របាំប្រពៃណី គឺជារបាំដែលសម្តែងជាផ្លូវការមានតាំងពីបុរាណកាលហើយមានក្បួនខ្នាតត្រឹមត្រូវ ។របាំប្រជាប្រិយ គឺជារបាំដែលប្រជាជននិយមចូលចិត្តនៅតាមតំបន់ ។ លក្ខណៈខុសគ្នានៃរបាំទាំងពីរមានដូចជា ៖
ក. របាំប្រពៃណី
- ហាត់តាមរៀនតាមក្បួនខ្នាតត្រឹមត្រូវ
- ទាក់ទងនឹងជំនឿសាសនា
- ឧបករណ៍ភ្លេងបែបបុរាណ
- មានទីតាំងពិសេសសម្រាប់សម្តែង
- សម្លៀកបំពាក់ និងគ្រឿងអលង្ការបុរាណ
- មានកម្មវិធីសម្តែងច្បាស់លាស់
- មានលក្ខណៈផ្លូរការ (លក្ខណៈជាតិ)
- ឧទាហរណ៍ ៖ របាំជូនពរ របាំទេពមនោរម្យ របាំអប្សរា របាំព្រះរាជទ្រព្យ ។
ខ. របាំប្រជាប្រិយ
- ហាត់រៀនតៗគ្នា
- ទាក់ទងនឹងជីវភាពរស់នៅ
- ឧបករណ៍ភ្លេងចម្រុះ
- មានទីតាំងសម្តែងសាមញ្ញ
- សម្លៀកបំពាក់តាមការនិយមចូលចិត្ត
- សម្តែងតាមឳកាសផ្តល់ឱ្យ
- លក្ខណៈរបាំត្រុដិ របាំគោះត្រឡោក របាំក្ងោក របាំគោះអង្រែ ។