Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើប្រាសាទអង្គរវត្តត្រូវបានសាងសង់នៅក្នុងរជ្ជកាលនៃព្រះមហាក្សត្រអង្គណា ?

២. ពណ៌នាអំពីនយោ​បាយបង្រួបបង្រួមជាតិ ដែលបាននាំមកនូវសន្តិភាពនៅកម្ពុជា ។

៣. ចូររៀ​បរាប់ពីព្រឹត្តិការណ៍សំខាន់ៗនៃប្រវត្ថិសាស្រ្តកម្ពុជា នៅក្នុងសតវត្សទី២០ ។

៤. តើព្រះបាទជ័យវរ្ម័នទី៧ មានស្នាព្រះហស្ថអ្វីខ្លះនៅក្នុងប្រវត្ថិសាស្រ្តខ្មែរ ?

៥. ពណ៌នាអំពីបញ្ហាសន្តិសុខស្បៀង ដែលពិភពលោកកំពុងជួបប្រទះ ។

៦. មូលហេតុអ្វីបានជាត្រូវកាត់ទោសមេដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ?

ចម្លើយ

១. ប្រាសាទអង្គរវត្តត្រូវបានសាងសង់នៅក្នុង រជ្ជកាលព្រះបាទសូរ្យវរ្ម័នទី២ នៃព្រះមហាក្សត្រខ្មែរ ។

២. នយោបាយបង្រួបបង្រួមជាតិ ដែលបាននាំមកនូវសន្តិភាពនៅកម្ពុជា ៖

កិច្ចចរចាររវាងលោក ហ៊ុន សែន និងក្រុមខ្មែរត្រីភាគី ៖

  • ខែវិច្ឆិកា ១៩៨៤ ប្រទេសបារាំងរៀបចំគម្រោងជួបរវាងសម្តេច នរោត្តម សីហនុ និងតំនាងសាធារណៈរដ្ឋប្រជាមានិតកម្ពុជា ។
  • ឆ្នាំ ១៩៨៥ សភាពការណ៍នយោបាយនៅអាស៊ីអនុគ្រោះដល់ការចរចារសន្តិភាពនៅកម្ពុជា ។
  • ឆ្នាំ ១៩៨៧ ការជួបកំពូលរវាងអាមេរិក និងសូវៀតធ្វើឱ្យសភាពការណ៍នៅកម្ពុជាធូរស្រាល ។
  • ឆ្នាំ ១៩៨៧ សម្តេចព្រះបាទ នរោត្តម សីហនុ លាចេញពីប្រធានត្រីភាគី ។
  • ខែកក្កដា ១៩៨៧ ទស្សនកិច្ចជាផ្លូវការរបស់រដ្ឋមន្ត្រីការបរទេស ឥណ្ឌូនេស៊ី នៅវៀតណាមពិភាក្សាលើរូបមន្តនៃការជួបគ្នារវាងគូវិវាទខ្មែរទាំងអស់ជាពីរដំណាក់កាលគឺ ៖
  • ការជួបគ្នារវាងបណ្តាភាគីខ្មែរបដិបក្ខទាំងពីរ
  • ការជួបគ្នារវាងបណ្តាភាគីខ្មែរបដិបក្ខទាំងពីរនិងប្រទេសពាក់ព័ន្ធ ដើម្បីដោះស្រាយនយោបាយនៅកម្ពុជា ។
  • ខែសីហា និងតុលា ១៩៨៧ រដ្ឋាភិបាលសាធារណៈរដ្ឋប្រជាមាននិតកម្ពុជា ដាក់សំណើរសន្តិភាពនិងបង្រួបបង្រួមជាតិទៅភាគីសម្តេច នរោត្តម សីហនុ
  • ២ ធ្នូ ១៩៨៧ ជួបលើកទី១ រវាងសម្តេចនរោត្តម សីហនុ និងលោក ហ៊ុនសែន
  • ថ្ងៃទី ២១ដល់២២ ខែមករា ឆ្នាំ ១៩៨៨ ជំនួបលើកទី២ រវាងសម្តេចនរោត្តម សីហនុ និងលោក ហ៊ុនសែន នៅប្រទេសបារាំង ។
  • ជំនួបលើកទី៣ នៅសហរដ្ឋអាមេរិក សម្តេច នរោត្តម​សីហនុ បានលុបចោល ។
  • វេ​ទិការ សម្តេច នរោត្តម សីហនុ និងលោក ហ៊ុន សែននៅទីក្រុងប៉ារីស ហ្សាកាតា និងប៉ាោតាយ៉ា ដើម្បីដោះស្រាយ បញ្ហា នយោបាយនៅកម្ពុជា ។
  • ថ្ងៃទី ២១ ដល់ ២២ ខែមករា ឆ្នាំ ១៩៨៨ ជំនួបលើកទី២ ។

កិច្ចចរចារក្រុងប៉ារីស ២៣ តុលា ១៩៩១

  • ថ្ងៃទី ២៦ កញ្ញា ១៩៨៩ កងទ័ពវៀតណាមដកចេញពីកម្ពុជា
  • កងទ័ពខ្មែរ និងកងទ័ពក្រុមអ្នកតស៊ូ ២ក្រុមកផ្សេងទៀតបានបន្តវាយកងទ័ពកម្ពូជាតទៅទៀត ។
  • រដ្ឋាភិបាលកម្ពុជាខិតខំ និងមានការគាំទ្រពីមតិជាតិនិងអន្តរជាតិ ដើម្បីទប់ទល់កងទ័ពខ្មែរក្រហម និងកម្លាំងតស៊ូពីរក្រុមទៀត ។
  • លោក សាឌី សាវេតស៊ីឡា (ថៃ) អាលីអាឡាតាស (ឥណ្ឌូនេស៊ី) ខិតខំរកដំណោះស្រាយបញ្ហានៅកម្ពុជា
  • ថ្ងៃទី ៣០ កក្កដា ដល់ ៣០ សីហា ១៩៨៩ នៅទីក្រុង ប៉ារីស សហប្រធាន បានបង្កើតក្រុមប្រឹក្សាជាតិជាន់ខ្ពស់ ។
  • ថ្ងៃទី ១០ កញ្ញា ១៩៩០ សមាជិកទាំង១២រូប ដោយ ៦រូបមកពីភាគីរដ្ឋកម្ពុជា និង៦ រូបទៀតមកពីចលនាតស៊ូត្រីភាគី ។
  • ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ប្រជុំលើកទី១ នៅបាងកកបារាំង ញូយ៉ក ហ្សាកាតា ប៉ាតាយ៉ា និងប៉េកាំងរកដំណោះស្រាយបញ្ចប់សង្រ្គាមនៅកម្ពុជា ។
  • ថ្ងៃទី ២៣ដល់២៤ ឧសភា ១៩៩៣ ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ បានប្រព្រឹត្តទៅជាដោយមានគណបក្ស២០ បានចូលរួម មានការរៀបចំដោយអ៊ុនតាក់ ។

នយោបាយឈ្នះៗរបស់សម្តេច ហ៊ុនសែន ៖

  • ១៩៩៩ សមាហរណកម្មកងទ័ពខ្មែរក្រហម ជាមួយកងទ័ពរដ្ឋាភិបាល
  • ១៩៩៩ មកដល់បច្ចុប្បន្ន ប្រទេសកម្ពុជាមានសន្តិភាពពេញលេញ ។

៣. ព្រឹត្តិការណ៍សំខាន់ៗនៃប្រវត្ថិសាស្រ្តកម្ពុជា នៅក្នុងសតវត្សទី ២០ ៖

ក. សម័យអាណានិគមនិយមបារាំង

  • ១៩០៤ សៀមប្រគល់ទឹកដីខេត្តម្លូព្រៃនិងស្ទឹងត្រែងមកឱ្យកម្ពុជាវិញ
  • ១៩០៧ សៀមប្រគល់ខេត្ត បាត់ដំបង សៀមរាប មហានគរ មកឱ្យកម្ពុជាវិញ
  • ១៩០៨ បារាំងបានធ្វើផែនទីដងរែក ដែលទទួលស្គាល់ដោយតំណាងបារាំង សៀម នៅលើឆាកអន្តរជាតិ
  • ១៩៤៧ ប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញកម្ពុជាលើកដំបូង
  • ៤ មិថុនា ១៩៤៩ បារាំងប្រគល់ឯករាជ្យបណ្តោះអាសន្នឱ្យកម្ពុជា
  • ១៩៥២ ព្រះបាទនរោត្តម សីហនុ បានធ្វើព្រះរាជបូជនីយកិច្ចទាមទារឯករាជ្យ
  • ៩ វិច្ឆិកា ១៩៥៣ កម្ពុជាទទួលឯករាជ្យ បរិបូរណ៍ពីបារាំង
  • ១៩៥៤ ប្រតិបត្តិការបណ្តេញពួកវៀតមិញ ចេញពីកម្ពុជា
  • ១៩៥៤ សៀមលើកទ័ពទាំងកម្រោលចូលទៅកាន់កាប់ប្រាសាទព្រះវិហារ

ខ.​ សម័យសង្គមរាស្រ្តនិយម ១៩៥៥

  • ១៩៥៥ សម្តេចនរោត្តម សីហនុ ដាក់រាជ្យនិងបង្កើតចលនាសង្គមរាស្រ្តនិយម
  • ១៤ ធ្នូ ១៩៥៥ កម្ពុជាបានចូលជាសមាជិកអង្គការសហប្រជាជាតិ
  • ១៥ មិថុនា ១៩៦២ សៀមប្រគល់ប្រាសាទព្រះវិហារឱ្យខ្មែរវិញ

គ. សាធារណរដ្ឋខ្មែរ

  • ១៨ មីនា ១៩៧០ លន់ នល់ ធ្វើរដ្ឋប្រហារទម្លាក់ សម្តេចនរោត្តម សីហនុ
  • សង្រ្គាមស៊ីវិលរវាងខ្មែរ និងខ្មែរ ។

ឃ. របបកម្ពុជាប្រជាធិបតេយ្យ

  • ១៧ មេសា ឆ្នាំ ១៩៧៥ ផ្គួលរំលំរបប លន់ នល់ (សាធារណៈខ្មែរ)
  • ជន្លៀសប្រជាជនចេញពីក្រុងភ្នំពេញ និងទីក្រុងប្រជុំជននានា
  • របបប្រល័យពូជសាសន៍ (គុកឥតជញ្ជាំង)
  • ២ ធ្នូ ១៩៧៨ បង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា
  • ៧ មករា ១៩៧៩ ថ្ងៃជ័យជំនះលើរបបកម្ពុជាប្រជាធិបតេយ្យ
  • ឆ្នាំ ១៩៧៩ដល់ ១៩៨៩ របបសាធារណៈប្រជាមានិតកម្ពុជា កសាងប្រទេសកម្ពុជាឡើងវិញ
  • ១៩៨៩ដល់១៩៩១ បង្កើតរដ្ឋកម្ពុជា
  • ១៩៩១ដល់១៩៩៣ កិច្ចព្រមព្រៀងទីក្រុងប៉ារីស
  • ១៤ វិច្ឆិកា ១៩៩១ មាតុភូមិវត្តន៍របស់សម្តេចនរោត្តម សីហនុ
  • ១៤ ធ្នូ ១៩៩២ តំបន់អង្គរត្រូវបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
  • ខែ ឧសភា ១៩៩៣ បោះឆ្នោតជាសកល អាណត្តិទី ១រៀបចំដោយអ៊ុន តាក់
  • ២៤ កញ្ញា ១៩៩៣ ប្រទេសកម្ពុជា ជាព្រះរាជាណាចក្រកម្ពុជាទី២ សម្តេច នរោត្តម សីហនុ ឡើងសោយរាជ្យលើកទី២
  • ១៩៩៣ ប្រកាសប្រើរដ្ឋធម្មនុញ្ញថ្មី
  • ១៩៩៨ បោះឆ្នោតជាសកលលើកទី២ កម្ពុជាទទួលបានសន្តិភាពទាំងស្រុក ក្រោមកយោបាយឈ្នះឈ្នះរបស់សម្តេច ហ៊ុនសែន
  • ៣០ មេសា ១៩៩៩ កម្ពុជាចូលជាសមាជិកអាស៊ាន ។

៤. ស្នាព្រះហស្ថ របស់ព្រះបាទជ័យវរ្ម័នទី៧ នៅក្នុងប្រវត្ថិសាស្រ្តខ្មែរមាន ៖

  • រំដោះប្រទេសកម្ពុជាឱ្យផុតពីការឈ្លានពានរបស់ពួកចាម នៅឆ្នាំ ១១៧៧
  • កសាងទីក្រុងអង្គរធំ
  • កសាងប្រាសាទភ្នំជាច្រើន (ប្រាសាទបាយ័ន ប្រាសាទបន្ទាយឆ្មា ប្រាសាទភីមៃ)
  • កសាងមន្ទីរពេទ្យ និងសាលាសំណាក់
  • កសាងគមនាគមន៍
  • ពង្រីកចក្រភពខ្មែរឱ្យទូលំទូលាយ
  • លើកតម្កើងវិស័យព្រះពុទ្ធសាសនាបែបមហាយាន
  • លើកស្ទួយអរ្យធម៌ខ្មែឱ្យល្បីរន្ទឺនៅទ្វីបអាស៊ី
  • វិស័យវប្បធម៌ឈានដល់កម្រិតកំពូល
  • ព្រះអង្គជាបិតាជាតិខ្មែរ ។

៥. បញ្ហាសន្តិសុខស្បៀង ដែលពិភព លោកកំពុងជួបប្រទះមាន ៖

  • បញ្ហាកង្វះគ្រឿងឧបភោគ បរិភោគ
  • បញ្ហាប្រឈមនឹងគ្រោះទុរ្ភឹក្ស
  • បញ្ហាដំណើរការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក
  • បញ្ហារបកគំហើញផ្នែកបច្ចេកវិទ្យា និងបច្ចេកទេសថ្មីៗ
  • បញ្ហាអត្រាកំណើនប្រជាជនលើពិភពលោក
  • បញ្ហាការប្រើប្រាស់ជីគីមី និងថ្នាំសម្លាប់សត្វល្អិតមិនសមស្រប ហួសកម្រិតបច្ចេកទេស
  • បញ្ហាគ្រោះទឹកជំនន់
  • បញ្ហាសង្រ្គាម (ជនភៀសខ្លួន)
  • បញ្ហាខ្យល់ព្យុះ រាំងស្ងួត
  • បញ្ហាការកាប់បំផ្លាញព្រៃឈើ
  • បញ្ហាការជីករករ៉ែ
  • បញ្ហារញ្ជួយដី បន្ទុះភ្នំភ្លើង ។

៦. បានជាត្រូវកាត់ទោសមេដឹកនាំនៃរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) ពីព្រោះជារបបដឹកនាំដ៏អាក្រក់ ដែលពិភពលោកមិនធ្លាប់មាន ៖

  • ជម្លៀសប្រជាជនចេញពីទីក្រុង និងទីប្រជុំជននានា
  • បង្ខំប្រជាជនឱ្យធ្វើការហួសកម្លាំង ២៤ ម៉ោង ក្នុងមួយថ្ងៃហើយមិនឱ្យហូបចុកគ្រប់គ្រាន់
  • បំបិទសិទ្ធិសេរីភាពប្រជាជនគ្រប់បែបយ៉ាង
  • ផ្តាច់មនោសញ្ចោតនាគ្រួសារ ប្តីប្រពន្ធ កូន
  • លុបបំបាត់ជំនឿ ប្រពៃណី ទំនៀមទម្លាប់ សាសនាផ្សឹកលោក បំផ្លាញអារាមនានា
  • កាប់សម្លាប់ប្រជាជនស្លូតត្រង់យ៉ាងរង្គាល
  • ធ្វើវិសុទ្ធកម្ម
  • ការបង្កើតមន្ទីរសន្តិសុខគ្រប់កន្លែង (គុក)

អំពើវិនាសកម្មខាងលើនេះវាផ្ទុយទាំងស្រុងនៅនឹងសន្ធិសញ្ញាអន្តរជាតិដែលចែងអំពី ៖

  • ឧក្រិដ្ឋកម្មសង្រ្គាម
  • ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
  • ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍។

បញ្ហាទាំងអស់ខាងលើនេះនាំឱ្យរដ្ឋាភិបាលកម្ពុជាបានធ្វើសំណើរទៅកាន់អង្គការសហប្រជាជាតិ បង្កើតតុលាការកូនកាត់​ដើម្បីកាត់ទោសមេដឹកនាំសម័យខ្មែរក្រហមហៅថា តុលាការកូនកាត់ គឺ​សាលាក្តីខ្មែរក្រហម ។ ការកាត់ទោសនេះមានទិសដៅដើម្បី ៖

  • ផ្សះផ្សាជាតិ
  • បង្រួបបង្រួមជាតិ
  • ទប់ស្កាត់កុំឱ្យមានរបបនេះកើតឡើងម្តងទៀត
  • ព្យាបាលផ្លូវចិត្តដល់ជនរងគ្រោះ
  • ជាមេរៀនដល់មេដឹកនាំជំនាន់ក្រោយៗទៀត ។​


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login