Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អត្តសញ្ញាណជាតិមកពីពាក្យ ៖

អត្ត +សញ្ញាណ +ជាតិ

  • អត្តៈ អត្មា ខ្លួនឯង ក្នុងខ្លួន
  • សញ្ញាណៈ គ្រឿងសម្គាល់ លក្ខណៈសម្គាល់ពិសេស សេចក្តីដឹងជាក់
  • ជាតិៈ កំណើត
  • អត្តសញ្ញាណជាតិ គឺជាគ្រឿងសម្គាល់នូវភិនភាគដោយឡែករបស់ជាតិនីមួយៗ ។ អត្តសញ្ញាណជាតិជាលក្ខណៈសម្គាល់ជាពិសេសរបស់មនុស្សរស់នៅក្នុងសមាគមមួយដែលជាទូទៅមានភាសា វប្បធម៌ អរិយធម៌ជាមួយគ្នា ។ អត្តសញ្ញាណជាតិខ្មែររួមមាន ៖
  • និមិត្តរូប ៖ ទង់ជាតិ ភ្លេងជាតិ ចម្រៀងជាតិ សញ្ញាជាតិ(ព្រះសង្ហារ) ។
  • រូបិយបណ្ណៈ ប្រាប់រៀល ។
  • ភាសាខ្មែរៈ មានអន្តរបទ (ផ្នត់ជែក) គ្មានការលើកដាក់សម្លេង ។
  • មនុស្សខ្មែរ ៖ ពណ៌សម្បុរ ទម្រង់មុខ កម្ពស់ភិនភាគពិសេស ។
  • ឈ្មោះខ្មែរ ៖ សុខ សៅ ចាន់ ម៉ុក មុំ ប្រុស ស្រី ទាវ​ ទុំ បុប្ឆា ចំប៉ា ចំប៉ី ។
  • ឈ្មោះទីកន្លែង ៖ ភូមិ ស្រុក ភ្នំពេញ ឃុំបាស្រែ តាកែវ អង្គរបុរី ឃុំគោកធ្លកក ។
  • ឥរិយាបថ ៖ ដេក ដើរ ឈរ អង្គុយ ។
  • សម្លៀកបំពាក់់ ៖ ហួល ផាមួង ក្រមា សារុង សូត្រ សម្ពត់ចងក្បិន អាវកត្រង់ អាវបំពង់ ខោថ្នេរប្រាំ ។
  • សុជីវធម៌ ៖ ដោះមួកពេលចូលវត្ត ឬជួបមនុស្សចាស់ ឬអ្នកមានឋានៈខ្ពស់ជាងខ្លួន ។
  • សំពះ ឬជម្រាបសួរ
  • ឧបករណ៍ផ្ទះបាយ ៖ ចាន ឆ្នាំង ជើងក្រាន កន្រ្តក កញ្រែ្ចង ល្អី កន្រ្តងប្រហុក ចង្ហេរ ។
  • ឧបករណ៍ប្រើប្រាស់ ៖ ផ្តិស ត្រឡោក តយ តោក ហិប ហិបស្លា ជើងពាន ។
  • ឧបករណ៍កសិកម្ម ៖ នង្គ័លល រនាស់ រទេះគោជង្រុក ក្តាបោក ចប ប៉ែល ។
  • ជម្រក ៖ ផ្ទះប៉ិត ផ្ទះកន្តាំង ផ្ទះរោងដោលរោងរឿង ។
  • គ្រឿងអលង្ហា ៖ ខ្សែក ខ្សែដៃ ចិញ្ចៀន ខ្សែចង្កេះ ខ្សែឈៀង សង្វារ ។
  • ទំនៀមទម្លាប់ប្រពៃណី ៖ កូនប្រុសបួសសងគុណម្តាយ កូនស្រីចូលម្លប់ ពិធីអាពាហ៍ពិពាហ៍ បុណ្យសព ពិធីទ្វារទសមាស ។
  • អក្សរសាស្រ្ត ៖ វេយ្យាករណ៍ខ្មែរ ។
  • អក្សរសិល្ប៍ ៖ រឿងព្រេងខ្មែរ រឿងប្រជាប្រិយទេវកថា ច្បាប់ទូន្មាន ។
  • សិល្បៈ តន្រ្តី ចម្រៀង របាំ ល្ខោន យីកេណាំងស្បែក ។
  • ល្បែងប្រជាប្រិយ ៖ បោះអង្គុយ ចោលឈូងលាក់កន្សែង ស្តេចចង់ ចាប់កូនខ្លែង អោបត្រឡោកទាញព្រ័ត្រ ។
  • កីឡា ចំបាប់ ល្បុកត្តោ ប្រដាល់ គុនដាវលំពែងដំបូង ។
  • ម្ហូបអាហារ ៖ សម្លកកូរ ប្រហើរ សំឡក់ប្រហុកកប់ទឹកគ្រឿង ។
  • បង្អែម ៖ នំអន្សម នំគម នំជាល នំកន្រ្តំ ទ្រាបនំត្នោត ។
  • ការតុបតែងលម្អ ៖ សមរម្យ ឆើតឆាយ ស្រប តាមមនោគតិខ្មែរនិយម ។ សរុបមក ខ្មែរជាជនចាតិដែលមានអរិយធម៌ចំណាស់ជាងគេក្នុងចំណោមជនជាតិដទៃនៅភូមិភាគអាស៊ីអាគ្នេយ៍ ខ្មែរមានអត្តសញ្ញាណរបស់ខ្លួនជាក់លាក់ ។ ដូច្នេះក្នុងនាមយើងជាកូនខ្មែរជំនាន់ក្រោយ ត្រូវតែខិតខំប្រឹងប្រែង និងប្តេជ្ញាចិត្តឱ្យបានខ្លាំងក្លាក្នុងការការពារថែរក្សាអត្តសញ្ញាណជាតិខ្មែរឱ្យបានគង់វង្សជានិច្ចនិរន្តរ៍ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login