Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


រាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តគោលការណ៍សំខាន់ៗដើម្បីគ្រប់គ្រងគោលនយោបាយនិងយុទ្ធសាស្រ្តសេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជាដោយជម្រុញដំណើរការប្រព័ន្ធសេដ្ឋកិច្ចចំរុះ គឺទាំងសេដ្ឋកិច្ចប្រពៃណី សេដ្ឋកិច្ចរដ្ឋនិងសេដ្ឋកិច្ចទីផ្សារតាមគោលនយោបាយដូចខាងក្រោម ៖

ក. ជម្រុញផ្នែកសេដ្ឋកិច្ចប្រពៃណី

  • អនុវត្តយុទ្ធសាស្រ្តភូមិមួយផលិតផលមួយ
  • លើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងបង្កើនសមត្ថភាពក្នុងការផលិត
  • អភិវឌ្ឍសេដ្ឋកិច្ច ឧបត្ថម្ភខ្លួនឱ្យទៅជាសេដ្ឋកិច្ចផលិតទំនិញចេញ
  • ជួយស្វែងរកទីផ្សារឱ្យប្រជាជនលក់ផលិតផលពីសំណាក់រាជរដ្ឋាភិបាល
  • បង្កឳកាសនិងផ្តល់លទ្ធភាពជូនប្រជារាស្រ្តក្នុងផលិតកម្មទំនិញតាមរយៈកាលបំពានបំប៉ន បច្ចេកទេសជំនាញ ផលិត ផ្តល់ពូជ ដី

ខ. ជម្រុញផ្នែកសេដ្ឋកិច្ចរដ្ឋ

  • ពង្រឹងអភិបាលកិច្ចកិច្ច ល្អបង្កើតសមត្ថភាពគ្រប់គ្រង
  • រាជរដ្ឋាភិបាលកំពុងបង្កើនរបរស្វ័យភិបាលសេដ្ឋកិច្ចតាមរយៈយុទ្ធសាស្រ្តចតុកោណ
  • កែលម្អបច្ចេកទេសផលិត បំពាក់បច្ចេកទេសទំនើបក្នុងសហគ្រាសរដ្ឋ
  • ទិសដៅពង្រីកទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ
  • អភិវឌ្ឍទាំងធនធានមនុស្សទាំងគុណភាព ទំនិញរបស់រដ្ឋដើម្បីប្រកួតប្រជែងជាមួយ និងឯកជនថែមទៀត ។

គ. អនុវត្តន៍ប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ

  • រាជរដ្ឋាភិបាល់បើកទូលាយឱ្យមានកម្មសិទ្ធិឯកជនពីមធ្យោបាយផលិតកម្ម បើកទូលាយឱ្យមានការ​ប្រកួតប្រជែងដណ្តើមទីផ្សារដើម្បីប្រកួតប្រជែងផលិតកម្ម
  • បើកទូលាយផលិតផលវិនិយោគិនក្នុងស្រុកនិងបរទេសឱ្យចូលមកបណ្តាក់ទុនរកស៊ីជាសហគ្រាស ឬក្រុមហ៊ុនឯកជន
  • បើកទូលាយដល់ចរាចរណ៍ចែកចាយទំនិញដើម្បីបំពេញតម្រូវការការជូនសង្គម និងអ្នកប្រើប្រាស់ ។

ឃ. រដ្ឋបាននឹងកំពុងធ្វើសមាហរណកម្មសេដ្ឋកិច្ចតំបន់និងអង្គការពាណិជ្ជកម្មពិភពលោកដោយបំពាក់នូវបច្ចេកវិទ្យាទំនើបលើគុណភាពទំនិញតាមស្តង់ដារអន្តរជាតិ ដើម្បីយកទៅប្រកួតប្រជែងនៅទីផ្សារអន្តរជាតិ ។

ង. លើកកម្ពស់ប្រសិទ្ធិភាពដឹកនាំគ្រប់គ្រងត្រួតពិនិត្យរាល់សកម្មភាពសេដ្ឋកិច្ច

  • ប្រើប្រាស់វិធានការណ៍ទប់ស្កាត់ការកេងប្រវ័ញ្ចពីសំណាក់នាយទុន និងកម្មករ
  • ទប់ស្កាត់រូបភាពអតិផរណាដើម្បីធានានូវតុល្យភាព និងនិរន្តរភាពសេដ្ឋកិច្ច
  • ធានារក្សាសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមដើម្បីបង្កើនទំនុកចិត្តដល់ពួកវិនិយោគិនឱ្យចូលមកបណ្តាក់ទុនរកស៊ី
  • រៀបចំស្ថិរភាពនយោបាយសេដ្ឋកិច្ចសង្គមកសាងប្រព័ន្ធសេដ្ឋកិច្ចមានវិធានការសម្របសម្រួលជាមួយនិយោជិត និយោជកដើម្បីធានាភាពរលូនក្នុងសេវាកម្ម ។ អនុវត្តគោលនយោបាយយុទ្ធសាស្រ្តចតុកោណក្នុងអាណត្តិទី៣រាជរដ្ឋាភិបាលកម្ពុជាបានខិតខំពង្រឹងប្រព័ន្ធសេដ្ឋកិច្ចចំរុំទាំងបីឱ្យមានដំណើរការប្រកបដោយបច្ចេកវិទ្យាទំនើបដើម្បីពង្រីកសេដ្ឋកិច្ចកិច្ចជាតិពិសេសក្នុងទិសដៅកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនកម្ពុជា ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login