Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពិធីបុណ្យខ្មែរយើងមានច្រើនប្រភេទដូចខាងក្រោម ៖

  • កថិនទាន ៖ ថ្ងៃ ១១រោច ខែអស្សុជដល់ ១៥កើត ខែកត្តិក
  • កាន់បិណ្ឌ ៖ ថ្ងៃ ១រោច ដល់ ១៤ រោច ខែភទ្របទ
  • កោជុក ៖ ថ្ងៃនិយមតាមក្បួនហោរា
  • ខួបកំណើត ៖ ថ្ងៃតាមថ្ងៃកំណើត
  • ខ្វាន់នាគ ៖ ថ្ងៃ ១៤កើត ខែអាសាឍ
  • ចូលឆ្នាំ ៖ ថ្ងៃ ១៣ រឺ១៤ ខែមេសា
  • ចូលវស្សា ៖ ថ្ងៃ ១រោច ខែអាសាឍដល់ ១៥កើត ខែអស្សុជ
  • ចេញវស្សា ៖ ថ្ងៃ ១៥ កើត ខែអស្សុជ
  • ឆាន់ ៖ ថ្ងៃតាមនិយម
  • ឆាន់ឆ្លង ៖ ថ្ងៃបង្ហើយបុណ្យ
  • ត្រស្តិសង្ក្រាន្ត ៖ ថ្ងៃ ១២ រោចដល់ ១៥រោច ខែផល្គុន
  • ទទួលទេវតាថ្មី ៖ ថ្ងៃទី ១ នៃបុណ្យចូលឆ្នាំ
  • ទេសន៍​ ៖ ថ្ងៃតាមនិយម
  • បញ្ចុះសព ៖ ថ្ងៃនិយមតាមកក្បួនហោរា
  • បញ្ចុះសីមា ៖ ថ្ងៃនិយមតាមវិន័យបញ្ញាត្តិ
  • បណ្តែតប្រកទីប ៖ ថ្ងៃ ១៥ កើត ដល់ ១រោចខែកត្តិក
  • បន្លុង ៖ ថ្ងៃជិតស្លាប់ រឺថ្ងៃមនុស្សបូជា
  • បួងសួង ៖ ថ្ងៃនិយមតាមក្បួនហោរា
  • ផ្កាប្រាក់ ៖ ថ្ងៃនិយមតាមក្បួនហោរា
  • ពូនភ្នំខ្សាច់ ៖ ថ្ងៃទី១ នៃបុណ្យចូលឆ្នាំ
  • ពូនភ្នំស្រូវ ៖ ថ្ងៃចុងរដូវចំរូត
  • ភ្ជុំបិណ្ឌ ៖ ថ្ងៃ ១៥ រោចខែភក្របទ
  • មាឃបូជា ៖ ថ្ងៃ ១៥ កើតខែមាឃ
  • រាប់បាត្រ ៖ ថ្ងៃតាមនិយម
  • រៀបការ ៖ ថ្ងៃនិយមតាមក្បួនហោរា
  • រំដោះគ្រោះ ៖ ថ្ងៃនិយមតាមក្បួនហោរា
  • លាបំណន់ ៖ ថ្ងៃតាមសន្យា
  • លៀងអារក្ស ៖ ថ្ងៃនិយមតាមក្បួនអារក្ស
  • វិសាខបូជា ៖ ថ្ងៃ១៥ កើតខែពិសាខ
  • សូត្រមន្ត ៖ ថ្ងៃនិយមតាមក្បួនហោរា
  • សែនព្រេន ៖ ថ្ងៃនិយមតាមក្បួនហោរា
  • សង្ឃទាន ៖ ថ្ងៃតាមនិយម
  • សលាកភត្ត ៖ ថ្ងៃ ១៥ កើតខែពិសាខ
  • សុំទឹកភ្លៀង ៖ ថ្ងៃនិយមតាមក្បួនហោរា
  • សំពះព្រះខែ ៖ ថ្ងៃ ១៥កើតខែកត្តិក
  • ស្ងោយតំរាំ ៖ ថ្ងៃ ១៥កើតខែចេត្រ
  • ហៅព្រលឹង ៖ ថ្ងៃតាមនិយម
  • ឡើងផ្ទះ ៖ ថ្ងៃនិយមតាមក្បួនហោរា​
  • ឡើងអ្នកតា ៖ ថ្ងៃមួយក្នុងខែចេត្រ រឺពិសាខ
  • អកអំបុក ៖ ថ្ងៃ ១៥ កើតខែកត្តិក
  • អ៊ុំទូក ៖ ថ្ងៃ ១៥ កើតដល់ ១រោច ខែកត្តិក ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login