ប្រាសាទអង្គរវត្ត កសាងឡើងដោយព្រះបាទសូរ្យវរ្ម័នទី២ ។ នៅគ្រិស្តសករាជ (១១១៣-១១៥០) និងនៅពុទ្ធសតវត្សទី១៧ រី១៨ ។ និមិត្តរូបនៃកំពូលប្រាសាទ ៖
+ កំពូល៣តំណាងអោយ
- ព្រះអាទិទេព៣ អង្គ ក្នុងសាសនាព្រាហ្មណ៍ (ព្រះព្រហ្ម ព្រះវិស្ណុ ព្រះសិវៈ)
- គម្ពីរត្រៃវេទមាន ៖ គម្ពីរឬគ្វេទ គម្ពីរសាមវេទ គម្ពីរយជុវេទ ។
+ កំពូល ៥ តំណាងអោយ
- តាមជំនឿនៃលទ្ធិព្រាហ្មណ៍ ៖ កំពូលកណ្តាលដែលខ្ពស់ជាងគេ ជានិមិត្តរូបនៃភ្នំព្រះសុមេរុព័ន្ធជុំវិញដោយមហាទ្វីបទាំង៤ (បុព្វវិទេហទ្វីប ជម្ពូទ្វីប អបរគោយានទ្វីប ឧត្តរកុរុទ្វីបនិងមហាសមុទ្ទ) ។
+ តាមទស្សនៈមនុស្សនិយម
- តំនាងអោយម្រាមទាំងប្រាំនៃបាត់ដៃរបស់ពលករ
- តំណាងអោយព្រលឹងទាំង ៥ បង្កប់ពីក្រោយស្នាដៃមាន (បញ្ញា ព្យាយាមក្នុងពលកម្ម ភាពអំនត់ ទេពកោសល្យ និម្មិតកម្មសិល្បៈ) ។