Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


បានជាពុទ្ធបរិស័ទខ្មែរនាំគ្នាវេចនំអន្សម នំគមដូចៗគ្នាក្នុងពិធីបុណ្យភ្ជុំព្រោះ ៖

បើយើងពិនិត្យប្រវត្ថិដើម នៃការអនុវត្តន៍ជំនឿរបស់ជនជាតិខ្មែរ តាំងពីសម័យដើមមក យើងឃើញថាជនជាតិខ្មែរធ្លាប់បានប្រកាន់ជំនឿតាមការគោរពព្រលឹងដូនតា ឬគោរពវត្ថុធម្មជាតិដូចជា ទន្លេភ្នំ រុក្ខជាតិ , ធ្លាប់កាន់ជំនឿនៃលទ្ធិព្រាហ្មណ៍ (សព្វថ្ងៃហៅថា ហិណ្ឌូ) ធ្លាប់ប្រកាន់ជំនឿតាមពុទ្ធសាសនាមហាយាន បន្ទាប់មកពួកគេក៏បានប្តូរមកកាន់តាមពុទ្ធសាសននិកាយថេរវាទវិញ ។ ទោះជាយ៉ាងណាក៏ដោយ ក៏យើងនៅតែសង្កេតឃើញប្រជាជនខ្មែរបន្តអនុវត្តជំនឿទាំងនោះលាយ ចម្រុះគ្នា ដូចជាពិធីសែនព្រេននៅទីវត្តអារាម តាមស្រែចម្ការ ផ្ទះសម្បែងពិធី លៀងអារក្ស ពិធីបូជាសពដោយមានអាចារ្យភ្លុកស្លៀកស ពាក់ស ជាដើម ។ នៅក្នុងលទ្ធិព្រាហ្មណ៍ការអនុវត្តជំនឿ គឺភាគច្រើនធ្វើឡើងតាមរយៈការបង្កើតនិមិត្តសញ្ញា សម្រាប់តំណាងអង្គអាទិទេពណាមួយដូចជា ការសូន្យថ្មតំណាងឱ្យលិង្គព្រះឥសូរ និងយោនីព្រះនាងឧមាវតី ការប្រើផ្លូវត្រប់វែង (ត្រប់ក្តគោ) និងត្រប់មូលនៅក្នុងពិធីមង្គលការ ការរៀបស្លឹកម្លូ (យោនី) និងចំណិតស្លា (លិង្គ) នៅលើកន្ទោងបាយសី ការពោលពាក្យថា សូមឱ្យអ្នកទាំងពីរបានសុខចម្រើន ត្រជាក់ត្រជុំដូចទឹកអង្គ (លិង្គ) បំពង់ខ្ចី (យោនី) ។ ការវេចនំអន្សម (លិង្គ) និងនំគម ៩(យោនី) ។ ការអនុវត្តជំនឿទាំងនេះបានដិតជាប់នៅក្នុងផ្នត់គំនិតរបស់ខ្មែរ ដែលពិបាកនឹងលុបបំបាត់ចោលណាស់ ។ ដូច្នេះហើយទើបភិក្ខុមួយចំនួនចេះតែបណ្តោយឱ្យប្រជាជនធ្វើកិច្ច ទាំងនោះ ដោយមិនហ៊ានពន្យល់វែកញែកឱ្យច្បាស់ ព្រោះម៉្យាងខ្លាចបាត់សមាជិកពុទ្ធបរិស័ទជើងវត្ត ម៉្យាងទៀតខ្លាចបាត់លាភសក្ការៈអំពីកិច្ចទាំងនោះ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login