សំណួរ
១. តើភស្តុតាងអ្វីខ្លះនិងត្រូវប្រើប្រាស់នៅពេលកាត់ក្តីខ្មែរក្រហម ?
២. តើមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហមណាខ្លះដែលត្រូវបានធ្វើការកាត់ក្តីរួចមកហើយ ? តើចៅក្រមត្រូវតែងតាំងឡើងយ៉ាងដូចម្តេច ?
៣. តើមូលហេតុអ្វីបានជាកើតរបបខ្មែរក្រហមនេះឡើង ?
៤. តើពួកខ្មែរក្រហមបានបែងចែកប្រទេសកម្ពុជាជាប៉ុន្មានតំបន់ ? និងប៉ុន្មានភូមិភាគអ្វីខ្លះ ?
៥. ចូរនិយាយពីកាកបាទក្រហមកម្ពុជា ។
ចម្លើយ
១. ភស្តុតាងនិងត្រូវបង្ហាញជូនដោយអជ្ញាធរនិងមេធាវីចុងចោទផងហើយភស្តុតាង ៖
- ឯកសារ
- ភស្តុតាងតាមរយៈរូបរាងកាយដូចជារណ្តៅសពរួម អតីតគុកជាដើម
- សេចក្តីថ្លៃថ្នូរការណ៍របស់សាក្សី ឬរបស់ជនជាប់ចោទដោយផ្ទាល់ ។
២. គឺប៉ុល ពតនិងអៀង សារី (១៩៧៩)
- ចៅក្រមត្រូវបានតែងតាំងឡើងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមកម្ពុជាគឺមានចៅក្រមនិងព្រះរាជអាជ្ញាអន្តរជាតិ១២ រូបដែលមកពីរ ១០ ប្រទេសផ្សេងៗគ្នាហើយចៅក្រមនិងព្រះរាជអាជ្ញាកម្ពុជាចំនួន ១៧ រូប ។
៣. មូលហេតុបានជាកើតរបបខ្មែរក្រហមនេះឡើង រួមឆ្លើយ រួមគិត រួមទទួលខុសត្រូវ ។
៤. ពួកខ្មែរក្រហមបែងចែកប្រទេសកម្ពុជាជា៣២តំបន់ និង៦ភូមិភាគមានដូចជា ៖
- ភូមិភាគបូញ៌
- ភូមិភាគនិរតី
- ភូមិភាគបច្ចឹម
- ភូមិភាគពាយ័ព្យ
- ភូមិភាគឧត្តរ
- ភូមិភាគឦសាន
- ភូមិភាគពិសេស ។
៥. តាមយុទ្ធសាស្រ្ត ២០០៣,២០១០ ៖
- រួមចំណែកកាត់បន្ថយភាពក្រីក្រ
- ការពារតម្លៃមនុស្សធម៌
- ផ្សព្វផ្សាយលើកកំពស់យល់ដឹងពីគ្រោះថ្នាក់បង្កដោយគគ្រាប់មីនននឹងយុទ្ធភ័ណ្ឌសល់ពីសង្រ្គាម
- អប់រំការជួញដូរគ្រឿងញៀននិងមនុស្ស
- អប់រំអំពីសុវត្ថិភាពចរាចរណ៍
- ផ្សព្វផ្សាយអ្នកស័្មត្រចិត្តផ្តល់ឈាម
- ផ្សព្វផ្សាយពីការអប់រំសុខភាពប្រជាជន
- អប់រំបណ្តុះបណ្តាលបឋមតាមសហគមន៍
- ផ្តល់អំណោយដល់ប្រជាជនរងគ្រោះទឹកជំនន់គ្រោះមហន្តរាយផ្សេងៗ
- ផ្តល់អាហាររូបត្ថម្ភស្អាតអនាម័យផ្តល់អណ្តូងទឹក ។
- ផ្សព្វផ្សាយអំពីជម្ងឺឆ្លងរាតត្បាតនានា ។