទាំសុខភាព ?

៣. ចូររៀបរាប់អំពីពិធីបុណ្យនៅកម្ពុជា ។

៤. ហេតុអ្វីបានជាគេគោរពទង់ជាតិ ?

៥. តើព្រះរាជាណាចក្រកម្ពុជាមានផ្លូវដែកប៉ុន្មាន ? អ្វីខ្លះ ? ចូររៀបរាប់ ។

ចម្លើយ

១. សុខភាព គឺជាសភាពមួយនៃសុខមាភាពខាងរាកាយ ខាងស្មារតី ខាងសង្គម ហើយមិនមែនគ្រាន់តែគ្មានជម្ងឺ និងការគ្មានពិការភាពប៉ុណ្ណោះទេ ។

២. អ្នកបង្កើតទ្រឹស្តីថែទាំសុខភាពមានដូចជា ៖

  • Florence Nightingale (១៨២០-១៩១៩)
  • Barton (១៨១២-១៩១២)
  • Lillian Wald (១៨៦២-១៩៤០)
  • Lavinial Dock (១៨៥៨-១៩៥៦)
  • Sanger (១៨៧៩-១៩៦៦)
  • Breckinridge (១៨៨១-១៩៦៥) ។

៣. រៀបរាប់ថ្ងៃពិធីបុណ្យ ៖

  • ថ្ងៃទី ០១ ខែកក្កដា ទិវាមច្ឆាជាតិ
  • ថ្ងៃទី ០៧ ខែកក្កដា ប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក
  • ថ្ងៃទី០៩ ខែកក្កដា ទិវាទិវា
  • ថ្ងៃទី ១២ ខែសីហា ទិវាយុវជនអន្តរជាតិ
  • ថ្ងៃទី០៨ ខែកញ្ញា ទិវាអក្ខរកម្មជាតិ និងអន្តរជាតិ
  • ថ្ងៃទី០៩ ខែកញ្ញា ទិវាពិភពលោកគ្មានផ្សែង
  • ថ្ងៃទី១៦ ខែកញ្ញា ទិវាអូហ្សូនបរិស្ថានអន្តរជាតិ
  • ថ្ងៃទី២១ ខែកញ្ញា ទិវាសន្តិភាពអន្តរជាតិ
  • ថ្ងៃទី២៤ ខែកញ្ញា ទិវាប្រកាសប្រើរដ្ឋធម្មនុញ្ញ
  • ថ្ងែទី២៧ ខែកញ្ញា ទិវាទេសចរណ៍
  • ថ្ងៃទី០១ ខែតុលា ទិវាមនុស្សចាស់
  • ថ្ងៃទី០៥ ខែតុលា ទិវាគ្រូបង្រៀន
  • ថ្ងៃទី២៣ ខែតុលា កិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស
  • ថ្ងៃទី ២៩ ខែតុលា ទិវាគ្រងរាជព្រះមហាក្សត្រ
  • ថ្ងៃទី០៧ ខែវិច្ឆិកា របាំក្បាច់បុរាណខ្មែរចូលជាសមាជិក
  • ថ្ងៃទី០៨ ខែវិច្ឆិកា ទិវាវប្បធម៌មនុស្សជាតិ
  • ថ្ងៃទី០៩ ខែវិច្ឆិកា ទិវាបុណ្យឯករាជជាតិ
  • ថ្ងៃទី១១ ខែវិចិ្ឆកា ទិវាពន្លត់ទៀនជ័យ
  • ថ្ងៃទី ១៣/១៤/១៥ ខែវិច្ឆិកា ត្រូវនិង ១៤,១៥រោជនិង០១កើត ខែកក្តិត បុណ្យអុំទូក
  • ថ្ងៃទី២៣ ខែវិច្ឆិកា ទិវាអនាម័យបរិស្ថាន
  • ថ្ងៃទី២៥ ខែវិច្ឆិកា ល្ខោនស្រមោលស្បែកធំចូលជាបេតិកភណ្ឌវប្បធម៌អរូបីមនុស្សជាតិ
  • ថ្ងៃទី ០១ ខែធ្នូ ទិវាប្រឆាំងជម្ងឺអេដស៌
  • ថ្ងៃទី០៣ ខែធ្នូ ទិវាជនពិការពិភពលោក
  • ថ្ងៃទី១០ ខែធ្នូ ទិវាសិទ្ធមនុស្ស ។

៤. បានជាគេគោរពទង់ជាតិពីព្រោះតែ ៖

  • គោរពវិញ្ញាណក្ខន្ធនៃបុព្វបុរសខ្មែរ
  • គោរពដល់ព្រលឹងជាតិរបស់យើង
  • គោរពដល់អរិយធម៌ដ៏រុងរឿងរបស់ខ្មែរនាសម័យអតីតកាល ។

៥. ព្រះរាជាណាចក្រកម្ពុជាមានផ្លូវដែកពីរខ្សែរ

+ ផ្លូវដែកពីរាជធានីភ្នំពេញ ខេត្តព្រះសីហនុប្រវែង ២៦៦គីឡូម៉ែត្រ សាងសង់ក្រោមស្នាមព្រះហស្ថព្រះបរមរតនកោដិ ។ ការសាងសង់ចែកចេញជាបីដំណាក់កាលគឺ ៖

  • ភ្នំពេញ-តាកែវ សាងសង់ពីឆ្នាំ ១៩៦០ដល់១៩៦៦ ប្រវែង៧៥គីឡូម៉ែត្រ
  • តាកែវ-កំពត សាងសង់ពីឆ្នាំ ១៩៦៦ដល់១៩៦៧ ប្រវែង៩២គីឡូម៉ែត្រ
  • កំពតស្ថានីយ៍ខេត្តព្រះសីហនុសង់ឆ្នាំ ១៩៦៧ដល់១៩៦៩ ប្រវែង៩៩គីឡូម៉ែត្រ

+ ផ្លូវដែកពីភ្នំពេញ បាត់ដំបង-ប៉ោយប៉ែតព្រុំដែនកម្ពុជា -ថៃ មានប្រវែង៣៨៥,០៥គីឡូម៉ែត្រត្រូវសាងសង់ក្នុងសម័យអាណានិគមបារាំង ៖

  • ភ្នំពេញ-ពោធិ៍សាត់សាងសង់ពីឆ្នាំ ១៩២៩ដល់១៩៣១ មានប្រវែង ១៦៦គីឡូម៉ែត្រ
  • ពោធិ៍សាត់-មង្គលបូរីសាងសង់ពី ឆ្នាំ ១៩៣១ដល់១៩៣៣ មានប្រវែង១៦៤គីឡូម៉ែត្រ
  • មង្គលបូរី-ប៉ោយប៉ែត សាងសង់ពីឆ្នាំ ១៩៣៣ដល់១៩៤២ មានប្រវែង៥៥,០៥គីឡូម៉ែត្រ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login