Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. គោលដៅនៃជីវិតរបស់មនុស្ស មិនគ្រាប់តែជាការរស់រានមានជីវិតប៉ុណ្ណោះទេ តែត្រូវរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរផងដែរ ។ តើអ្នកមានយោបល់ដូចម្តេចចំពោះគំនិតខាងលើ ?

២. “អំណាចកើតចេញមកពីការចេញមកពីកិច្ចសហប្រតិបត្តិការឥស្សរភាពកើតចេញមកពីការចេះផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ហើយភាពជាបុគ្គលឆ្នើមកើតចេញមកពីការមិនគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ។ តើអ្នកយល់យ៉ាងណា ?

៣. ចំពោះការសាងសង់ប្រាសាទ គេច្រើនសង់តួប្រាង្គបីតំរៀបគ្នាលើខឿនតែមួយសម្រាប់ តំណាងអាទិទេពទាំងបី ។ តើអាទិទេពនោះឈ្មោះអ្វី ? ហើយអាទិទេពនីមួយៗ ស្ថិតនៅទិសខាងណា ?

៤. គេបានដឹងថាប្រាសាទបាយ័ន្តកសាងនៅពុទ្ធសករាជ ១៧២៤ ដល់ ១៧៤៤ ។ តើត្រូវនឹង ៖ គ្រឹស្តសករាជទីប៉ុន្មាន ? គ្រឹស្តសតវត្សទីប៉ុន្មា​ន ? មហាសករាជប៉ុន្មាន ? ចុល្លសករាជទីបប៉ុន្មាន ?

៥. ប្រាសាទអង្គវត្ត មានសំណង់រឹងមាំ ល្អហើយស្អាត ។ តើសំណង់នេះមានការទាក់ទងទៅនឹងខ្លះ ? ចូរបញ្ជាក់ ។

ចម្លើយ

១. មនុស្សមិនត្រូវរស់ដើម្បីរស់ ឬរស់ដើម្បីគ្រាន់តែចម្អែត ក្រពះនោះទេ គឺត្រូវ ៖

  • រស់ឱ្យល្អ​ប្រកបដោយមនសិការ សីលធម៌ គុណធម៌នុស្សធម៌ ភក្តីភាព
  • ចេះគោរពច្បាប់ សិទ្ធិអ្នកដទៃ ដោយមិនបំពាន​និងបំផ្លាញគេឯង និងជាតិមាតុភូមិ
  • ស្រលាញ់ និងអនុវត្ត យុត្តិធម៌ សច្ចធម៌
  • ចូលរួមការពារ សម្បត្តិវប្បធម៌ជាតិទាំង លទ្ធកម្មនិងធម្មជាតិ (រក្សាបរិសា្ថន)
  • បង្កើនសមត្ថភាព ពុទ្ធិ (បច្ចេកទេស)
  • រក្សាសុខភាពឱ្យល្អ
  • មិនឈ្លក់វង្វេង នឹងអបាយមុខ អំពើពាលាអាវាសែថ្នាំញៀន
  • មិនបំផ្លាញជាតិមាតុភូមិ ទោះស្ថិតក្នុង ករណីណាក៏ដោយ រួមមត្រូវធ្វើជីវិតឱ្យថ្លៃថ្នូរ និងមានអារ្យធម៌ខ្ពង់ខ្ពស់ ។

២. ជាទូទៅក្នុងការដឹកនាំ និងគ្រប់គ្រងអ្វីមួយចាំបាច់ត្រូវប្រើអំណាច និងឥស្សរភាព តែអំណាចនេះមិនមែនជាអំណាចបុគ្គលតែម្នាក់ រីឯ ឥស្សរភាពក៏មិនមែនជារបស់បុគ្គលណាមួយដែរ ។ ដូចនេះហើយបានជាមានឃ្លាមួយពោលថា “អំណាចកើតចេញមកពីកិច្ចសហប្រតិបត្តិការ ឥស្សរភាពកើតចេញមកពីការចេះផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកហើយភាពជាបុគ្គលឆ្នើមកើតចេញមកពីការមិនគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន ។

ក. អំណាចកើតចេញពីកិច្ចសហប្រតិបត្តិការ ៖

ពន្យល់ពាក្យ ៖ អំណាចគឺជាកម្លាំង ឬឥទ្ធិពលដែលអាចធ្វើអ្វីបាន ។ បកស្រាយ ៖

  • ក្នុងលទ្ធិប្រជាធិបតេយ្យ អំណាចកើតចេញពីប្រជាជន ហើយតំណាងប្រជាជនក៏កើតចេញពីប្រជាជន ដែរ គឺវាជារបស់ ប្រជាជន​និងធ្វើអ្វីៗ ដើម្បីប្រជាជន ។
  • ប្រជាជនជាអ្នកជ្រើសរើសតំណាងរបស់ខ្លួន និងប្រគល់អំណាច អភ័យឯកសិទ្ធិឱ្យតំណាងរបស់ខ្លួន ។
  • តំណាងប្រជាជនត្រូវយកអំណាច ដែលប្រជាជនប្រគល់ឱ្យយកទៅប្រើប្រាស់ដើម្បីបម្រើប្រជាជន​ និងប្រយោជន៍រួមតាមផ្លូវច្បាប់ ។
  • តំណាងរាស្រ្ត និងប្រជារាស្រ្ត ត្រូវតែចូលរួមពិគ្រោះយោបល់គ្នាដើម្បីអភិវឌ្ឍប្រទេសជាតិ និងផលប្រយើោជន៍រួម ហើយត្រូវតែចេះគោរពសិទ្ធិគ្នាទៅវិញទៅមកនៅក្នុងក្របខណ្ឌច្បាប់ ។ ឧទាហរណ៍ ៖
  • ប្រជាជនបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់និងតំណាងរាស្រ្ត ដើម្បីចូលរួមតាក់តែងច្បាប់ ធ្វើវិសោធនកម្ម និងអនុម័តច្បាប់ ។
  • យុវជនបោះឆ្នោត ជ្រើសរើសតំណាងក្រុមរបស់ខ្លួនឬប្រធានថ្នាក់ ។

ខ. ឥស្សរភាពកើតចេញពីការផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ៖

ពន្យល់ ៖

  • ឥស្សរភាព ៖ ភាពនៃអ្នកធំភាពដែលអាច ភាពជាម្ចាស់ ភាពជាសេរី ។
  • បកស្រាយ ៖
  • អ្នកដឹកនាំ និងប្រជាជន ឬប្រធាន និងសមាជិក ត្រូវចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ។
  • អ្នកដឹកនាំ និង​ប្រជាជន ឬប្រធាន និងសមាជិក ត្រូវចេះផ្តល់ឳកាស និងមានទំនុកចិត្តលើគ្នាទៅវិញទៅមក ។
  • អ្នកដឹកនាំ និង​ប្រជាជន ឬប្រធាន និងសមាជិក ត្រូវចេះគោរពប្រយោជន៍ជាតិ ឬផលប្រយោជន៍រួមជាធំ ។
  • អ្នកដឹកនាំនិងប្រជាជន ឬប្រធាន និងសមាជិក មិនត្រូវមានគំនិតរើសអើងគ្នាទៅវិញទៅមក ។
  • ឧទាហរណ៍ ៖
  • និយោជក ត្រូវតែគិតផលប្រយោជន៍ និយោជិក ឬត្រូវគិតពី សុខទុក្ខ របស់និយោជិត រីឯនិយោជិតក៏ ត្រូវតែគិតគូរ គោរពនិងនិយោគយល់ដល់ និយោជកវិញដែរ ។
  • អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពោះនូវសំប៉ាន ។

គ. ភាពជាបុគ្គលឆ្នើមកើតចេញពីការមិនគិតផលប្រយោជន៍ផ្ទាល់ខ្លួន ៖

ពន្យល់ពាក្យ

  • ភាពជាបុគ្គលឆ្នើម គឺជាភាពនៃបុគ្គលដែលលេចធ្លោរ​ជាងគេ ឬភាពជាបុគ្គលដែលមានគុណសម្បត្តិច្រើនជាងគេចំពោះមនុស្ស ។ បកស្រាយ
  • បុគ្គលឆ្នើម ជាបុគ្គលដែលមិនគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន ឬជាបុគ្គលដែលហ៊ានលះបង់គ្រប់បែបយ៉ាង ដើម្បីផលប្រយោជន៍រួម ។
  • ខិតខំបង្កើត និងបង្កើនស្នាដៃនានា ដើម្បីជាគំរូល្អ ទុកជាកេរដំណែលដល់មនុស្សជំនាន់ក្រោយ ។
  • បានកសាងសមិទ្ធផលនានា ប្រកបដោយទេពកោសល្យខ្ពស់ ដែលគ្មានអ្នកណាអាចធ្វើបាន ។
  • បុគ្គលប្រកបដោយសីលធម៌ខ្ពង់ខ្ពស់ និងមានចរិយាថ្លៃថ្នូរ ។ ឧទាហរណ៍ ៖
  • ព្រះបាទជ័យវរ្ម័នទី ៧ ជាមហាវីរក្សត្រដ៏ឆ្នើម ។
  • សម្តេចព្រះសង្ឃរាជ “ជួនណាត” ជាព្រះសង្ឃមានបញ្ញាញណដ៏ឆ្នើម ។
  • ព្រះភិរម្យភាសាអ៊ូ ហៅ “ក្រមង៉ុយ” ជាកវីដ៏ឆ្នើមរបស់ខ្មែរ ។
  • សន្និដ្ឋាន ក្នុងទិសដៅអភិវឌ្ឍ​និងកសាងជាតិកម្ពុជាឱ្យឈានឡើងខ្ពស់ ពលរដ្ឋម្នាក់ៗគួរអនុវត្តតាមល្បះ ឬប្រធានបទខាងលើដោយគិតប្រយោជន៍រួម និងប្រយោជន៍ជាតិជាធំ ។

៣. ការសាងសង់ប្រាសាទ ច្រើនសាងសង់តួប្រាង្គបីតំរៀបគ្នាលើខឿនតែមួយ សម្រាប់តំណាងអាទិទេពទាំងបីគឺ ៖

  • តួប៉មប្រាង្គប្រាសាទ ខាងជើង គឺតំណាង ព្រះវិស្ណុ (ព្រះនរាយណ៍)
  • តួប៉មប្រាង្គប្រាសាទ កណ្តាល គឺតំណាង ព្រះសិវៈ (ព្រះឥសូរ)
  • តួប៉មប្រាង្គប្រាសាទ ខាងត្បូង គឺតំនាង ព្រះព្រហ្ម ។

៤. ប្រាសាទបាយ័ន្តកសាងនៅពុទ្ធសករាជ ១៧២៤ ដល់ ១៧៤៤ ត្រូវនឹង ៖

  • គ.ស ស.វទី ១២ ដល់១២០១
  • គ្រឹស្ត ស.វទី ១២ ដល់ ១៣ នៃគ.ស
  • មហាសករាជ ១១០៣ ដល់ ១១២៣
  • ចុល្លសករាជ ៥៤១ ដល់ ៥៦១ ។

៥. ប្រាសាទអង្គរវត្តមានភាពរឹងមាំ ល្អស្អាត ដោយសំណង់ប្រាសាទទាក់ទង ទៅនឹង ៖

  • គណិតវិទ្យា ៖ គណិតវិទ្យាក្នុង លំហមើលពីចម្ងាយរាង តូចច្រឡឹង ហើយកំពូលស្ថិតនៅស៊ីមេទ្រីគ្នា ឬឆ្លុះគ្នា ។
  • រូបវិទ្យា ៖ លើដី និងក្រោមដីមានទម្ងន់ និងទំហំស្មើគ្នាធ្វើឱ្យប្រាសាទមានលំនឹង និងជំហររឹងមាំ មិនងាយស្រុត ។
  • គីមីវិទ្យា ៖ ថ្មមួយដុំៗ ភ្ជាប់គ្នាដោយ សារធាតុម៉្យាងគឺម្សៅ បន្សំមាន ៖ ស្ករត្នោត កំបោរ ខ្សាច់ម៉ត់ ជ័រឈើ ។
  • ជីវវិទ្យា ៖ សិក្សាលើថ្មីដែលល្អ ដែលរឹងមាំ ទុកបានយូរ ។
  • ស្ថាបត្យកម្ម ៖ មានទេព្យកោសល្យខ្ពស់ ស្នាដៃល្អអាចរក្សាបានយូរ ។
  • ធារាសាស្រ្ត​ ៖ មានភ្លៀងធ្លាក់ជាប់ពេញ ២៤ម៉ោង ក្នុង១ថ្ងៃ ក៏មិនជន់លិចដែរ ដោយមានប្រព័ន្ធទឹកហូរ ។
  • ភូមិវិទ្យា ៖ ប្រាសាទកំពូល៥តំនាងភ្នំព្រះសុមេរុ និងបួនទៀតតំណាងទ្វីបទាំង៤ ។
  • ​ប្រវត្ថិសាស្រ្ត ៖ ប្រវត្ថិសង្រ្គាម សម័យអង្គរ ឬសង្រ្គាមសាសនា ។
  • អក្សរសិល្ប៍ ៖ អច្ឆរិយ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login