Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើព្រះស្រែជាអ្វី ? ទំនៀមច្រត់ព្រះនង្គ័លមានតាំងពីណា ?

២. ព្រះពិធីច្រត់ព្រះនង្គ័លច្រើនប្រារព្ធធ្វើឡើងនៅថ្ងៃ ៤ រោចខែពិសាខ ជារៀងរាល់ឆ្នាំ ។ តើពិធីនេះធ្វើឡើងក្នុងគោលបំណងដូចម្តេចខ្លះ ?

៣. តើខេត្តណាខ្លះដែលមានព្រំ​ប្រទល់ជាប់មួយ ខេត្តព្រះវិហារកម្ពុជា ?

៤. តើខេត្តណាខ្លះនៃប្រទេសកម្ពុជាដែលមានព្រំប្រទល់ជាប់ជាមួយឈូងសមុទ្រថៃ ?

ចម្លើយ

១. ពាក្យថា “ព្រះស្រែ” មានអត្ថន័យច្រើនណាស់ ៖

  • អត្ថន័យធម្មតា “ស្រែ” សំដៅទៅលើស្រែដែលជាទីកន្លែងសម្រាប់ប្រជាកសិករធ្វើស្រែ ដើម្បីទទួលបាននូវផលស្រូវក្នុងការចិញ្ចឹមជីវិត ។
  • តាមន័យម្យ៉ាងទៀត “ព្រះស្រែ” គឺជាស្រែដែលព្រះមហាក្សត្រទ្រង់ច្រត់ ព្រះនង្គ័លជារៀងរាល់ឆ្នាំនៃពិធីច្រត់ព្រះនង្គ័ល ។
  • ម្យ៉ាងទៀត តាមរយៈសិលាចារឹតជាច្រើនទាំងសម័យមុនអង្គរឬក្រោយអង្គរក៏ដោយ ក៏បានរៀនរាប់ ពីអំណោយព្រះមហាក្សត្រនៅក្នុងនោះក៏មានការធ្វើអំណោយស្រែថ្វាយជាសម្បត្តិដល់សាសនា ។ កាលណាគេនិយាយថា “ព្រះស្រែ” គឺស្រែនោះនៅក្បែប្រាសាទ ឬទេវស្ថានគឺជាស្រែថ្វាយដល់ព្រះ តែបើស្រែស្ថិតនៅជិតវាំងបុរាណវិញគឺស្រែហ្លួង ។ ដូច្នេះយើងឃើញថាពាក្យ “ព្រះស្រែ” គឺជាពាក្យដែលគេតែងនិយម ប្រើតែនៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល តែប៉ុណ្ណោះរហូតមកិដល់បច្ចុប្បន្ននេះ ពាក្យនេះក៏នៅតែត្រូវបានប្រើប្រាស់ដែរដោយសារប្រទេស ខ្មែរ យើងនៅមានព្រះមហាក្សត្រគ្រប់គ្រង​ប្រទេសនៅឡើយ ។ ម្យ៉ាងទៀតពិធីនេះក៏ត្រូវបានប្រារព្ធជារៀងរាល់ឆ្នាំ ។

ខ. ពិធីច្រត់ព្រះនង្គ័លនេះ គឺមានតាំងពីសម័យនគរភ្នំ (សវ.ទី១ ដល់ទី៦) មកម្ល៉េះ ។ តាមរយៈឯកសារចិនក៏បានបញ្ជាក់ផងដែរនៅសម័យនគរភ្នំនេះ មានព្រះមហាក្សត្រព្រះនាមព្រះបាទកៅណ្ឌិន្យ បានធ្វើដំណើរពីប្រទេសឥណ្ឌាឬដោយម៉ាឡាយូមកកាន់ប្រទេសភ្នំនៅស.វទី១នៃគ.ស ។ ការចូលមកលើទឹកដីនគរភ្នំរបស់ព្រះបាទកៅណ្ឌិន្យនេះបាននាំមកនូវវប្បធម៌ អរិយធម៌ឥណ្ឌាមកជាមួយ ។

  • នៅពេលជាមួយនឹងការលក់ដូររបស់ឥណ្ឌា ឥណ្ឌាបានផ្សព្វផ្សាយវប្បធម៌ អរិធម៌របស់ខ្លួន ។ ជាហេតុធ្វើឱ្យសង្គមខ្មែរស្រូបយកវប្បធម៌ថ្មីមួយទាំងផ្នែកទំនៀមទម្លាប់ ប្រពៃណី សាសនា អក្សរសាស្រ្ត នយោបាយសេដ្ឋកិច្ច របបគ្រប់គ្រងប្រទេស ។ ជាពិសេសគឺ ទំនៀមទម្លាប់ប្រពៃណី ដែលបានទទួល និងកែច្នៃទៅជារបស់ខ្មែរតាំងពីពេលនោះមក ។ ដូច្នេះ ពិធីច្រត់ព្រះនង្គ័លបានប្រារព្ធនៅស្រុកខ្មែរ ហើយទំនៀមទម្លាប់នេះ ក៏មាននៅក្នុងប្រទេសឥណ្ឌាដែរ ដូចមាននៅក្នុងរឿងរាមាយាណៈនិងរឿងមហាភារតយុទ្ធ ។

២. ព្រះពិធីច្រត់ព្រះនង្គ័លច្រើនប្រារព្ធធ្វើឡើងនៅថ្ងៃ ៤រោច ខែពិសាខ ជារៀងរាល់ឆ្នាំ ។ ពិធីនេះធ្វើឡើងក្នុងគោលបំណងសំខាន់ៗ ៤ យ៉ាងគឺ ៖

  • សម្ពោធការផ្តើមបើកក្សេត្ររដូវប្រកាសប្រាប់ពីពេលវេលាដល់ប្រជាកសិករថា ដំណើរការធ្វើស្រែឱ្យទាន់រដូវភ្លៀងធ្លាក់ដើមឆ្នាំ ។
  • បន់ស្រន់អង្វររកឱ្យទេវតារក្សាទឹកដីបង្អុលទឹកភ្លៀងសម្រាប់ដាំដំណាំ (សុំទឹកភ្លៀងពីទេវតា) ។
  • ដាស់ព្រះធរណីឱ្យជួបថែរក្សាបង្កើនផលដំណាំ គឺជាការរំលឹកគុណព្រះធរណីដែលបានផ្តល់នូវការលូតលាស់ដល់ដំណាំគ្រប់ប្រភេទ ។
  • បង្ហាញពីរបកគំហើញថ្មីលើការអភិវឌ្ឍវិស័យកសិកម្ម (មានបញ្ជាក់ការឈ្លាសវែរបស់ខ្មែរ ប្តូរពីការដាំស្រូវដោយបុកដាំមកភ្ជួររាស់វិញ) ។

៣. ខេត្តដែលមានព្រំប្រទល់ជាប់ជាមួយខេត្តព្រះវិហារមានបួន គឺ ខេត្តសៀមរាប កំពង់ធំ ឧត្តរមានជ័យ និងស្ទឹងត្រែង ។

៤. ខេត្តដែលមានព្រំដែនជាប់ជាមួយឈូងសមុទ្រថៃគឺ ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តកំពត​ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login