Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក. នៅប្រទេសកម្ពុជា រាជរដ្ឋាភិបាលបានអនុវត្តប្រព័ន្ធកិច្ចចម្រុះគឺ ៖

  • សេដ្ឋកិច្ចប្រពៃណី ៖ ជាសេដ្ឋកិច្ចដែលធ្វើបន្តពីជំនាន់មួយទៅជំនាន់មួយទៀត មធ្យោបាយផលិតផលទទួលតាមកម្មបែបបុរាណ ហើយផលិតផលទទួលតាមយថាផល ។
  • សេដ្ឋកិច្ចរដ្ឋ ៖ ជាសេដ្ឋកិច្ចដែលមធ្យោបាយ ផលិតកម្មគ្រប់គ្រងដោយរដ្ឋាភិបាល ហើយផលិតផលតាមផែនការកំណត់ ។
  • សេដ្ឋកិច្ចទីផ្សារ ៖ជាសេដ្ឋកិច្ចមានចរិតសកម្មភាព លក់ និងទិញនៅលើទីផ្សារ ។ មធ្យោបាយផលិតកម្មជាកម្មសិទ្ធិឯកជន ហើយផលិតផលសមតាមតម្រូវការ និងការផ្គត់ផ្គង់ ។

ខ. គុណសម្បត្តិ និងគុណវិបត្តិនៃសេដ្ឋកិច្ចនីមួយៗ

សេដ្ឋកិច្ចប្រពៃណី

ក. គុណសម្បត្តិ

  • បង្កឱ្យពលរដ្ឋមានមុខរបរចាំបាច់តាមជំនាញអាចម្ចាស់ការរស់បាន ។
  • មានសេរីភាពក្នុងមុខរបរផលិតកម្ម ឬស្វ័យភាពក្នុងអាជីព ។
  • ប្រើប្រាស់ប្រភពទុនតិច​ និងអាចមានលទ្ធភាពធ្វើបានគ្រប់ៗគ្នា ។
  • មិនកង្វល់ដល់រដ្ឋ រដ្ឋាភិបាលក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ និងមុខជំនាញ ។
  • មិនកង្វល់ដល់រដ្ឋាភិបាលក្នុងការរកការងារឱ្យធ្វើ ។

ខ. គុណវិបត្តិ

  • ខឿនផលិតកម្ម និងសេដ្ឋកិច្ចឧបត្ថម្ភខ្លួនមិនបានចូលរួមក្នុងផលិតកម្មទំនិញនាំចេញ ។
  • ផលិតបានបន្តិចបន្តួចគ្រប់គ្រាន់នឹងចិញ្ចឹមក្រពះ ពិបានក្នុងការលើកម្ពស់គុណភាពនៃជីវិត ។
  • ពិបាករកទីផ្សារ ក្តាប់ទីផ្សារមិនបាន ហើយអាចផលិតខុស ឬលើសតម្រូវការ ។
  • អាចខាតទុន ឬធ្លាក់ខ្លួន ក្រ ជួបគ្រោះទុរ្ភិរក្ស ប្រសិនបើមានគ្រោះធម្មជាតិ ។
  • មិនបានចូលរួមចំណែកខ្លាំងក្លាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ។

សេដ្ឋកិច្ចរដ្ឋ

ក. គុណសម្បត្តិ

  • ទំនិញមានតម្លៃថោកប្រជាជនអាចប្រើបាន គ្រប់ៗគ្នា ។
  • តម្លៃទំនិញមានតុល្យភាពនិងគ្មានចរិតវណ្ណៈ ។
  • គ្មានការប្រើប្រាស់ល្បិចផ្តួលរំលំគ្នារវាងក្រុមណានិងក្រុមហ៊ុនណាឡើយ ។
  • រដ្ឋក្តាប់បានល្អិតល្អន់លើមុនទំនិញ គ្មានការក្លែងបន្លំទំនិញក្លែងបន្លំទំនិញក្លែងក្លាយ និងទំនិញហួសការកំណត់ឡើយ ។
  • មានការសន្សំសំចៃវត្ថុធាតុដើម និងរក្សាការពារបរិស្ថានបានល្អ​ ។

ខ. គុណវិបត្តិ

  • គិតតែបរិមាណជាងគុណភាព
  • សមិទ្ធផលមិនសូវមានការរីចម្រើនព្រោះគ្មានការប្រកួតប្រជែងរើសដណ្តើមទីផ្សារ
  • ប្រជាជនមិនអាចជ្រើសរើសទំនិញតាមសេចក្តី ត្រូវការរបស់ខ្លួនឡើយ ព្រោះផលិតមិនសូវសម្បូរបែប
  • ប្រជារាស្រ្តគ្មានសិទ្ធិផ្តល់មតិ និងយោបល់ក្នុងការឱ្យរដ្ឋផលិតតាមចំណង់របស់ខ្លួនឡើយ
  • រដ្ឋអាចទទួលការខាតបង់ដោយសារការផលិតមិនតាមតម្រូវការរបស់ប្រជាជន ។

សេដ្ឋកិច្ចទីផ្សារ

ក. គុណសម្បត្តិ

  • មានការប្រកួតប្រជែងផលិតផលនៅទីផ្សារយ៉ាងស្រួចស្រាល់
  • ផលិតផលសម្បូរបែប
  • ផលិតផលមានការអភិវឌ្ឍផ្នែកគុណភាព និងឈានដល់ទំនើបកម្ម
  • មានគំនិតច្នៃប្រឌិតខ្ពស់ ដើម្បីដណ្តើមទីផ្សារ
  • ប្រជាជនអាចជ្រើសរើសទំនិញតាមតម្រូវការនិងលទ្ធភាពរបស់ខ្លួន

ខ. គុណវិបត្តិ

  • ទំនិញមានចរិតវណ្ណៈ
  • តម្លៃទំនិញ គ្មានតុល្យភាព ព្រោះអនុលោមតាមការផ្គត់ផ្គង់ និងតម្រូវការទីផ្សារមានការប្រើល្បិចផ្តួលរំលំគ្នាយកឈ្នះរៀងៗខ្លួនដើម្បីដណ្តើមទីផ្សារ អ្នកមានទុនតិចត្រូវក្ស័យធនបាត់អាជីព
  • ខ្ជះខ្ជាយវត្ថុធាតុដើម និងបំពុលបរិសា្ថន ។ បច្ចុប្បន្នការអនុវត្តប្រព័ន្ធសេដ្ឋកិច្ចចំរុះ គឺជាគោលនយោបាយ ជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការស្តារកសាង និងពង្រីកវិស័យសេដ្ឋកិច្ចជាតិសេដ្ឋកិច្ចចំរុះផ្តល់នូវវិធីដ៏មានប្រសិទ្ធភាពក្នុងការផ្តល់សេវាកម្ម និងផលិតផលដល់អតិថិជន ។ អាស្រ័យហេតុនេះហើយ ទាមទារឱ្យរដ្ឋាភិបាលត្រូវតែពង្រឹងស្ថិរភាពនយោបាយ សង្គមកិច្ច និងរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមបានល្អ ដើម្បីទាក់ទាញវិនិយោគិនក្នុង និងក្រៅប្រទេសរួមកិច្ចសហប្រតិបត្តិការក្នុងទិសពៅពង្រីកសេដ្ឋកិច្ចទីផ្សារលើទីផ្សារអន្តរជាតិថែមទៀត ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login