2019-01-09 17:28
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចរបស់ប្រទេសមួយ គេត្រូវអភិវឌ្ឍន៍ធនធានមនុស្សពោលគឺ បណ្តុះបណ្តាលពលរដ្ឋអោយមានចំណេះដឹង ចំណេះធ្វើ អ្នកជំនួញ អ្នកច្ចេកទេសអ្នកវិទ្យាសាស្រ្ត ។ល។ រដ្ឋាភិបាលត្រូវធ្វើអោយមានលំនឹងផ្នែកនយោបាយ និងត្រូវរកទីផ្សារសំរាប់លក់ផលិតផលដែលប្រជាពលរដ្ឋផលិតបាន ។ រដ្ឋាភិបាលត្រូវមានសុឆន្ទៈ និងការប្តេជ្ញាចិត្ត ផ្នែកនយោបាយដើម្បីលុបបំបាត់អំពើពុករលួយអភិបាលកិច្ចល្អ ធានាសន្តិសុខជូនប្រជាជន និងពួកវិនិយោគិនព្រមទាំងចាត់ចែងធនធានរបស់ប្រទេសជាតិ អោយបានល្អប្រសើរ ។