ដើម្បីក្លាយជាសាលារៀនដែលពិតប្រាកដទាមទារឱ្យអ្នកដឹកនាំសាលា ឬគណៈគ្រប់គ្រងសាលាមាននាយក និងនាយករងចេះរៀបចំសាលារៀនឱ្យក្លាយជាបរិស្ថានអប់រំ ជាថ្នាលសម្រាប់បណ្តុះបណ្តាលធនធានមនុស្សពេញលេញដើម្បីសម្រេចគៅលដៅអប់រំដូចតទៅ ៖
- រៀបចំបរិស្ថានសាលារៀនឱ្យក្លាយជាបរិសា្ថនកុមារមេត្រី រៀបចំការតុងតែងទាំងក្នុងថ្នាក់ទាំងក្រៅថ្នាក់ឱ្យក្លាយជាទីចំណាប់អារម្មណ៍របស់សិស្ស
- រៀបចំសម្ភារបរិក្ខាទាក់ទងការសិក្សាឱ្យបានគ្រប់គ្រាន់ និងមានសុវត្ថិភាពល្អ
- រៀបចំវិន័យ បទបញ្ជាផ្ទៃក្នុង និងអនុវត្តឱ្យបានល្អប្រសើរ
- ធានាឯកភាពសាមគ្គីភាពផ្ទៃក្នុង និងពង្រឹងមនសិការវិជ្ជាជីវៈ
- យកចិត្តទុកដាក់អនុវត្តការប្រជុំក្រុមបច្ចេកទេស ការធ្វើថ្នាក់និទស្ស ការផលិតសម្ភារឧបទេសការធ្វើកិច្ចតែងការបង្រៀន និងរៀនឱ្យបានទៀងទាត់
- បង្កើតទំនាក់ទំនងសហគមន៍ អង្គការក្រៅរដ្ឋាភិបាល និងសម្បុរសជននានាដើម្បីរៀបចំផែនការអនុវត្តសាលារៀន និងដោះស្រាយបញ្ហាចំពោះមុខក្នុងស្មារតីសាមគ្គីយោគយល់គ្នា
- លើកទឹកចិត្តគ្រូ និងសិស្សឱ្យអនុវត្តភារកិច្ចឱ្យបានល្អព្រមទាំងផ្តល់រង្វាន់ ប័ណ្ណសរសើរចំពោះអ្នកមានស្នាដៃល្អ
- ទទួលផែនការថ្នាក់លើ និងបន្តផ្សព្វផ្សាយអនុវត្តឱ្យមានប្រសិទ្ធិភាពខ្ពស់បំផុត ។