អគ្គនាយកដ្ឋានរដ្ឋបាលនឹងហិរញ្ញវត្ថុនៃក្រសួងមុខងារសាធារណៈមាននាយកដ្ឋានចំណុះ៣គឺ៖
ក. នាយកដ្ឋានរដ្ឋបាលសរុបទទួលបន្ទុក៖
- គ្រប់គ្រងផ្នែករដ្ឋបាលនិងសម្របសម្រួលស្ថានភាពគ្រប់ផ្នែករបស់ក្រសួង
- គ្រប់គ្រងនិងចរាចរឯកសារផ្សេងៗរបស់ក្រសួង
- ធានាប្រសិទ្ធភាព សុវត្ថិភាពរដ្ឋបាលលនិងគ្រប់គ្រងការងារសង្គមរបស់ក្រសួង
- សរុបនិងធ្វើរបាយការណ៍ការងារនិងសកម្មភាពផ្សេងៗរបស់ក្រសួង
- បំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ថ្នាក់ដឹកនាំក្រសួង ។
ខ. នាយកដ្ឋានគ្រប់គ្រងបុគ្គលិកទទួលបន្ទុក
- គ្រប់គ្រងមន្រ្តីរាជការស៊ីវិល៊ មន្រ្តីរាជការជាប់កិច្ចសន្យានិងបុគ្គលិកអណ្តែតរបសក្រសួង
- រៀបចំរាល់លិខិតរដ្ឋបាលសម្រាប់គ្រប់គ្រងក្របខណ្ឌមន្រ្តីរាជការរបស់ក្រសួង
- រៀបចំផែនការក្របខណ្ឌនិងធនធានមនុស្សរបស់ក្រសួង
- សហការរៀបចំការបណ្តុះបណ្តាលមន្រ្តីរាជការរបស់ក្រសួង
- រៀបចំនិងរក្សាទុកឯកសារឯកត្តជនមន្រ្តីរាជការរបស់ក្រសួង
- រៀបចំស្ថិតិលើការគ្រប់គ្រងមន្រ្តីរាជការនិងតារាងព័ត៌មានការងាររបស់មន្រ្តីរាជការក្រសួង
- បំពេញភារកិច្ចផ្សេងទៀត តាមការកំនត់របស់ថ្នាក់ដឹកនាំក្រសួង ។
គ. នាយកដ្ឋានផែនការ ហិរញ្ញវត្ថុ និងផ្គត់ផ្គង់ទទួលបន្ទុក៖
- រៀបចំផេនការយុទ្ធសាស្រ្តរយៈពេលខ្លី រយៈពេលមធ្យមនិងរយៈពេលវែងរបស់ក្រសួង
- រៀបចំផែនការយុទ្ធសាស្រ្តថវិកាលើគម្រោងថវិកាប្រចាំឆ្នាំរបស់ក្រសួង ព្រមទាំងតាមដានរំឮកពីការប្រតិបត្តិ
- ប្រមូលផ្តុំនិងសម្របសម្រួលជំពូកថវិកា និងការចំណាយរបស់ក្រសួង
- ប្រមូលផ្តុំតម្រូវការ ធ្វើកម្មវិធីចំណាយគ្រប់គ្រងការរៀបចំជួសជុលសម្ភារនិងបរិក្ខាររបស់ក្រសួង
- គ្រប់គ្រងចលនទ្រព្យ អចលនទ្រព្យ សន្និធិម្ភារនិងធ្វើបញ្ជីសារពើភ័ណ្ឌ
- គ្រប់គ្រងយានដ្ឋាននិងយានយន្តរបស់រដ្ឋដែលប្រគល់ជូនក្រសួង ព្រមទាំងធ្វើកម្មវិធីចំណាយនិងបែងចែងប្រេងឥន្ធនៈនិងគ្រឿងបន្លាស់
- ទទួលបែងចែកសម្ផារ និងបរិក្ខារជូនដល់អង្គភាពក្រោមឱវាទ
- ធ្វើកិច្ចបញ្ជីការគណនេយ្យជាប្រចាំ នូវសលាកប័ត្រនិងគណនេយ្យរូបធាតុ
- តាមដាននិងរំលឹការគ្រប់គ្រងគណនីពិសេស
- គ្រប់គ្រងបន្ទុកគណនិនៃការអនុវត្តលទ្ធកម្មសាធារណៈបំពេញភារកិច្ចផ្សេងទៀត តាមការកំណត់របស់ថ្នាក់ដឹកនាំក្រសួង ។