Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ប្រព័ន្ធអាទិត្យ ជារួមមានព្រះអាទិត្យ និងភពប្រាំបួនជារណប ។ តើភពទាំងអស់នៃប្រព័ន្ធព្រះអាទិត្យធ្វើចលនាដូចម្តេច ? ហើយភពទាំងនោះធ្វើចលនាក្នុងគន្លងរាងអេលីបបានដោយសារអ្វី ?

២. ផ្កាយចោរ និងផ្កាយព្រឹក (ជាឈ្មោះដែលដូនតាយើងលោកហៅ) គឺជាភពសុក្រ ។ ហេតុអ្វីបានជាលោកកំណត់ឈ្មោះដូច្នេះ ? ហេតុអ្វីបានជាភពសុក្រ មិនរះពីលើយើងដូចភពអង្គារ ? ចូរពន្យល់ទាំងពីរករណី (ភពសុក្រ និងភពអង្គារ) ។

៣. ដូនតាយើងលោកលើករឿងនិទានមួយថា “ផ្លេកបន្ទោរ កើតមកពីពន្លឺកែវដែលនាងមណីមេខលាគ្រវី ហោះរត់គេចចេញពីយក្សរាមាសូរដែលដេញដណ្តើមកែវនោះ ។ ចំណែកផ្តរនិងរន្ទះ គឺជាស្នូរពូចៅដែលរាមាសូរចោលទៅលើនាងមណីមេខលា ។ រាមាសូរមិនអាចសំរេចបំណងប្រាថ្នាឡើយ ហើយតែងរក្សាមហិច្ឆតាចង់បានកែវនោះជានិច្ច” ។ តើអ្នកមានទស្សនៈដូចម្តេចចំពោះរឿងនិទាននេះ ? តាមច្បាប់រូបវិទ្យា អ្នកអាចពន្យល់បាតុភូតធម្មជាតិ ទាំងនេះបានយ៉ាងដូចម្តេច ?

៤. ទុក្ខលំបាករបស់ប្រជារាស្រ្ត៥ គឺជាទុក្ខលំបាករបស់ព្រះអង្គ” ។ តើនេះជាព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រអង្គណា ? តើអ្នកយល់យ៉ាងដូចម្តេច ចំពោះព្រះរាជគុណសម្បត្តិនៃការដឹកនាំរបស់ព្រះមហាក្សត្រអង្គនេះ ?

៥. តើព្រះនាងឥន្ទ្រទេវី មានតួនាទី និងស្នាព្រះហស្តអ្វីខ្លះ ? តើអ្នកយល់យ៉ាងណាដែរអំពីបញ្ហាយេនឌ័រ (សិទ្ធិនារី) នាសម័យកាលនោះ ?

ចម្លើយ

១. ប្រព័ន្ធអាទិត្យជារួមមានព្រះអាទិត្យ និងភពប្រាំបួនជារណប ។ ភពទាំងអស់នៃប្រព័ន្ធព្រះអាទិត្យធ្វើចលនាពីរប្រភេទ គឺ រង្វិលខ្ញាល់ និងរង្វិលជុំ ក្នុងគន្លងរាងអេលីប ច្រាសទ្រនិចនាឡិកា ។ ភពទាំងនោះអាចធ្វើចលនាក្នុងគន្លងរាងអេលីបបានដោយសារឥទ្ធិពលនៃកត្តាពីរ ៖

  • និចលភាព ដែលនាំអោយភពធ្វើចលនាត្រង់
  • ទំនាញសកល ដែលទាញភពមករកព្រះអាទិត្យ ។ កំលាំងទាំងពីរបង្កើតបានកំលាំងផ្គួបមួយ ដែលនាំអោយភពធ្វើចលនាក្នុងគន្លងរាងអេលីប ។

២. មូលហេតុនៃការកំណត់ឈ្មោះផ្កាយ ៖

  • ផ្កាយចោរ ៖ ព្រោះលោកសង្កេតឃើញថា ពេលផ្កាយនេះលិចទៅលិចទៅទិសខាងលិច ពួកចោរតែងចេញធ្វើសកម្មភាពលួចរបស់ទ្រព្យសម្បត្តិអ្នកស្រុក ។
  • ផ្កាយព្រឹក ៖ ព្រោះលោកសង្កេតឃើញផ្កាយនេះ រះលេចធ្លោឡើងនាទិសខាងកើតនាពេលព្រឹក ។

ភពស្រុកមិនរះពីលើយើងដូចភពអង្គារព្រោះ ៖

  • ភពស្រុកជាភពលំដាប់ទី២ នៃប្រព័ន្ធព្រះអាទិត្យ ។ ចំណែកភពផែនដីជាភពទី៣ ។ ដូចនេះគន្លងរបស់វាត្រូវស្ថិតនៅខាងក្នុងគន្លងភពផែនដី ។
  • ភពអង្គារ ជាភពលំដាប់ទី៤ ។ ដូចនេះគន្លងរបស់វាត្រូវស្ថិតនៅខាងក្រៅគន្លងភពផែនដី ។

៣. ទស្សនៈទៅលើរឿង ៖ ជារឿងនិទានមួយប្រកបដោយគតិបណ្ឌិតព្រោះថា ៖ ផ្លេកបន្ទោរ ផ្តរ និងរន្ទះជាបាតុភូតគួរអោយភ័យខ្លាច និងជាទីចាប់អារម្មណ៍ ។ ដូនតាយើងលោកចេះលើករឿងយកមកធ្វើការប្រៀបធៀបប្រដូចពន្លឺភ្លឺផ្លេកនៃកែវមណីទៅនិងពន្លឺច្រវាត់នៃផ្លេកបន្ទោរ ស្នូរពូចៅកំណាចរបស់រាមាសូរ ទៅនឹងស្នូរផ្គរ រន្ទះ ដែលគួរអោយភ័យខ្លាច ។ រឿងនិទាននេះស្តាប់ទៅគួរអោយជក់ចិត្តដិតអារម្មណ៍ ដែលប្រជាជនច្រើនតំណាលប្រាប់កូនចៅពីមាត់មួយទៅមាត់មួយទៀត ពីសម័យកាលមួយទៅសម័យកាលមួយ តគ្នាៗ ក្លាយទៅជារឿងប្រជាប្រិយមួយ ។ ចំណែកឈ្មោះតួអង្គទាំងពីរក៏ពីរោះនិងមានន័យត្រឹមត្រូវ ដែលមួយអោយសភាវៈល្អមួយទៀតតាងអោយសភាវៈអាក្រក់ ។ អត្ថន័យនៃរឿង គឹ “សភាវៈល្អតែងឈ្នះសភាវៈអាក្រក់” ។

ពន្យល់បាតុភូតតាមច្បាប់រូបវិទ្យា ៖

  • សង្កេត ៖ បាតុភូតទាំងនេះតែងកើតមាននៅពេលមេឃអ័ព្ទអួ មុនពេលភ្លៀង ក្នុងពេលភ្លៀង និងពេលស្ងប់ភ្លៀងផងដែរ ។
  • ផ្លេកបន្ទោរ ជាបាតុភូតមួយបន្ទេរបន្ទុកអគ្គិសនីនៅក្នុងអាកាសរវាងផ្ទាំងពពក ដែលសុទ្ធសឹងជាតំណក់ទឹកផ្ទុកអគ្គិសនី ។
  • ផ្គរ ជាស្នូរដែលកើតចេញពីបាតុភូតបន្ទេរអគ្គិសនី ដូចគ្នានឹងស្នូរផ្ទុះផែះៗ នៅកន្ទុយប៊ូស៊ីម៉ូតូ រឺរថយន្ត ។
  • រន្ទះ កើតមានកាលណាផលសងប៉ូតង់ស្យែងអគ្គិសនីរវាងផ្ទៃដី និងពពកអាកាសមានតំលៃខ្ពស់់ខ្លាំង (ច្រើនលានវ៉ុល) នាំអោយមានការអគ្គិសនី ដូចគ្នាដឹងការឆ្លងអគ្គិសនីក្នុងខ្សែកាប (ខ្សែភ្លើងធំៗ) ដែរ ។

៤. ព្រះរាជបន្ទូល “ទុក្ខលំបាករបស់ប្រជារាស្រ្ត គឺជាទុក្ខលំបាករបស់ព្រះអង្គ” គឺជាព្រះរាជបន្ទូលរបស់ព្រះបាទជ័យវរ្ម័នទី៧ ។ ព្រះអង្គជារដ្ឋបុរសកំពូល ទ្រង់មានព្រះរាជគុណសម្បត្តិបរិបូរ ទាំងសុខភាព សមត្ថភាព និងគុណធម៌ ពិសេសទ្រង់មានទសពិធរាធម៌ និងព្រហ្មវិហារធម៌ ។ មេដឹកនាំល្អប្រទេសជាតិសុខសប្បាយ សំបូររុងរឿង ក្លាយជាមហាប្រទេសមួយនៅអាស៊ីអាគ្នេយ៍យើងនេះ ។

៥. ព្រះនាងងឥន្ទ្រីទេវី ៖

  • ជាស្រ្តីខ្មែរដ៏ឆ្នើម ជាអគ្គមហេសីព្រះបាទជ័យវរ្ម័នទី៧​ព្រះជាមហាវិទ្យាធិការិនី នៃសាកលវិទ្យាល័យ ទិលកគុត្តរៈ ។ ព្រះនាងបានបង្ហាត់បង្រៀនារីខ្មែរពីវិជ្ជាពុទ្ធសាសនា និងណែនាំព្រះស្វាមីអោយងាកមកកាន់ព្រះពុទ្ធសាសនាយ៉ាងមុតមាំ ។
  • បញ្ហាយេនឌ័រ (សិទ្ធិនារី) នាសម័យអង្គរ ៖ ស្រ្តីខ្មែរមានសិទ្ធិស្មើនឹងបុរស ដែលជាហេតុអាចអោយស្រ្តីខ្មែរមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំរើ និងអភិវឌ្ឍសង្គមជាតិ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login