សំណួរ
១. មូលហេតុអ្វីបានជាខ្មែរតាំងរាជធានីនៅទីក្រុងអង្គរ ?
២. តើស្តេចអង្គណាបោះបង់ទីក្រុងអង្គរ ? នៅឆ្នាំណា ? មូលហេតុអ្វី ? ហើយបោះបង់ទីក្រុងនៅឯណាទៀត ?
៣. តើជំរឿនត្រូវការពត៍មានអ្វីខ្លះពីប្រជាជន ? ដើម្បីអ្វី ?
៤. តើក្នុងលទ្ធិប្រជាធិបតេយ្យតើការបោះឆ្នោតមានលក្ខណៈដូចម្តេច ?
៥. តើប្រជាពលរដ្ឋទាំងពីរភេទសុទ្ធតែមានសិទ្ធឈរឈ្មោះបោះឆ្នោតឬយ៉ាងណា ?
ចម្លើយ
១. បានជាខ្មែរតាំងរាជធានីនៅទីក្រុងអង្គរ គឺ
- ដីមានជីវជាតិសម្រាប់វិស័យកសិកម្ម
- អំណោយផលដល់ប្រព័ន្ធគមនាគមន៍
- ទាក់ទងនិងសាសនាព្រហ្មហ៍និងអាទិទេព
- ការងាររដ្ឋបាលគ្រប់គ្រងទីក្រុងជាចំណុចកណ្តាលនៃប្រទេស ។
២. ព្រះបាទពញាយ៉ាត នៅឆ្នាំ ១៤៣១.១៤៣៤មូលហេតុព្រោះ ៖
- សង្រ្គាមឈ្លានពានពីរសៀម
- ចំនួនប្រជាជនថយចុះព្រោះសៀមយក
- ធម្មជាតិមិនអំនោយផល
- នៅជិតសៀមពេក ។ បន្ទាប់មកនៅទួលបាសាន ស្រីសឈរកំពង់ចាម បន្ទាប់មកទៅភ្នំពេញ ។
៣. ជំរឿនត្រូវវការពត៍មានពីប្រជាជនមានដូចជា ៖
- សួរអំពីចំនួនសមាជិកគ្រួសារ
- សួរពីសា្ថនភាពគ្រួសារ
- សួរពីកម្រិតវប្បធម៌
- សួរពីភាពមានការងារអ្វី
- សួរពីស្ថានភាពអាពាហ៍ពិពាហ៍
- សួរអំពីអត្រាមរណៈ
- សួរពីភាពភាសាកំណើត ។ គឺធ្វើដើម្បីងាយស្រួលអភិវឌ្ឍប្រទេសឱ្យរីកចំរើន ។
៤. ក្នុងលទ្ធិប្រជាធិបតេយ្យការបោះឆ្នោតមានលក្ខណៈដូចជា ៖
- លក្ខណៈសេរី ៖ គ្មានការបង្ខិតបង្ខំគំរាមកំហែង
- លក្ខណៈត្រឹមត្រូវ ៖ គ្មានការក្លែងបន្លំសសន្លឹកឆ្នោត
- លក្ខណៈយុត្តិធម៌ ៖ មានអ្នកសង្កេតការណ៍ពីគ្រប់ គណបក្សចូលរួមនឹងមានតំនាងភាពអាជ្ញាធរបោះឆ្នោតឯករាជ្យ
- លក្ខណៈជាសកល ៖ បោះឆ្នោតក្នុងថ្ងៃតែមួយទូទាំងប្រទេស
- លក្ខណៈទូទៅ ៖ ប្រជាពលរដ្ឋខ្មែរទាំងពីរភេទដែលមានអាយុ១៨ឆ្នាំឡើងមានសិទ្ធទៅបោះឆ្នោតបានដោយគ្មានការរើសអើង
- លក្ខណៈជាសម្ងាត់ ៖ បោះក្នុងបន្ទប់សម្ងាត់តែម្នាក់ឯង
- លក្ខណៈស្មើរភាព ៖ មនុស្សម្នាក់ៗបានតែមួយសន្លឹក
- លក្ខណៈចំពោះ ៖ ទៅបោះឆ្នោតដោយផ្ទាល់ខ្លួនឯងពេញចិត្ត
- លក្ខណៈទៀងទាត់ ៖ កំណត់ពេលវេលាទៀតទាត់លគឺរយៈពេល១៥ឆ្នាំម្តង ។
៥. ប្រជាពលរដ្ឋទាំងពីរភេទមិនមែនមានសិទ្ធឈរបោះឆ្នោតនោះទេ ។ មានលក្ខខ័ណ្ឌដូចជា ៖
- មានសញ្ជាត្តិខ្មែរពីនើត
- មានអាយុ២៥ឆ្នាំ ឡើងទៅគិតដល់ថ្ងៃបោះឆ្នោត
- មានសិទ្ធិបោះឆ្នោត
- ស្នាក់នៅជាអចិន្ត្រៃយ៍ក្នុងព្រះរាជាណាចក្រកម្ពុជាគិតដល់ថ្ងៃដល់បោះឆ្នោត
- មានការតែងតាំងពីគណបក្សនយោបាយដែលបានចុះបញ្ជីឈ្មោះបោះឆ្នោត ។