Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក្នុងស​ង្គមប្រជាធិបតេយ្យ គេបែងចែកអំណាចសំខាន់ៗជាបីគឺ៖

ក. អំណាចនីតិប្បញ្ញត្តិ

ខ. អំណាចនិតិប្រតិបត្តិ

គ. អំណាចនិតិវិនិច្ឆ័យ

  អំណាចនីមួយៗតំណាងដោយ ៖

  • អំណាចនីតិប្បត្តិ តំណាងដោយរដ្ឋសភានិងព្រឹទ្ធសភាមានតួនាទីកសាងច្បាប់
  • អំណាចនីតិប្រតិបត្តិ តំណាងដោយរដ្ឋាភិបាល​មានតួនាទីអនុវត្តនិងការពារច្បាប់
  • អំណាចនីតិវិនិច្ឆ័យ តំណាងដោយសាលាជម្រះក្តីមានតួនាទីរកយុត្តិធម៌ជូនប្រជាជាតិ ។

អំណាចនិមួយៗ មានប្រៀបគឺ  ៖

ក. សភាមានអំណាចលើរដ្ឋាភិបាល

  • សភាមានអំណាចយល់ព្រមឬមិនយល់ព្រមចំពោះការតែ​ងតាំងរដ្ឋលេខាធិការចៅក្រមទូត និងមុខដំណែងសំខាន់ៗដទៃទៀតដែលរដ្ឋាភិបាលដាក់ស្នើ
  • សភាជាអ្នកសម្រេចលើ គម្រោងថវិកា​ចំណាយដែលរដ្ឋាភិបាលដាក់ស្នើ
  • សភា​មានសិទ្ធិអំណាចដកបុណយសក្តិមន្រ្តីណាដែលប្រព្រឹត្តល្មើស

ខ. រដ្ឋាភិបាលមានប្រៀបលើសភា

  • រដ្ឋាភិបាលមានសិទ្ធិលអំណាចបដិសេធមិនព្រមទទួលបានច្បាប់ឪ ដែលសភាបានអនុម័តជាលើកទី១
  • រាជរដ្ឋាភិបាលអាចចាប់ខ្លួនសមាជិកសភាណាដែលប្រព្រឹត្តល្មើស

គ. រដ្ឋាភិបាលមានប្រៀបលើតុលាការ

  • រដ្ឋាភិបាលជាអ្នកតែងតាំងចៅក្រម
  • រដ្ឋាភិបាលមាន សិទ្ធិអំណាចលើកទោសឬសម្រាប់ទោសឲ្យទណ្ឌិត
  • រដ្ឋាភិបាលមានសិទ្ធិអំណាចចាប់ខ្លួនចៅក្រមដែលប្រព្រឹត្តិល្មើស

ឃ. តុលាការមានប្រៀបលើរដ្ឋាភិបាល

  • តុលារការមានអំណាច ចោទប្រកាន់ពេលណាដែលរដ្ឋាភិបាលប្រព្រឹត្តខុសច្បាប់
  • តុលាការមានអំណាច កាត់ទោសសមាជិករដ្ឋាភិបាលដែលប្រព្រឹត្តល្មើស ។

ង. តុលាការមានប្រៀបលើសភា

  • តុលាការមានសិទ្ធើអំណាច ពិនិត្យសារជាថ្មីលើច្បាប់ទាំងឡាយណា ដែលសភាបានអនុម័តហើយបើឃើញថា មិនសមស្របនឹងរដ្ឋធម្មនុញ្ញតុលាការមានសិទ្ធិអំណាចប្រកាសបដិសេធពោលកឺ មានតួនាទីដូច​ក្រុម ប្រឹក្សាធម្មនុញ្ញនៅបប្រទេសកម្ពុជាដែរ
  • ចៅក្រមមានសិទ្ធិអំណាច កាត់ទោសសមាជិកសភាណាដែលប្រព្រឹត្តល្មើស

ច. សភាមានប្រៀបទៅលើតុលាការ

  • សភាអនុម័តលើសេចក្តីតែងតាំងចៅក្រម
  • សភាមានសិទ្ធិដកបុណ្យសក្តិចៅក្រមណាដែលប្រព្រឹត្តល្មើស ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login