2019-01-02 14:10
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. កត្តាអ្វីខ្លះដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ?
២. និយាយពីទីតាំងភូមិសាស្ត្ររបស់ប្រទេសកម្ពុជា ?
៣. ច្បាប់ស្តីពីរការរំលូតកូនមានប៉ុន្មានមាត្រា ? មាត្រាទី២ និងទី៨និយាយអំពីអ្វី ?
៤. ចូររាប់ឈ្មោះប្រាសាទព្រមទាំងបញ្ជាក់ទីតាំង ?
៥. តើការបង្ការការឆ្លងរោគចែកចេញជាប៉ុន្មាន ?
ចម្លើយ
១. កត្តាដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកមានដូចជា ៖
២. ស្ថិតក្នុងឧបទ្វីបឥណ្ឌូចិនមានរាងពហុកោណស្ទើរស្មើជ្រុង ។ ចន្លោះខ្សែស្របទី១០និងទី១៥នៃរយៈទទឹងខាងជើង ,និងចន្លោះខ្សែបណ្តោយទី១០២ និងទី១០៨ នៃរយៈបណ្តោយខាងកើត ។ មានប្រវែងពីជើងទៅត្បូង ៤៤០គីឡូម៉ែត្រនិងពីលិចទៅកើតមានប្រវែង ៥៦០គីឡូម៉ែត្រ, ព្រំប្រទល់សរុប ២៦០០គីឡូម៉ែត្រ ក្នុងនោះមាន៥/៦ជាដីគោក និង១/៦ជាឆ្នេរសមុទ្រ ។ ប្រព័ន្ធផ្លូវទឹក ចែកចេញជាបីគឺប្រព័ន្ធទន្លេមេគង្គ, ទន្លេសាប,និងទន្លេបាសាក់ ។ ទីតាំងភូមិសាស្រ្ត ចែកជាបួនតំបន់គឺ ៖ តំបន់ភ្នំ,ខ្ពង់រាប,ទំនាប,និងឆ្នេរសមុទ្រ ។
៣. មាន៥ជំពូក១៦មាត្រា ។ មាត្រាទី២ចែងថា ៖ ការរំលូតកូនគឺមានការបញ្ចប់គភ៌តាមវិធីវេជ្ជសាស្រ្តឬវិធីណាមួយ ។ មាត្រាទី៨ចែងថា ៖ ការរំលូតកូនអាចធ្វើទៅបានចំពោះគភ៌ណាដែលមានអាយុក្រោម ១២អាទិត្យ ។ ករណីយលើសពី១២អាទិត្យត្រូវទទួលការអនុញ្ញាតិបានលុះត្រាតែក្នុងពេលធ្វើរោគវិនិច្ឆ័យឃើញថា ៖ គភ៌នោះលូតលាស់ខុសប្រក្រីក្រឬអាចបង្ករគ្រោះថ្នាក់ដល់ម្តាយ ។ កូនដែលនិងអាចកើតមានជម្ងឺធ្ងន់ធ្ងរដែលព្យាបាលមិនជា ។ ករណីត្រូវគេរំលោភបណ្តាលឱ្យមានគភ៌ការរំលូតអាចប្រព្រឹត្តទៅបានដោយមិនមានលក្ខខណ្ឌខាងលើតែត្រូវមានការស្នើរសុំដោយទទួចពីអាណាព្យាបាលក្នុងករណីស្រ្តីនោះមានអាយុក្រោម១៨ឆ្នាំ ។
៤. រាប់ឈ្មោះប្រាសាទព្រមទាំងបញ្ជាក់ទីតាំង ៖
៥. ការបង្ការការឆ្លងរោគមានពីរប្រភេទគឺការបង្ការស្តង់ដារ និងការបង្ការបន្ថែម ។