ថ្នាំញៀន ជាសារធាតុជះឥទ្ធិពលទៅលើរចនាសម័្ពន្ធ រឺមុខងាររបស់សព៌ាង្គកាយ ធ្វើអោយបាត់បង់សា្មរតីគ្រប់គ្រងខ្លួនឯងមិនបាន ។ ប្រភេទសារធាតុញៀនមាននៅក្នុងបារី ស្រា កញ្ឆា កាវអាភៀន ថ្នាំគ្រាប់ ។ល។ វិធានការរបស់រដ្ឋាភិបាលគឺ ៖
- ត្រៀមរៀបចំបង្កើតគណៈកម្មការទប់ស្កាត់ និងកាត់បន្ថយបំរើបំរាស់ថ្នាំញៀន ដោយមានសមាសភាពពីគ្រប់នាយកដ្ឋាន ក្រសួង ដែលពាក់ព័ន្ធជាសមាជិក ។
- រៀបគំរោងផែនការអនុវត្តអោយមាននិរន្តភាពក្នុងការទប់ស្កាត់ និងបំរើបំរាស់ថ្នាំញៀន ។
- បន្តពង្រឹងសហប្រតិបត្តិការជាមួយបណ្តាអង្គការ ដែលមានអនុសារណៈជាមួយក្រសួង និងអង្គការផ្សេងៗ ។
- ធ្វើកម្មវិធីអភិវឌ្ឍគ្រួសារតាមមូលដ្ឋានដើម្បីអោយម្តាយអប់រំកូនចៅមិនអោយសេពគ្រឿងញៀន ព្រោះបំរើបំរាស់ថ្នាំញៀន ធ្វើអោយពួកគេទន់ខ្សោយ សតិបញ្ញាសា្មរតី និងរូបកាយ ហើយប្រព្រឹត្តអ្វីផ្តេសផ្តាស តាមការបង្ខិតបង្ខំ និងគំរាមកំហែងពីជនខិលខូច ជាហេតុបង្កអោយមានអសន្តិសុខដល់សង្គមជាតិ ។
- អប់រំផ្សព្វផ្សាយតាមគ្រប់មធ្យោបាយ អំពីគ្រោះថ្នាក់នៃបំរើបំរាស់គ្រឿងញៀនអោយបានដល់កុមារ យុវជន ប្រជាជនកម្មករ និងកសិករនៅក្នុងប្រទេស ។