Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក្នុងសង្គមប្រជាធិបតេយ្យ គេបែងចែកអំណាសំខាន់ៗជាបីគឺ អំណាចនីតិបញ្ញាត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ។

ក. អំណាចនីតិបញ្ញាត្តិ

  • តំណាងដោយរដ្ឋសភានិងព្រឹទ្ធសភាមានតួនាទីកសាងច្បាប់ (ជាអ្នកគិត) ។
  • អំណាចនីតិប្រតិបត្តិ ៖ តំណាងដោយរដ្ឋាភិបាល មានតួនាទីអនុវត្ត និងការពារច្បាប់ (ជាអ្នកគូ) ។
  • អំណាចតុលាការ ៖ តំណាងដោយសាលាជំរះក្តីមានតួនាទីរកយុត្តិធម៌ជូនសង្គមមនុស្ស (ជាអ្នកវិនិច្ច័យ) ។
  • អំណាចទាំងបីពុំមានអំណាចណាមួយអាចទៅជំនួសអំណាចណាមួយបានឡើយទោះស្ថិតក្នុងករណីណាក៏ដោយ ។

ខ. ប្រៀបអំណាចរបស់សភាលើរដ្ឋាភិបាល

  • សភាមានអំណាចអនុម័តលើការតែងតាំងគណរដ្ឋមន្ត្រីដែលប្រមុខរដ្ឋាភិបាលបានស្នើឡើង
  • សភាជាអ្នកសម្រេចលើគម្រោងថវិកាចំណាយដែលរដ្ឋាភិបាលបានដាក់ស្នើ
  • សភាមានអំណាចដកដូរបុណ្យសក្តិមន្ត្រីណាដែលប្រព្រឹត្តខុស (សមាជិករដ្ឋាភិបាល) ។

ប្រៀបអំណាចរបស់រដ្ឋាភិបាលលើសភា

  • រដ្ឋាភិបាលមានអំណាចចាប់ខ្លួនសមាជិកសភាណាដែលប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្តែង ។

ប្រៀបអំណាចរបស់រដ្ឋាភិបាលលើតុលាការ

  • រដ្ឋាភិបាលមានសិទ្ធិអំណាចចាប់ខ្លួនចៅក្រមណាដែលប្រព្រឹត្តបទល្មើស ។

​ប្រៀបអំណាចតុលាការលើរដ្ឋាភិបាល ។

  • តុលាការមានអំណាចចោទប្រកាន់ និងវិនិច្ច័យទោសចំពោះសមាជិក ប្រមុខរដ្ឋាភិបាលប្រព្រឹត្តខុសច្បាប់ ។

ប្រៀបអំណាចតុលាការលើសភា

  • តុលាការមានអំណាចចោទប្រកាន់និងវិនិច្ច័យទៅសចំពោះសមាជិកសភាណាដែលប្រព្រឹត្តល្មើស ។

ប្រៀបអំណាចរបស់សភាលើតុលាការ

  • ក្រុមប្រឹក្សាធម្មនុញ្ញាមានអំណាចប្រកាសបដិសេធច្បាប់ ឬសេចក្តីព្រាងច្បាប់ខ្វះធម្មនុញ្ញភាព សរុបមក អំណាចទាំងបីនៅក្នុងលទ្ធិប្រជាធិបតេយ្យនៅដាច់ដោយឡែកពីគ្នា ហើយមានប្រៀបលើគ្នាទៅវិញទៅមក និងមានអន្តរកម្មវិធីគឺមានទំនាក់ទំនង និងត្រួតពិនិត្យគ្នាទៅវិញទៅមកតាមទិសដៅតែមួយគឺ បម្រើជាតិ និងប្រជាជន ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login