វិន័យ និងឥរិយាបថ កូនចៅប្រុសស្រីនៅក្នុងគ្រួសារគឺ ៖
- គោរពតាមដំបូន្មានមាតាបិតា
- មានភាពស្មោះត្រង់ យុត្តិធម៌
- មិនប្រព្រឹត្តអំពើពាលា ដែលនាំអោយអាប់អោនកិត្តិយសខ្លួនឯង ឪពុកម្តាយ និងសង្គមជាតិ
- មិនបង្កលក្ខណៈដែលធ្វើអោយម៉ែឪពិបាកចិត្ត
- ស្វ័យសិក្សា
- ចេះជួយបំពេញការងារក្នុងគ្រួសារ
- ស្រលាញ់ ដឹងគុណឪពុកម្តាយ និងអ្នកដែលធ្វើល្អមកលើខ្លួន ។
ក្នុងច្បាប់កេរកាលថ្មី កវីង៉ុយចែកកូនជា៣ប្រភេទគឺ ៖
- អវជាតបុត្រ ៖ គឺកូនដែលមិនស្តាប់តាមដំបូន្មានឪពុកម្តាយហើយធ្លាក់ក្នុងអន្ទាក់នៃជនពាល
- អនុជាតបុត្រ ៖ គឺកូនដែលស្តាប់តាមដំបូន្មានឪពុកម្តាយ ស្គាល់ខុសស្គាល់ត្រូវ ។
- អតិជាតបុត្រ ៖ គឹកូនដែលល្អបរិសុទ្ធប្រសើរជាងឪពុកម្តាយហើយដឹកនាំឪពុកម្តាយឆ្ពោះទៅកាន់បរមសុខ (ព្រះនិញ្វន) ។