Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប្រវត្តិទង់ក្រពើ កាលណាមានមនុស្សស្លាប់ គេតែងយកទង់ក្រពើទៅចងពីមុនផ្ទះ ឬទីណាមួយដែលញតិ មិត្តបងប្អូនជិតឆ្ងាញអាចមមើលឃើញបាន ហើយនេះក៏ជាទំនៀមទំម្លាប់របស់ខ្មែរយើងពេញ ទាំងប្រទេសទៅហើយ ។ ចំពោះប្រវត្តិនៃការចងទងនេះ បើតាមការឱ្យដឹងក្នុងរាជស្តេច អង្គ ចន្ទទី២ (រាជធានីនៅឧដុង្គមានជ័យ) ស្តេចមានបុត្រ មួយព្រះអង្គ ព្រះនាមម្ចាស់ក្សត្រី ក្រពុំ ឈូកប៉ុន្តែកាលទ្រង់ព្រះជន្មបាន ១៦វស្សា ក៏ត្រូវក្រពើមួយដ៏ធំ ឈ្មោះអាធន់ បានចាប់លេប ទាំងរស់ ។ ស្តេចបិតារបស់ព្រះនាង ក្រពុំឈូក បានចាត់ការផ្សងកន្ទោងខៀវ ដេញតាមក្រពើ នេនធន់ អស់ពេលវេលា ច្រើនថ្ងៃ ។ លុះដល់ថ្ងៃទី៧ ក៏ចាប់ក្រពើនេះបាននៅខេត្តក្រចេះ ។ ដោយមាតា នៃក្សត្រីក្រពុំឈូកនេះ នឹកស្រលាញ់កូនខ្លាំងពេក ក៏ឱ្យគេវះក្រពើយកបុត្រ ចេញមកភ្លាម ប៉ុន្តែទោះជាយ៉ាងណាក្សត្រីក្រពុំឈូកបានសុគត បាត់ទៅហើយ ។ ក្រោយមកទៀត ស្តេចបិតាបានឱ្យគេ សាងសង់វិហារមួយត្រង់កន្លែងវះក្រពើនេនធន់នោះ ដោយធ្វើសរសរដល់ទៅ១០០ ។ នៅពីមុនវិហារសរសរ១០០ ស្តេចបានឱ្យគេធ្វើចេតិយមួយយ៉ាងធំ ហើយដើរចាប់ស្រ្តីមានផ្ទៃពោះ២០នាក់ មកសម្លាប់យកក្បាលមកធ្វើជាគ្រឹះចេតិយហើយ ឱ្យសាង រូបក្សត្រីក្រពុំឈូកឈរលើចេតិយហើយឱ្យគេយកស្បែកក្រពើ នេនធន់ ទៅពន្លះ ឆ្កាងទាំងអស់នៅក្បែរចេតិយនោះផង ។ តាមសេចក្តីដំណាល របស់អ្នកស្រុក ជំនាន់ដើមគ្មានអ្នកណាម្នាក់ ហ៊ានដើរកាត់មុខចេតិយនោះទេ បើស្រ្តីមានផ្ទៃពោះកាត់មុន នឹងត្រូវស្លាបភ្លាម ។ រហូតដល់ក្រោយទៀត ឱ្យតែមានពិធីបុណ្យសគគេតែងចងទង់ក្រពើជានិច្ច ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login