នៅក្នុងគ្រួសារកូនប្រុសស្រី ត្រូវមានវិន័យ និងឥរិយាបថដូចតទៅ ៖
- គោរពស្តាប់ដំបូន្មាន មាតាបិតា
- កតញ្ញូ កតវេទី ចំពោះអ្នកមានគុណ
- ជួយសម្រាលបន្ទុកការងារមាតាបិតា
- ស្រលាញ់បងប្អូនមានសាមគ្គីភាពផ្ទៃក្នុងល្អ
- ចេះជួយទុក្ខធុរៈក្នុងសមាជិកគ្រួសារ
- ថែរក្សា សុខភាព និងបរិស្ថានគ្រួសារ
- រក្សាវង្សត្រកូល និងកិត្តិយសគ្រួសារ
- មានសម្តី កាយវិការទន់ភ្លន់ សុភាពរាបសារ និងអំណត់អត់ធ្មត់
- គោរពពេលវេលា និងវិន័យក្នុងគ្រួសារមិនភូតកុហក
- ជួយរក្សាទ្រព្យសម្បត្តិ សន្សំសំចៃ មិនខ្ជះខ្ជាយ ។