និមិត្តសញ្ញារបស់រដ្ឋនីមួយៗមានដូចជា ទង់ជាតិភ្លេងជាតិ និងសញ្ញាជាតិ ។ សញ្ញាជាតិរបស់ខ្មែរយើងគឺព្រះសង្ហារដែលមានអត្ថន័យដូចខាងក្រោម ៖
- ពន្លឺឆព្វនរង្សីនៅលើតំណាងឱ្យអរិយធម៌ខ្មែរ
- ស្វេត្រឆ័ត្រទាំងពីរតំណាងឱ្យព្រះមហាក្សត្រ និងព្រះមហាក្សត្រយានី ជាអ្នករក្សាប្រជារាស្រ្ត
- ព្រះខ័ននៅក្រោមម្កុដរាជ ជានិមិត្តរូបនៃអំណាច និងយុត្តិធម៌
- រាជសីលទាំងពីរ ជានិមិត្តរូបនៃកម្លាំងទ័ពរបស់ប្រជារាស្រ្តខ្មែរ នៅជុំវិញព្រះរាជបល្ល័ង្ក
- ពាក្យថា “ព្រះចៅក្រុងកម្ពុជា”តំនាងឱ្យអធិបតីភាពនៃព្រះរាជាណាចក្រកម្ពុជា ។