Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើក្រុមប្រឹក្សាសម្របសម្រួលអាស៊ានមានភារកិច្ចអ្វីខ្លះ ?

២. តើយុទ្ធសាស្រ្តចតុកោណចម្បងមួយក្នុងចំណោមយុទ្ធសាស្រ្តចតុកោណគឺអ្វី ? ចូររៀបរាប់ ?

៣. តើបច្ចុប្បន្ននេះក្រសួងអប់រំ​យុវជន និងកីឡាមានចក្ខុវិស័យអ្វីខ្លះ ? ចូរពន្យល់ ?

៤. បើអ្នកជាគ្រូបង្រៀនម្នាក់ តើមានករណីកិច្ចត្រូវប្រតិបត្តិចំពោះខ្លួនឯងដូចម្តេចខ្លះ ?

៥. តើរាជរដ្ឋាភិបាលបានសម្រេចយកថ្ងៃខែឆ្នាំណាជាទិវាជាតិអំណានក្នុងបុព្វហេតុអ្វីខ្លះ ? ចូរពន្យល់ ។

ចម្លើយ

១. ក្រុមប្រឹក្សាសម្របសម្រួលអាស៊ានមានភារកិច្ចដូចខាងក្រោម ៖

  • រៀបចំកិច្ចប្រជុំកំពូលអាស៊ាន
  • សម្របសម្រួលការអនុវត្តកិច្ចព្រមព្រៀង​និងសេចក្តីសម្រេចរបស់កិច្ចប្រជុំកំពូលអាស៊ាន
  • សម្របសម្រួលជាមួយក្រុមប្រឹក្សាសហគមន៍អាស៊ានដើម្បីលើកកម្ពស់ភាពរលូននៃគោលនយោបាយ ប្រសិទ្ធិភាព និងសហប្រតិបត្តិការណ៍ក្នុងចំណោមគ្នា ​និងគ្នា
  • សម្របសម្រួលគ្នារបាយការណ៍នានារបស់ក្រុមប្រឹក្សាសហគមន៍អាស៊ានជូនកិច្ចប្រជុំកំពូលអាស៊ាន
  • ពិនិត្យពិចារណាលើរបាយការណ៍ប្រចាំឆ្នាំរបស់អគ្គលេខាធិការដ្ឋានអាស៊ាន និងអង្គភាពពាក់ព័ន្ធផ្សេងទៀត​
  • ឯកភាពចំពោះការតែងតាំង និងការបញ្ចប់អាណត្តិ អគ្គលេខាធិការរងបន្ទាប់ពីបានទទួលអនុសាសន៍របស់អគ្គលេខាធិការ
  • អនុវត្តការងារផ្សេងៗទៀតដែលកំណត់ឡើងក្នុងធម្មនុញ្ញនេះ ឬមុខនាទីផ្សេងទៀតដែលអាចកំណត់ឡើងដោយកិច្ចប្រជុំកំពូលអាស៊ាន ។

២. យុទ្ធសាស្រ្តចតុកោណ គឺជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដើរតួជាឧបករណ៍ដ៏សំខាន់សម្រាប់ការទ្រទ្រង់ក្នុងការអនុវត្តន៍កម្មវិធីនយោបាយនៃរដ្ឋាភិបាល ។ យុទ្ធសាស្ត្រចម្បងមួយក្នុងចំណោមយុទ្ធសាស្រ្តចតុកោណគឺ អភិបាលកិច្ចល្អ ។ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់យកអភិបាលកិច្ចល្អ ជាយុទ្ធសាស្ត្រស្នូលចម្បងនៃយុទ្ធសាស្រ្តចតុកោណដែលរួមមាន ៖

  • ការប្រយុទ្ធប្រឆាំងទៅនឹងអំពើពុករលួយ
  • កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌
  • កំណែទម្រង់រដ្ឋបាលសាធារណៈ
  • កំណែទម្រង់ប្រដាប់អាវុធ
  • ស្ថេរភាព សុខសន្តិភាព និងសណ្តាប់ធ្នាប់សង្គម
  • ភាពជាដៃគូក្នុងការអភិវឌ្ឍន៍
  • បរិស្ថានម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលមានលក្ខណៈអនុគ្រោះ
  • សមាហរណ៍កម្មកម្ពុជានៅក្នុងតំបន់ និងពិភពលោក
  • ដូចនេះយុទ្ធសាស្រ្តចម្បងមួយក្នុងចំណោមយុទ្ធសាស្រ្តចតុកោណគីពិតជាលក្ខណៈល្អប្រសើរក្នុងការជួយជ្រោមជ្រែងក្នុងកិច្ចអភិវឌ្ឍប្រទេសជាតិយ៉ាងពិតប្រាកដ ។

៣. ពេលបច្ចុប្បន្នក្រសួងអប់រំ យុវជន និងកីឡាមានចក្ខុវិស័យគឺកសាង និងអភិវឌ្ឍធនធានមនុស្ស​ប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុតលើគ្រប់ផ្នែក ក្នុងគោលបំណងកសាងសង្គមកម្ពុជាឱ្យក្លាយជាសង្គមរីកចម្រើនផ្អែកលើចំណេះដឹង និងចំណេះធ្វើជាមូលដ្ឋាន ។ ហើយដើម្បីសម្រេចបានតាមចក្ខុវិស័យខាងលើក្រសួងអប់រំ យុវជននិងកីឡាបានដាក់ចេញនូវយុទ្ធសាស្រ្តនិងគោលនយោបាយសម្រាប់ការអប់រ់ជាតិជាច្រើនដូចជា ៖

  • ការធានាលទ្ធភាពទទួលបាននូវសេវាអប់រំប្រកបដោយសមធម៌
  • ការលើកកម្ពស់គុណភាព និងភាពឆ្លើយតបក្នុងវិស័យអប់រំ
  • ការធានាឱ្យបាននូវភាពសក្តិសិទ្ធិនៃភាពជាអ្នកដឹកនាំនិងគ្រប់គ្រងរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់
  • ដាក់ទិសដៅក្នុងវិស័យអប់រំឱ្យឆ្លើយតបនឹងតម្រូវការសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ដើម្បីឈានទៅរកការអភិវឌ្ឍនៅក្នុងតំបន់ និងសកលលោក
  • ធ្វើកំណែទម្រង់យ៉ាងស៊ីជ្រៅលើគ្រប់កម្រិតថ្នាក់តាំងពីមត្តេយ្យសិក្សារហូតដល់ឧត្តមសិក្សានិងថ្នាក់ក្រោយឧត្តមសិក្សា
  • ការអប់រំមិនប្រកាន់ ឬរើសអើងលើជំនឿសាសនា ភាសា ពូជសាសន៍ យេនឌ័រ កាយសម្បទាភូមិសាស្រ្ត ​និងសង្គមគ្រួសារអ្វីដែរ
  • ជម្រុញឱ្យមានការអប់រំប្រកបដោយគុណភាពគុណធម៌ និងប្រសិទ្ធភាពខ្ពស់
  • អប់រំមនុស្សឱ្យចេះរស់នៅជាមួយគ្នាដោយសុខដុមរម្យនាក្នុងសង្គមជាតិ ។ សរុបមកចក្ខុវិស័យរបស់ក្រសួងអប់រំ យុវជន និងកីឡាដែលបានដាក់ចេញពិតជាមានលក្ខណៈល្អប្រសើខ្លាំងណាស់ក្នុងការកសាង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពនៅក្នុងប្រទេសកម្ពុជា ។

៤. គ្រូបង្រៀន គឺជាជនគំរូដល់មហាជនគ្រប់ឥរិយាបថទាំងអស់ ដេក ដើរ ឈរ អង្គុយ និងនិយាយស្តី ។ ហើយក្នុងនាមយើងជាគ្រូបង្រៀនម្នាក់ត្រូវមានករណីកិច្ចប្រតិបត្តិចំពោះខ្លួនឯងដូចតទៅ ៖

  • មានមនសិការវិជ្ជាជីវៈ មានឧត្តមគិត និងគោរពតាមក្រមសីលធម៌វិជ្ជាជីវៈ ជាគ្រូបង្រៀន ។
  • បំពេញភារកិច្ច និងអនុវត្តតាមយ៉ាងយកចិត្តទុកដាក់បំផុត ។
  • រៀបចំកិច្ចតែងការបង្រៀនកំណត់សកម្មភាពជាមុន រៀបចំសម្ភារឧបទេសលើការបង្រៀនរបស់ខ្លួនបានយ៉ាងល្អត្រឹមត្រូវ ។
  • ស្វ័យសិក្សាស្រាវជ្រាវពង្រីកចំណេះរបស់ខ្លួនឯងជាប្រចាំ ។
  • មានទំនួលខុសត្រូវខ្ពស់លើវិជ្ជាជីវៈរបស់ខ្លួន ។
  • ផ្តល់សេវាកម្មអប់រំដោយមិនលម្អៀង និងមិនមានចំណេះដឹងទូលំទូលាយ ។
  • ឱ្យមានចំណេះដឹងខាងផ្នែកវិធីសាស្រ្តបង្រៀនខ្ពស់ទាន់សម័យទំនើបៗ ។
  • បណ្តុះលបណ្តាលតាមសភាពជាក់ស្តែងនៃសេដ្ឋកិច្ចទីផ្សារនិងការរីកចម្រើនខាងការសិក្សា ។
  • បង្ហាត់បង្រៀនខាងផ្នែកទ្រឹស្តីត្រូវផ្សារភ្ជាប់ទៅនឹងការអនុវត្តន៍ ។
  • មានសីលធម៌ សុជីវធម៌ គុណធម៌ប្រកបដោយព្រហ្មវិហារធម៌ ។
  • សហការជាមួយសហគមន៍ និងរដ្ឋអំណាចមូលដ្ឋាន ។
  • ដូច្នេះគ្រូបង្រៀនត្រូវតែប្រតិបត្តិនូវករណីកិច្ចយ៉ាងច្រើនដើម្បីក្លាយជាគ្រូល្អក្នុងសង្គម និងមានប្រសិទ្ធិភាពក្នុងការបណ្តុះបណ្តាល ។

៥. រាជរដ្ឋាភិបាលបានសម្រេចយកថ្ងៃទី ១១ ខែមីនា រៀងរាល់ឆ្នាំជាទិវាជាតិអំណាន ។ ហើយទិវាអំណាននេះធ្វើឡើងក្នុងបុព្វហេតុគឺ ៖

  • ជម្រុញវប្បធម៌នៃការអាន
  • បណ្តុះទម្លាប់អាន
  • លើកកម្ពស់សមត្ថភាពអាន សមត្ថភាពស្រាវជ្រាវ និងសមត្ថភាពតែងនិពន្ធក្នុងការរួមចំណែកក្នុងការការពារ និងពង្រឹងវប្បធម៌ខ្មែរ ។ សរុបមកទិនានៃអំណាចពិតជាបានផ្តល់នូវផលប្រយោជន៍យ៉ាងច្រើនសម្រាប់មនុស្សខ្មែរយើងឱ្យមានទម្លាប់ក្នុងការអានជាប្រចាំ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ចំណេះដឹងក៏ដូចជាការចូលរួមក្នុងកិច្ចកសាងសង្គមជាតិផងដែរ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login