Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើពិធីបុណ្យភ្ជុំបិណ្ឌមានលក្ខណៈពិសេសប៉ុន្មានយ៉ាង ? គឺអ្វីខ្លះ ? ចូរពន្យល់រៀបររាប់ ។

២. ហេតុអ្វីបានជាពុទ្ធបរិស័ទខ្មែរនាំគ្នាវេចនំអន្សមនំគមដូចៗគ្នាក្នុងពិធីបុណ្យភ្ជុំ ?

៣. ចូរនិយាយអំពីប្រវត្ថិនៃពិធីបុណ្យសែនព្រះខែ ។

៤. តើភ្លេងមហោរីបង្កើតឡើងដោយនរណា ? គេប្រគុំក្នុងពិធិបុណ្យអ្វីខ្លះ ? ចូររាប់ឱ្យបានបី ។ តើឧបករណ៍នៃវង់ភ្លេងនេះមានអ្វីខ្លះ ?

៥. តើនៅពេលណាប្រជាជនកម្ពុជាគោរពបូជាព្រះឥន្ទ្រ ព្រះព្រហ្ម និងអាទិទេពដទៃទៀត ?​

ចម្លើយ​

១. បុណ្យភ្ជុំបិណ្ឌមានលក្ខណៈពិសេស ៣ យ៉ាងគឺ ៖

  • ដើម្បីឧទ្ទិសកុសលផលបុណ្យជូនចំពោះពួកប្រេតមានមាតា បិតា ញាតិកាប្រាំពីរសន្តានដែលបានចែកឋានទៅកាន់បរលោក ទោះទៅកើតនៅទីណាជាអ្វីក៏ដោយ ។ គោលដៅនៃបុណ្យភ្ជុំៀបិណ្ឌនេះគឺធ្វើឡើងដើម្បីឧទ្ទិសចំពោះពួក ប្រេតទាំងអស់ដែលបានស្លាប់ទៅ ទោះកើតជាអ្វីក៏ដោយ ក៏ឱ្យរួចដោះកម្មពៀរបាន ហើយទៅកើតក្នុងឋានសុគតិភពសុខចម្រើនជាភយ្យោភាពតទៅ ។
  • ដើម្បីឱ្យបានសុខចម្រើនសិរីសួស្តីដែលកើតពីផលទាននៃបុណ្យភ្ជុំ បិណ្ឌដល់ខ្លួន និងសង្គមគ្រួសារ ។ មនុស្សគ្រប់រូបទោះល្អឬអាលក្រក់តែងប្រាថ្នាចង់បានសុខចម្រើន មិនចង់ជួបសេចក្តីទុក្ខឡើយ ប៉ុន្តែសុខឬទុក្ខជាសភាវៈពិតស្តែងចេញតាមអំពើឬសកម្មភាពរបស់មនុស្ស ដែលប្រព្រឹត្តដូចពាក្យថា ធ្វើល្អ បានល្អធ្វើអាក្រក់បានអាក្រក់ នេះជាសច្ចភាព ។
  • ដើម្បីបង្កើតសាមគ្គីធម៌របស់ជាតិព្រោះហេតុនេះទើបមានកំណត់ថ្ងៃខែពេលវេលា និងមានកំណត់ទានវត្ថុ ដូចជានំអន្សម នំគមជាដើម ប្លែកជាងទាននៃបុណ្យផ្សេងៗ ហើយស្រុះស្រួលបបួលគ្នាធ្វើសើ្ទរគ្មានសល់ម្នាក់ទូទាំងព្រះរាជា ណាចក្រកម្ពុជា ។

២. បានជាពុទ្ធបរិស័ទខ្មែរនាំគ្នាវេចនំអន្សម នំគមដូចៗគ្នាក្នុងពិធីបុណ្យភ្ជុំព្រោះ ៖

បើយើងពិនិត្យប្រវត្ថិដើម នៃការអនុវត្តន៍ជំនឿរបស់ជនជាតិខ្មែរ តាំងពីសម័យដើមមក យើងឃើញថាជនជាតិខ្មែរធ្លាប់បានប្រកាន់ជំនឿតាមការគោរពព្រលឹងដូនតា ឬគោរពវត្ថុធម្មជាតិដូចជា ទន្លេភ្នំ រុក្ខជាតិ , ធ្លាប់កាន់ជំនឿនៃលទ្ធិព្រាហ្មណ៍ (សព្វថ្ងៃហៅថា ហិណ្ឌូ) ធ្លាប់ប្រកាន់ជំនឿតាមពុទ្ធសាសនាមហាយាន បន្ទាប់មកពួកគេក៏បានប្តូរមកកាន់តាមពុទ្ធសាសននិកាយថេរវាទវិញ ។ ទោះជាយ៉ាងណាក៏ដោយក៏យើងនៅតែសង្កេតឃើញប្រជាជនខ្មែរបន្តអនុវត្តជំនឿទាំងនោះលាយ ចម្រុះគ្នា ដូចជាពិធីសែនព្រេននៅទីវត្តអារាម តាមស្រែចម្ការ ផ្ទះសម្បែងពិធី លៀងអារក្ស ពិធីបូជាសពដោយមានអាចារ្យភ្លុកស្លៀកស ពាក់ស ជាដើម ។ នៅក្នុងលទ្ធិព្រាហ្មណ៍ការអនុវត្តជំនឿ គឺភាគច្រើនធ្វើឡើងតាមរយៈការបង្កើតនិមិត្តសញ្ញា សម្រាប់តំណាងអង្គអាទិទេពណាមួយដូចជា ការសូន្យថ្មតំណាងឱ្យលិង្គព្រះឥសូរ និងយោនីព្រះនាងឧមាវតី ការប្រើផ្លូវត្រប់វែង (ត្រប់ក្តគោ) និងត្រប់មូលនៅក្នុងពិធីមង្គលការ ការរៀបស្លឹកម្លូ (យោនី) និងចំណិតស្លា (លិង្គ) នៅលើកន្ទោងបាយសី ការពោលពាក្យថា សូមឱ្យអ្នកទាំងពីរបានសុខចម្រើន ត្រជាក់ត្រជុំដូចទឹកអង្គ (លិង្គ) បំពង់ខ្ចី (យោនី) ។ ការវេចនំអន្សម (លិង្គ) និងនំគម ៩(យោនី) ។ ការអនុវត្តជំនឿទាំងនេះបានដិតជាប់នៅក្នុងផ្នត់គំនិតរបស់ខ្មែរ ដែលពិបាកនឹងលុបបំបាត់ចោលណាស់ ។ ដូច្នេះហើយទើបភិក្ខុមួយចំនួនចេះតែបណ្តោយឱ្យប្រជាជនធ្វើកិច្ច ទាំងនោះ ដោយមិនហ៊ានពន្យល់វែកញែកឱ្យច្បាស់ ព្រោះម៉្យាងខ្លាចបាត់សមាជិកពុទ្ធបរិស័ទជើងវត្ត ម៉្យាងទៀតខ្លាចបាត់លាភសក្ការៈអំពីកិច្ចទាំងនោះ ។

៣. ប្រវត្ថិនៃពិធីបុណ្យសែនព្រះខែ

ថ្ងៃទី១៩ កញ្ញា ២០១៣ ត្រូវនឹងថ្ងៃទី ១៥ ខែ ៨ តាមប្រតិទិនចន្ទគតិ គឺជាថ្ងៃបុណ្យសែនព្រះខែរបស់ជនជាតិចិន វៀតណាម ហៅថា “តេតជុងធូ” ដែលគេប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ។ ពិធីបុណ្យនេះត្រូវបានគេចាត់ទុកថា ជាថ្ងៃសម្រាកពាក់កណ្តាលឆ្នាំ បន្ទាប់ពីកសិករចិន បានទំនេរពីការស្ទូងដក បង្កបង្កើនផលរបស់ខ្លួនរួចហើយ ។ ពួកគេសម្រាកនៅផ្ទះ នាំគ្នាទទួលទាន និងធ្វើនំព្រះខែចែកជូនគ្នាទៅវិញទៅមករហូតក្លាយប្រពៃណី រៀងដរាបមក ។ សម្រាប់កុមារថ្ងៃនេះជាថ្ងៃរីករាយមួយរបស់ពួកគេដោយនាំគ្នាលេង កម្សាន្តដុតភ្លើងគោមក្រដាស ពាក់ស្រោមមុខ និងឡកម៉ុងសាយជាដើម ។ ពិធីបុណ្យត្រូវបានគេរៀបចំឡើងដើម្បីរំឮកដល់ទេពធីតាមួយអង្គព្រះនាម “ព្រះនាងឆាងអឺ” ជាទេពធីតាតំណាងឱ្យព្រះច័ន្ទដែលតែងតែផ្តល់នូវភាពសុខដុមរមនាដល់ មនុស្សលោក និងជួយឱ្យមនុស្សលោកបានប្រកបភោគផលល្អប្រសើរ ។ មានតំណាលមួយទៀតថាបុណ្យលសែនព្រះខែនេះត្រូវធ្វើឡើងដើម្បីរំឮកដល់សម័យមួយដែលជនជាតិចិនប្រឆាំង ងើបប៉ះបោរពីកការជិះជាន់របស់ពួកម៉ុងហ្គោល នៅពាក់កណ្តាលសតវត្សទី១៤ ។ តាមឯកសារប្រវត្ថិសាស្រ្តថា ពួកកងទ័ពរំដោះចិន បានប្រើប្រាស់ នំព្រះខែបង្កប់ដោយសំបុត្រ និងអាវុធដើម្បីចែកជូនទាហានបង្កើតបដិវត្តន៍ផ្តួលរំលំរបបកាន់កាប់អំណាចរបស់ម៉ុងហ្គោ រហូតបានសម្រេច ។ ប្រវត្ថិរឿងរ៉ាវស្នេហា រវាងផែនដីនិងព្រះច័ន្ទ (ព្រះនាងឆាងអ៊ឺ និងក្សត្រស្វៀនជុង) ។ “មានរឿងតំណាលមកថា ព្រះពីនាងឆាងអ៊ឺ គឺជាទេវតាមួយគូរចុះមកកាឡាខ្លួនជាមនុស្សមានឈ្មោះថា ហូវអ៊ឺ និងឆាងអ៊ឺ ។ ថ្ងៃមួយផែនដីទទួលកំដៅខ្លាំងពីពន្លឺព្រះអាទិត្យចំនួន ១០ ធ្វើឱ្យក្តៅខ្លាំងទើបហូវឺអី ដែលជាអ្នកបាញ់ធ្នូបានឡើងទៅលើភ្នំតម្រង់ធ្នូបាញ់ព្រះអាទិត្យឱ្យរលត់ចំនួន៩ដួងនៅសល់តែមួយដួង ធ្វើឱ្យប្រជាជនកោតសរសើរថាជាវីរបុរស ។ ក្រោយមកហូវអី ក្លាយជាចក្រព័ត្រថាំងស្វៀងជុង ក្នុងអំឡុងពីឆ្នាំ ៧១២ដល់៧៥៦ នៃរាជវង្សថាំង និងព្រះនាងឆាងអ៊ឺគឺហុងហាវ ។ ក្រោយមកនាងឆាងអ៊ឺ ចង់ត្រឡប់ទៅឋានសួគ៍ បន្ទាប់ពីទទួលបានឳសថ២គ្រាប់ ប្រសិនបើលេបចូលខ្លួននឹងក្លាយជាទេវតា ។ ចៃដន្យមានកូនសិស្សរបស់ហូវអឺ ដឹងការណ៍សម្ងាត់ ក៏គំរាមយកថ្នាំពីព្រះនាងឆាងអ៊ឺដូច្នេះព្រះនាងលេបថ្នាំទាំងអស់ និងក្លាយជាទេវតាហោះឡើងទៅឋានសួគ៌បាត់ទៅ ។ ដោយសារតែស្រលាញ់ប្តី ទើបព្រះនាងឆាងអ៊ឺទៅនៅក្នុងព្រះចន្ទ ដែលនៅក្បែរផែនដី ។ ចក្រពត្តិថាំង ស្វៀងជុង នៅក្នុងយប់មួយត្រូវនឹងថ្ងៃពេញបូណ៌មីខែ៨ បានទៅទតព្រះចន្ទ និងឃើញព្រះនាងឆាងអ៊ឺបង្ហាញនៅក្នុងព្រះខែ ។ នោះជារឿងព្រេងស្នេហ៍អមតៈ និងមានតម្លៃបំផុតក្នុងឯកសារអក្សរសិល្ប៍ចិន ដែលបានផ្សារភ្ជាប់រវាងផែនដីនិងព្រះចន្ទក្លាយជាទំនៀមទម្លាប់នៃការសែនព្រះខែរបស់ជនជាតិចិន ។

៤. ភ្លេងមហោរីបង្កើតឡើងដោយខ្មែរជំនាន់ដើម ។ គេប្រជុំភ្លេងនេះក្នុងពិធីកម្សាន្តដូចជា ពិធីជប់លៀងសកវាទិ៍ចុះដៃ ការសម្តែងល្ខោនមហោរី ជាដើម ។ ឧបករណ៍តន្រ្តីនេះមាន ទ្រអ៊ូ១ ទ្រសោធំ១ ទ្រសោតូច១ ទ្រឆេអ៊ូ១ ទ្រឆេសោ១ ខ្លុយតូច១ ខ្លុយធំ១ រនាតឯក១ តាខេ១ ស្គរថូន១ ស្គរមនា១ និងឈិន១គូ ។

៥. ប្រជាជនកម្ពុជាគោរពបូជាព្រះឥន្រ្ទ ព្រះព្រហ្ម និងអាទិទេពដទៃផ្សេងទៀតនៅពេលដែលមានពិធីបុណ្យផ្សេងៗដូចជា ពិធីបុណ្យ កោរជុក ឡើងផ្ទះពិធីបួងសួងផ្សេងៗលាបំណន់ពិធីរៀបមង្គលការពិធីកាត់គ្រោះ ស្រោចទឹក ។ ម៉្យាងទៀតពេលមានទុក្ខព្រួយអ្វីមួយតែងដុតធូបនឹកដល់ ព្រះឥន្ទ្រ ព្រះព្រហ្មអារក្ស អ្នកតា បង់បត់ មាតាបិតាជីដូនជីតា ដែលបានចែកឋានទៅជាដើម ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login