ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើទុក្ខសច្ចៈ មានន័យដូចម្តេច ? រកឧទារហណ៍ ។ តើគេមានវិធី ឬមាគ៌ាអ្វីខ្លះដើម្បីលុបបំបាត់ទុក្ខ ?
២. ដើម្បីពង្រឹងមាគ៌ាសន្តិភាព និងសុភមង្គលជាសកលឱ្យកាន់តែប្រសើរ តើព្រះពុទ្ធទ្រង់បានអប់រំមនុស្សដូចម្តេចខ្លះ ?
៣. តើមនុស្សដែលប្រកាន់ខ្ជាប់សុចរិតធម៌និងទទួលបានផលប្រយោជន៍អ្វីខ្លះ ?
៤. ចូរនិយាយពីដើមកំណើតសាសនាឥស្លាម ។
៥. តើពាក្យថា ម៉ូស្លីម មានន័យដូចម្តេច ?
ចម្លើយ
១. ទុក្ខសច្ចៈ គឺអ្វីៗទាំងអស់តែងមានទុក្ខ ។ ទុក្ខជាសេចក្តីពិតដែលត្រូវកើតមានដល់មនុស្សគ្រប់រូបដោយមិនអាចចៀសផុតឡើយ គ្រាន់តែខុសគ្នានៅត្រង់អ្នកខ្លះមានទុក្ខតិច អ្នកខ្លះមានទុក្ខច្រើន ។ ឧទារហណ៍ធម្មជាតិ របស់មនុស្សគ្រប់រូបតែងជួបនូវការ កើតចាស់ឈឺស្លាប់ ដែលគេហៅថា វដ្តជីវិត ។ គេអាចមានវិធី ឬមាគ៌ាដើម្បីលុបបំបាត់ទុក្ខ ឬផ្លូវទៅកាន់និពាន្វ ដែលជាឋានរលត់ទុក្ខរបស់ព្រះពុទ្ធជាម្ចាស់ (អគ្គអរិយសច្ចៈ) ហៅថា អដ្ឋង្គិកមគ្គ (អាត់ថាំងគិ កាក់មាក់) មាន៨ គឺ ៖
២. ព្រះសម្មាសម្ពុទ្ធទ្រង់បានអប់រំទូន្មានដល់មនុស្សទាំងអស់ឱ្យប្រកាន់ខ្ចាប់កុសលកម្មបថ ១០ប្រការ ឬអំពើសុចរិតធម៌ ១០យ៉ាង គឺការប្រព្រឹត្តល្អ ១០យ៉ាងរបស់ព្រះពុទ្ធសាសនាដោយកាយ វាចា ចិត្ត គឺមានកាយសុចរិត ៣ វចីសុចរិត ៤និងមនោសុចរិត ៣ ។
៣. មនុស្សដែលប្រកាន់ខ្ជាប់សុចរិតធម៌ នឹងទទួលបានផលប្រយោជន៍ដូចជា ៖
៤. សាសនាឥស្លាមកើតឡើងនៅក្នុងផែនដីអារ៉ាប់ដោយសារមេដឹកនាំម្នាក់ឈ្មោះមហាម័ត រស់នៅទីក្រុងឡាម៉ិច នៃប្រទេសអារ៉ាប៊ី ។ ពាក្យថាឥស្លាមជាឈ្មោះជំនឿចំពោះព្រះអល់ឡោះ ។
៥. ពាក្យថា ម៉ូស្លីម ជាឈ្មោះនៃអ្នកកាន់លទ្ធិឥស្លាម ។ គេបានជឿប្រាកដថា ព្រះអល់ឡោះបានចាត់មហាម័តដែលជាព្យាការីឱ្យមកប្រកាសលទ្ធិឥស្លាមដល់ប្រជាជន ។ គម្ពីរធំរបស់សាសនាឥស្លាមឈ្មោះ ថាកូអាន ។