ដើម្បីចៀសវាងកុំឲ្យមានទំនាសក្នុងសាលារៀននិងមជ្ឈដ្ឋានសង្គម បុគ្គលិកសិក្សាត្រូវ៖
- មានទំនាក់ទំនងល្អជាមួយសហសេវិក
- មានទំនាក់ទំនងយ៉ាងប្រសើរជាមួយថ្នាក់ដឹកនាំសាលាគណៈនាយក ដោយមិនប្រកាន់ឋានៈវណ្ណៈឬតួនាទី
- ចេះជួយយកអាសាគ្នាទៅវិញទៅមក ស្រឡាញ់រាបអានគ្នាជាភាតរភាព និងប្រកបដោយសេចក្តីថ្លៃថ្នូរ ព្រមទាំងចេះអត់ធ្មត់មានសន្តានចិត្តល្អជានិច្ច
- ចៀសវាងការអួតអាងថាខ្លួនគ្រាន់បើជាងគេ ការបន្តុះបង្អាប់គ្នាការនិយាយអាក្រក់ពីគ្នា ការមិនទុកចិត្តគ្នាការប្រមាថមើលងាយអ្នកទន់ខ្សោយ ការប្រើប្រាស់សម្តីគំរោះគំរើយ ការប្រមាថមើលងាយអ្នកទន់ខ្សោយ ការរស់នៅផ្តាច់ខ្លួនអំពីសមូលហភាពការគិតតែអំពីផលប្រយោជន៍ផ្ទាល់ខ្លូន
- ចៀសវាងការសាបព្រោះ ភាពឥតសណ្តាប់ធ្នាប់ ភាពគ្មានវិន័យភាពអនាធិបតេយ្យក្នុងជួរសហសេវិក ឬសមូហភាពសិស្ស និស្សិត ។