ប្រទេសកំពុងអភិវឌ្ឍន៍គឹជាប្រទេសដែលប្រជាជនមានកំរិត ជីវភាពរស់នៅទាបរឺនៅមានកង្វះខាតផ្នែកស្បៀងផ្នែកអប់រំ ការគោរពសិទ្ធមនុស្ស ការគោរពច្បាប់ប្រទេសជាដើម ។ សន្តិសុខសង្គម និងសុខុមាលភាពរបស់ប្រជាជនពុំទាន់ធានាបានល្អនៅឡើយ ។ ប្រទេសកំពុងអភិវឌ្ឍន៍ប្រជាជនទទួលបានសេវាកម្មមានកំរិតទាបដូចជា៖
១. ផ្នែកសិក្សាអប់រំៈ
- រយៈពេលសិក្សានៅសាលាជាមធ្យម ៣,៥ឆ្នាំ។ ( ប្រុស៤,៧ឆ្នាំ ស្រី២,៥ឆ្នាំ )
- អត្រាមនុស្សពេញវ័យលចេះអានសរសេរអក្សរ ៦៥,៣%
២. ផ្នែកសុខភាពប្រជាជន
- ពុំទាន់ធានាបាន ( សេវាមិនទាន់គ្រប់គ្រាន់សំរាប់ប្រជាជនគ្រប់រូប )
- អត្រាកំណើត២,៨%ក្នុងមួយឆ្នាំ(នៅមានកំរិតខ្ពស់ ) ។
៣.ផ្នែកផលិតផលក្នុងស្រុកសរុប
- ប្រជាជនម្នាក់អាចរកប្រាក់ចំណូលបាន២៨៧ដុល្លារអាមេរិចក្នុងមួយឆ្នាំ ។
៤. ផ្នែកសន្តិសុខសង្គម
- រដ្ឋពុំទាន់ធានាសុវត្ថិភាពជូនប្រជាជនបានល្អ ។ ម៉្យាងទៀតប្រជាជនពុំទាន់យល់តំលៃសិទ្ធិមនស្ស ហើយទាន់ចេះគោរពនិងអនិវត្តច្បាប់របស់ប្រទេស ។
៥. ផ្នែកបរិស្ថានៈ
- មានចោទជាបញ្ហាច្រើន ( ដោយសារការមិនគោរពច្បាប់ )
- បញ្ហាអនាម័យនៅខ្វះខាត
- ជនបរទេសចូលមកក្នុងប្រទេសខុសច្បាប់ នាំអោយខ្វះការងារមានចោរកម្មស្រីពេស្យាជាដើម ។
៦. បព្ហាចំនោលស្រុកស្រែ
- មានបញ្ហាចោទយ៉ាងខ្លាំងនៅទីក្រុង ព្រោះនៅទីជនបទពុំទាន់មានការីកចម្រើន
ជាទូទៅប្រទេសកំពុងអផិវឌ្ឍន៍ ជាប្រទេសដែលខ្វះធនធានមនុស្ស ។