Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើសំណល់ពីការថែទាំវេជ្ជសាស្រ្តគឺជាអ្វី ? មានអ្វីខ្លះ ? ប៉ុន្មានភាគរយ ?

២. តើនៅប្រទេសកម្ពុជាភ្នំដែលខ្ពស់មានអ្វីខ្លះ ?

៣. តើដែនជម្រកសត្វព្រៃនៅកម្ពុជាមានអ្វីខ្លះ ?

៤. តើតួនាទីនិងមុខងារគិលានុបដ្ឋាកយិការមានអ្វីខ្លះ ?

៥. តើគោលការណ៍ទាំងបួនសម្រាប់ការសំអាត និងការថែទាំជាមូលដ្ឋានមានអ្វីខ្លះ ?

ចម្លើយ

១. សំណល់ពីការថែទាំវេជ្ជសាស្រ្តមានរួមមាន ៖ សំណល់ទាំងឡាយណាដែលចេញពីមូលដ្ឋានព្យាបាលនឹងថែទាំសុខភាពដែលរួមទីកន្លែងស្រាវជ្រាវ នឹងមន្ទីរពិសោធន៌ផងដែរ ។ សំណល់ពីរការថែទាំវេជ្ជសាស្រ្តមានពីរប្រភេទគឺសំណល់ទូទៅមាន៨០% និងសំណល់វេជ្ជសាស្រ្តមាន២០% ។

២. ភ្នំដែលខ្ពស់នៅកម្ពុជាមានដូចជា ៖

  • ភ្នំឳរ៉ាល (កម្ពស់ ១៨១៣ម៉ែត្រ នៅខេត្តកំពង់ស្តឺ)
  • ភ្នំសំកុស (កម្ពស់ ១៧១៧ម៉ែត្រ នៅខេត្តពោធិ៍សាត់)
  • ភ្នំក្រពាំង (កម្ពស់ ១៧១១ម៉ែត្រ នៅខេត្តពោធិ៍សាត់)
  • ភ្នំខ្នងត្រពែង (កម្ពស់ ១២១៣ម៉ែត្រ នៅខេត្តកោះកុង)
  • ភ្នំបូកគោ (កម្ពស់ ១០៨០ម៉ែត្រ នៅខេត្តកំពត) ។

៣. ដែនជម្រកសត្វព្រៃនៅកម្ពុជាមានដូចជា ៖

  • ភ្នំឳរ៉ាល់ ៖ ស្ថិតក្នុងខេត្តកោះកុងពោធិ៍សាត់ កំពង់ឆ្នាំង មានផ្ទៃដី ២៥៣ ៧៥០ហិចតា ។
  • ពាមក្រសោប ៖ ស្ថិតក្នុងខេត្តកោះកុងមានផ្ទៃដី ២៣ ៧៥០ហិចតា ។ តំបន់នេះសម្បូរសត្វស្លាប ។
  • ភ្នំសំកុស ៖ស្ថិតក្នុងកោះកុង មានផ្ទៃដី ៣៣៣ ៧៥០ហិចតា ។ តំបន់នេះមានដំរី
  • រនាមដូសំ ៖ ស្ថិតក្នុងខេត្តបាត់ដំបង​មានផ្ទៃដី ១៧៨ ៧៥០ហិចតា ។
  • គូលែនភ្នំទេព ៖ ស្ថិតក្នុងខេត្តសៀមរាបនិងខេត្តព្រះវិហារ មានផ្ទៃដី ៤០២ ៥០០ហិចតា ។
  • បឹងពេរ ៖ ស្ថិតក្នុងខេត្តកំពង់ធំ មានផ្ទៃដី២៤២ ៥០០ហិចតា ។
  • លំផាត់ ៖ ស្ថិតក្នុងខេត្តរតនៈគិរី និងខេត្តមណ្ឌលគិរី មានផ្ទៃដី​២៥០ ០០០ហិចតា ។ តំបន់នេះសម្បូរ ខ្ទីង និងទន្សោង ។
  • ភ្នំណាមលៀត ៖ ស្ថិតក្នុងខេត្តមណ្ឌលគិរីមានផ្ទៃដី ៤៧ ៥០០ហិចតា ។ តំបន់នេះមានដំរី ខ្លា និងប្រភេទសត្វស្លាបព្រៃភ្នំជាច្រើនប្រភេទ ។
  • ភ្នំព្រេច ៖ ស្ថិតក្នុងខេត្តមណ្ឌលគិរី និងខេត្តក្រចេះ មានផ្ទៃដី ២២២ ៥០០ហិចតា ។ តំបន់មានគោព្រៃ ។
  • ស្នូល ៖ស្ថិតក្នុងខេត្តក្រចេះ មានផ្ទៃដី ៧៥០០០ហិចតា
  • ព្រៃឡង់ ។

៤. តួនាទីនិងមុខងារគិលានុបដ្ឋាកយិការមានដូចជា ៖

  • ផ្តល់ការថែទាំ
  • ជាអ្នកការពារ និងជាមេធាវីរបស់អតិថិជន
  • ជាអ្នកជួយស្តារលទ្ធភាព
  • ជាគ្រូបង្រៀន
  • ធ្វើសេចក្តីសម្រេចចិត្ត
  • ចាត់ចែងគ្រប់គ្រង
  • ជាទីប្រឹក្សាដ៏ចំណាន ។

៥. គោលការណ៍ទាំងបួន សម្រាប់ការសំអាត និងការថែទាំជាមួយដ្ឋានមានដូចជា ៖

  • ផាសុកភាព
  • ប្រសិទ្ធភាព
  • ភាពមិនខ្ជះខ្ជាយ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login