គ្រូបង្រៀនមានភារកិច្ច៥យ៉ាងគឺ ៖
- មុនបង្រៀន ត្រូវធ្វើកិច្ចតែងការបង្រៀន ត្រៀមសម្ភារឧបទេស វិធីសាស្រ្តបង្រៀនតាមពេលវេលានិងស្រាជ្រាវឯកសារដើម្បីពង្រីក ចំណេះដឹងមុនពេលបង្រៀន ។
- ពន្យល់ និងដឹកនាំការរៀនសូត្ររបស់សិស្សដោយបង្រៀនត្រឹមត្រូវតាមកិច្ចតែងការ គោរពពេលវេលានិងគោលនយោបាយរបស់រដ្ឋាភិបាលព្រមទាំងអនុវត្តការណែនាំរបស់អ្នកលើ ។
- លើកទឹកចិត្តសិស្សឱ្យចូលរួមរាល់សកម្មភាពទាំងក្នុងថ្នាក់ និងក្រៅថ្នាក់ ។
- វាយតម្លៃកិច្ចការសិស្សឱ្យបានត្រឹមត្រូវយុត្តិធម៌តាមរយៈសំណួរផ្ទាល់មាត់ ឬតាមសំណេរ ។
- ស្វ័យសិក្សាពេញមួយជីវិតដើម្បីពង្រីកចំណេះដឹងខ្លួនឯងទាំងផ្នែកជំនាញឯកទេសភាសាបរទេស និងផ្នែកព័ត៍មានវិទ្យាជាដើម ។