Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើការបង្ការស្តង់ដារមានប៉ុន្មានភេទ ? អ្វីខ្លះ ?

២. ការបង្ការបន្ថែមមានប៉ុន្មាន ? អ្វីខ្លះ ?

៣. តើគិលានុបដ្ឋាកត្រូវធ្វើដូចម្តេច ការថែទាំមុនពេលវៈកាត់ ?

៤. គោលការនៃការគ្រប់គ្រងសំណល់មានអ្វីខ្លះ ?

៥. ដូចម្តេចដែលហៅថាសំណល់វេជ្ជសាស្រ្ត ? តើមានប៉ុន្មានប្រភេទ ?

ចម្លើយ

១. ការបង្ការស្តង់ដារមានប្រាំមួយប្រភេទគឺ ៖

  • អនាម័យ
  • ការប្រើប្រាស់សម្ភារៈការពារខ្លួនសមស្រប
  • ការសម្លាប់មេរោគនឹងស្តេរីល
  • ការសម្អាតបរិស្ថាន
  • ការបបង្ហាញការចម្លងរោគដោយការមុតម្ជុល និងវត្ថុមុតស្រួច
  • ការគ្រប់គ្រងសំណល់ពីសេវាថែទាំវេជ្ជសាស្រ្ត ។

២. ការបង្ការបន្ថែមមានបីប្រភេទ ៖

  • ការបង្ការការឆ្លងដោយការប៉ះពាល់
  • ការង្ការការឆ្លងដោយដំណក់តូចៗ
  • ការបង្ការការឆ្លងតាមខ្យល់ ។

៣. គិលានុបដ្ឋាកត្រូវធ្វើការថែទាំមុនពេលវៈកាត់មានដូចជា ៖

  • ត្រួតពិនិត្យសំនុំឯកសារពីការងារដែលមានបន្ថែម និងត្រួតពិនិត្យមើលលទ្ធផលខាង
  • មន្ទីរពិសោធន៍តើគ្រប់ឬនៅនិងប្រមូលលទ្ធផលមន្ទីរពិសោធន៍
  • រៀបចំឯកសារយល់ព្រមទទួលវៈកាត់
  • រក្សាអនាម័យរបស់អ្នកជម្ងឺ
  • ផ្តល់ការថែទាំស្បែកជាពិសេសអនាម័យអ្នកជម្ងឺ
  • បង្រៀនផ្សេងៗដូចជាលំហាត់ប្រាណដកដង្ហើមជ្រៅៗ ការក្អក និងលំហាត់ប្រាណជើង ការគ្រប់គ្រងការឈឺចាប់ ការតមចំនីអាហារផ្សេងៗ
  • លើកទឹកចិត្ត កាត់បន្ថយភាពភ័យខ្លាចនិងការថបបារម្ភ
  • ផ្តល់ការគាំទ្រផ្លូវចិត្តនិងការថបនារម្ភ
  • បង្រៀនអ្នកជម្ងឺនិងក្រុមគ្រួសារ ។

៤. គោលការនៃការគ្រប់គ្រងសំណល់មានបួនចំណុចដូចជា ៖

  • ការញែកប្រភេទសំណល់
  • ការចាត់ចែងប្រមូលសំណល់
  • ការទុកដាក់បណ្តោះអាសន្ន
  • ការបោះចោលចុងក្រោយ (ដុតរំលាយលើសពី៨០០អង្សាឬការកប់) ។

៥. សំណល់វេជ្ជសាស្រ្ត ជាសំណល់ដែលផលិតចេញពីមូលដ្ឋានព្យាបាលនិងថែទាំសុខភាពដែលបង្ករគ្រោះថ្នាក់ឬបណ្តាលឱ្យឆ្លងជម្ងឺដែលមានដូចជា ជាលិកាមនុស្ស ឈាម វត្ថុរាវ សរីរាង្គកាយ ផលិតផលឳសថ ម្ជុលឬវត្ថុមុតស្រួចជាដើម ។

សំណល់វេជ្ជសាស្ត្រមានប្រាំបួនប្រភេទ ៖

  • សំណល់ឆ្លងរោគ (លឿនសញ្ញាពណ៍ខ្មៅ)
  • សំណល់សរីរាង្គ (លឿងសញ្ញាពណ៍ក្រហម)
  • សំណល់មុតស្រួច
  • សំណល់ឳសថ (ក្រហមសញ្ញាពណ៍ក្រហម)
  • សំណល់គីមី (ក្រហមសញ្ញាពណ៍ក្រហម)
  • សំណល់ដែលមានជាតិលោហៈធ្ងន់
  • សំណល់ពុលដល់ហ្សែន (ក្រហម សញ្ញាពណ៍ក្រហម)
  • សំណល់វិទ្យុសកម្ម (ក្រហមសញ្ញាពណ៍ខ្មៅ)
  • ធុងកំប៉ុងដែលមានសម្ពោធ (បៃតងសញ្ញាពណ៍ក្រហម) ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login