Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើនៅប្រទេសកម្ពុជាមានផ្លូវរថភ្លើងប៉ុន្មានខ្សែរ ? អ្វីខ្លះ ?

២. ចូររៀបរាប់ឈ្មោះស្ពានអាកាសនៅរាជធានីភ្នំពេញ ។

៣. តើការដោះស្រាយជម្លោះអាស៊ានមានគោលការណ៍ដូចម្តេច ?

៤. តើវិមានិងរូបសំណាកព្រះបរមបដិមារបស់ព្រះបរមតនៈកោឌមានកម្ពស់ប៉ុន្មាន ? សាងសង់និងសម្ពោធនៅឆ្នាំណា ?

៥. តើអ.វ.ត.ក មានន័យដូចម្តេច ?

ចម្លើយ

១. ផ្លូវរថភ្លើងនៅកម្ពុជាមានពីរខ្សែរគឺ ៖

  • ខ្សែរទី០១ ពីភ្នំពេញទៅអូរជ្រៅ កសាងនៅឆ្នាំ១៩៥២ មានប្រវែង៣៨៦គីឡូម៉ែត្រ
  • ខ្សែរទី០២ ពីភ្នំពេញទៅក្រុងព្រះសីហនុកសាងនៅឆ្នាំ១៩៦០ មានប្រវែង២៦៦គីឡូម៉ែត្រ ។

២. រាប់ឈ្មោះស្ពានអាកាសនៅរាជធានីភ្នំពេញមានដូចជា ៖

  • ស្ពានទី០១ ស្ពានអាកាសក្បាលថ្នល់
  • ស្ពានទី០២ ស្ពានអាកាស៧មករា ឬពេទ្យលោកសង្ឃ​
  • ស្ពានទី០៣ ស្ពានអាកាសស្ទឹងមានជ័យ
  • ស្ពានទី០៤ ស្ពានអាកាស៥មករា ឬតិចណូ ។

៣. គោលការណ៍ទូទៅក្នុងការដោះស្រាយជម្លោះអាស៊ានបានចែងថា ៖

  • រដ្ឋសមាជិកអាស៊ានត្រូវខិតខំប្រឹងប្រែងដោះស្រាយជម្លោះទាំងឡាយដោយសន្តិវិធីឱ្យទាន់ពេលវេលា តាមរយៈកិច្ចសន្យាការប្រឹក្សាយោបល់និងចរចា ។
  • អាស៊ានត្រូវរក្សានិងបង្កើតយន្តការដោះស្រាយជម្លោះលើគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការរបស់ខ្លួន ។

៤. វិមានមានកម្ពស់២៧ម៉ែត្រ និងរូបសំណាកព្រះបរមបដិមារបស់ ព្រះបរមរតនៈកោឌធ្វើអំពីស្ពានមានកម្ពស់៤ម៉ែត្រកន្លះ និងព្រះទែន២ម៉ែត្រ៧០សង់ទីម៉ែត្រ ។ សម្ពោធនៅឆ្នាំ ២០១៣ ។

៥. អ.វ.ត.ក មានន័យថា ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login